Thursday, March 28, 2024
Homeព័ត៌មានជាតិសម្តេច​​ហ៊ុន សែន ប្រើ​​ពេល​​៤៦​​ឆ្នាំ ដើម្បី​​ជាតិ និង​​ប្រជា​​ជន​​កម្ពុជា

សម្តេច​​ហ៊ុន សែន ប្រើ​​ពេល​​៤៦​​ឆ្នាំ ដើម្បី​​ជាតិ និង​​ប្រជា​​ជន​​កម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសខួបកំណើតគម្រប់ ៦៤ឆ្នាំ ឈានចូល៦៥ឆ្នាំ ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាស ថា ក្នុងរយៈពេល៦៤ឆ្នាំមកនេះ សម្តេចបានប្រើ ពេល៤៦ឆ្នាំ ក្នុងការចូលរួមតស៊ូ ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរនៅក្នុងហ្វេសប៊ុករបស់សម្តេចថា “ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ថ្ងៃនេះខ្ញុំមានអាយុ៦៤ឆ្នាំ ឈានចូល៦៥ឆ្នាំ ហើយ។ ក្នុងរយៈ៦៤ឆ្នាំកន្លងមកនេះ ខ្ញុំបាន ប្រើប្រាស់ពេលវេលាជាង៤៦ឆ្នាំ ចូលរូមការ តស៊ូ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន កម្ពុជា ជាទីគោរពស្រឡាញ់របស់ខ្ញុំ។ ជិវិតពោរពេញដោយទុក្ខសោករហូតធ្លាក់ខ្លួនពិការ តែខ្ញុំ ពិតជាមានមោទនភាពនូវកិច្ចការដែលខ្ញុំបាន បំពេញ សម្រាប់ប្រជាជនកម្ពុជារបស់យើង។

សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលផ្តល់នូវការគាំទ្ររៀងរហូតមក។

នៅថ្ងៃដដែលនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុករបស់ សម្តេចបន្ថែមថា “មុននេះ ខ្ញុំបង្ហាញរូបថតកាល ខ្ញុំនៅពីក្មេងក្នុងវ័យ១៩ឆ្នាំ ២១ឆ្នាំ និង២៥ឆ្នាំ។ ពេលនេះខ្ញុំបង្ហាញរូបថតថ្មីៗក្នុងវ័យ៦៤ ឈាន ចូល៦៥ឆ្នាំ។

ក្មេងនិងចាស់ពិតជាខុសគ្នាខាងរូបភាព តែខ្លឹមសារនៅតែខ្ញុំ ហ៊ុន សែន ដដែល”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES