ល្បួង​​ថា​​ទៅ​​បុក​​ស្នូក​ឃ័រ​កន្លែង​ស្រី​ស្អាត ​បែរ​ជា​ប្លន់​យក​ម៉ូតូ​វិញ​

0
287
sdgfdfd
សមត្ថកិច្ចកំពុងសួរនាំជនរងគ្រោះ ( ពាក់អាវខ្មៅ)

ភ្នំពេញ៖ ទៅលេងស្នូកឃ័រស្គាល់គ្នាបាន៣ថ្ងៃ ជនសង្ស័យតេទូរស័ព្ទល្បូងទៅលេងកន្លែងមាន ស្រីស្អាតបែរជានាំទៅប្លន់យកម៉ូតូ តែមិនបានសម្រេច ប្លន់យកតែទូរស័ព្ទមួយគ្រឿងទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ឡោមព័ទ្ធពេញព្រៃ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា នៅតាមផ្លូវលំ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ ស៊ិន ផាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ម៉ូតូដែលជនសង្ស័យរឹតកប្លន់ យកមិនបានសម្រេចម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ-1 FX-3663 ។

dfdgavf
ជនរងគ្រោះ រៀបរាប់ប្រាប់សមត្ថកិច្ចពីដំណើ់ររឿង

តាមសម្តីរបស់ជនរងគ្រោះបានអោយដឹងថា រូបគេនិងជនសង្សយ័បានស្គាល់គ្នាពេលដែល លេងស្នូកឃរ័ជាមួយគ្នានៅត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងលេង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រយះពេល៣ថ្ងៃមកហើយក៏បានទាក់ទងគ្នាហៅទៅលេងជាមួយគ្នា ហើយជនសង្ស័យចាញ់អស់លុយកក៏បានពឹងឲ្យជនរងគ្រោះជូនរូបគេយកម៉ូតូរបស់គេមួយគ្រឿងទៅបញ្ចាំនៅឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក កាលពីថ្ងៃត្រង់ថ្ងៃទី១៨ ខែសីហា ។  បន្ទាប់ពីបញ្ចាំបានលុយហើយជនសង្ស័យបានណាត់ជនរងគ្រោះទៅ លេងស្នូកឃ័រជាមួយគ្នាទៀត ប៉ុន្តែពេលជនសង្ស័យឃើញជនរងគ្រោះមកមានគ្នា២នាក់ ទៀតជនសង្ស័យបានប្រាប់ថាអត់បានលេងទេ ព្រោះប្រពន្ធទូរស័ព្ទ ចាំថ្ងៃស្អែកចុះ ។

ប្រភពដដែលបន្តទៀតថា លុះដល់ថ្ងៃកើតហេតុជនសង្សយ័បានទូរស័ព្ទហៅជនរងគ្រោះអោយមកដឹកពួកគេនៅផ្ទះជួលនៅត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីទៅលេងបុកប៊ីយានៅម្តុំទួលពង្រ ព្រោះនៅទីនោះមានស្រីៗស្អាតច្រើន ទើបខ្លួនប្រញាប់ប្រញាល់ជិះម៉ូតូទៅដឹកជនសង្សយ័និងបក្សពួកម្នាក់ទៀត ធ្វើដំណើរតាមផ្លូវលំមកដល់កន្លែងស្ងាត់ពាក់កណ្តាលផ្លូវដែលមានសុទ្ធតែព្រៃ ជនសង្សយ័បានប្រាប់់អោយជនរងគ្រោះ ឈប់ឲ្យគេចុះជុះនោម ភ្លាមៗនោះបក្សពួករបស់គេម្នាក់ទៀតបានយកខ្សែឌុយសាក ទូរស័ព្ទមកវេញចូលគ្នាចំនួន៣សរសៃមកធ្វើសកម្មភាពរឹតករូបគាត់ ចំណែកជនសង្ស័យម្នាក់ទៀតបានលូកហោប៉ៅយកទូរសព្ទ័អាយហ្វូន៦មួយគ្រឿង រួចក៏បានប្រតាយប្រតប់គ្នាប្លន់យកម៉ូតូ តែជនរងគ្រោះបានរើបំរាស់រូច ស្របពេលនោះក៏មានបងប្អូនប្រជាពលរដ្ឌបានឃើញហេតុការណ៏នេះក៏បានស្រែកឆោឡោធ្វើឲ្យជនសង្សយ័ទាំង២នាក់ ភ័យក៏បានរត់គេចខ្លួនចូលព្រៃដោយសុវត្ថិភាព ។

dsfdfssd
ម៉ូតូជនរងគ្រោះ ដែលជនល្មើសប្លន់យកមិនបានសម្រេច

ក្រោយពេលកើតហេតុ ផ្អើលនគរបាលខណ្ឌពោធិ៍សែនជ័យជាច្រើននាក់ ចុះទៅរុករកជនសង្ស័យនៅក្នុងព្រៃតែរកមិនឃើញ បានត្រឹមនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីកំណត់មុខសញ្ញាជនសង្ស័យឲ្យបានច្បាស់ ៕

ណន អ៊ាត