Friday, April 26, 2024
Homeកីឡាអន្ដរជាតិវីរបុរស​Zlatan ជួយ​ឲ្យ​បិសាច​ក្រហម​Man Utd ​លើក​​ពាន​ FA​ Community​ Shield​​

វីរបុរស​Zlatan ជួយ​ឲ្យ​បិសាច​ក្រហម​Man Utd ​លើក​​ពាន​ FA​ Community​ Shield​​

ក្រោយពីប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅលើសមរភូមិវាលស្មៅ ទីបំផុតក្រុមបិសាចក្រហមMan Utd បានយកឈ្នះ ម្ចាស់ជើងឯកអង់គ្លេសប្រឺមីញេលីក Leicester ដោយលទ្ធផល ២-១ មានឱកាសលើកពាន FA Community Shield នៅក្នុងពហុកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃអាទិត្យទី ៧ សីហា ២០១៦ កន្លងទៅនេះ។

Man-Utd-Win1

នេះគឺជាការលើកពានរង្វាន់អង់គ្លេស Community Shield លើកទី ២១ របស់ក្រុមMan Utd គឺមានចំនួនច្រើនជាងគេបំផុតក្នុងចំណោមក្លឹបបាល់ទាត់អង់គ្លេស។

ជ័យជម្នះនេះគឺជាការបើកទំព័រសករាជថ្មីក្នុងរជ្ជកាលដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Jose Mourinho និងកីឡាករខ្សែប្រយុទ្ធចំណូលថ្មី Zlatan Ibrahimovic ។

គ្រាប់បាល់ពីរគ្រាប់ របស់ក្លឹបMan Utd កាលពីយប់មិញ រកបានដោយកីឡាករJesse Lingard នៅនាទី 32 និងកីឡាករ Zlatan Ibrahimovic

នៅនាទី 82 ខណៈក្រុមLiecester រកបាន1 គ្រាប់ដែរនៅនាទី 52 ស៊ុតបញ្ចូលទីដោយកីឡាករ Vardy ។

https://www.youtube.com/watch?v=Qk2S4Gqthk4

 

 

RELATED ARTICLES