Thursday, April 25, 2024
Homeព័ត៌មានជាតិអ្នក​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​​ម្នាក់​ ក្អួត​​ឈា​ម​ស្លាប់​នៅ​លើ​កាណូត​

អ្នក​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​​ម្នាក់​ ក្អួត​​ឈា​ម​ស្លាប់​នៅ​លើ​កាណូត​

ខេត្ដកំពង់ឆ្នាំង៖ បុរសជាភ្នាក់ងារកាសែតម្នាក់ បានក្អួតឈាមស្លាប់ភ្លាមៗ នៅលើកាណូត បង្កការភ្ញាក់ផ្អើលអ្នកដំណើរ ខណៈដែលគេកំពុងជិះឆ្លងទៅស្រុកកំពង់លែង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ ទៅ៩ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅលើកាណូត ដែលចេញដំណើរពីកំពង់ឆ្នាំង ទៅកំពង់លែង ។

បុរសដែលបានស្លាប់ដោយសារក្អួតឈាមស្លាប់នោះ ត្រូវបានគេស្គាល់ឈ្មោះថា រស់ សំអាត (ហៅ ង៉ែត) អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងបី សង្កាត់កំពង់ឆ្នាំងក្រុង ខេត្តកំពង់ឆ្នាំង ជាភ្នាក់ងារសារព័តរមានខ្មែរម្ចាស់ស្រុកប្រចាំខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលស្រុកកំពង់លែងបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើ បាន ធ្វើដំណើរឆ្លងតាមការណូតដ៍ចុះទៅស្រុកកំពង់លែងដោយធ្វើដំណើរតាមការណូតដ៍ជើងម៉ោង៨និង៣០នាទីព្រឹកនៅពេលដែលការណូតកំពង់ចេញដំណើរបុរសរងគ្រោះបានជជែកគ្នាលេងជាមួយអ្នកធ្វើដំណើរធម្មតា ខណះដែលការណូតបានមកដល់ចំណុចដីដុល ស្រាប់តែបុរសរងគ្រោះបានប្រាប់អ្នកបើកការណូតដ៍អោយបើកតិចៗថាខ្លួនហាក់ដូចជាធីងធោងចងក្អួត ។

សមត្ថកិច្ច បន្ដឲ្យដឹងទៀតថា បន្តិចក្រោយមក ស្រាប់តែគាត់អង្គុយចុះនិងបានលុតជង្គុងហើយក្អួតធ្លាក់សុទ្ធតែឈាម បណ្តាលឲ្យមានការភ្ញាក់ផ្អើលពេញលើកាណូត ខណៈដែលអ្នកជិះជាមួយស្មានថា បុរសរងគ្រោះខ្យល់គក៍លើកដាក់ឲ្យដេក លើកៅអី បម្រុងជួយ តែជាអកុសលគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចឲ្យដឹងបន្ថែមទៀតថា ភ្លាមនោះការណូតដឹកអ្នកដំណើរបានធ្វើដំណើរបន្តមកដល់ចំណត ត្រូវបានសមត្ថកិច្ចនគបាលស្រុកកំពង់លែង បានចុះធ្វើការពិនិត្យសាកសពពុំមានអ្វីស្លាកស្នាម ក៍បានប្រគល់ឲ្យក្រុមគ្រួសារ ដឹកតាមកាណូតតូច យកមកលំនៅឋានវិញ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

 សុក្រិត

RELATED ARTICLES