Friday, March 29, 2024
Homeព័ត៌មានជាតិកូន​​ប្រធាន​​មណ្ឌល​​សុខ​​ភាព​​សសរស្ដម្ភ​​ ​លង់​​ទឹក​​ស្លាប់​​៣​​នាក់​ ២​នាក់​សង្រ្គោះ​ទាន់​

កូន​​ប្រធាន​​មណ្ឌល​​សុខ​​ភាព​​សសរស្ដម្ភ​​ ​លង់​​ទឹក​​ស្លាប់​​៣​​នាក់​ ២​នាក់​សង្រ្គោះ​ទាន់​

ខេត្តសៀមរាប៖ កូនប្រធានមណ្ឌលសុខភាពសសរស្ដម្ភ នាំបងប្អូនទៅលេងទឹកប្រឡាយ ស្រាប់តែឬអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅ បណ្ដាលឲ្យលង់ស្លាប់៣នាក់ និង២នាក់ទៀត ត្រូវបានប្រជាពលរដ្ឋជួយសង្រ្គោះទាន់ ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១៦ និង ៣០នាទី ត្រង់ចំណុចប្រឡាយ ទំនប់ថ្នល់ចាស់ ឋិតក្នុងភូមិ ប្រដាក់ឃុំ ព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។

fdffdad
សពក្មេងរងគ្រោះ ពេលស្រង់ពីទឹក មកលើគោក

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងចំនួន០៥នាក់ ដែលលង់ទឹក ក្នុងនោះមាន បងប្អូនបង្កើត៤នាក់) ជួយសង្រ្គោះបាន២នាក់ ទីមួយមានឈ្មោះ កែវពេជ្រ ចរណៃ ភេទ ស្រី អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ទីពីឈ្មោះវី វិច្ឆិកា ភេ ទស្រីអាយុ ០៧ឆ្នាំ មុខរបរ សិស្សនៅ រស់នៅក្នុងភូមិ ឃុំ សសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាបដូចគ្នា ។ ចំណែកអ្នកស្លាប់មានឈ្មោះ ទីមួយឈ្មោះ កែវពេជ្រ រង្សី ភេទ ស្រី អាយុ ១៤ឆ្នាំ មុខរបរ សិស្ស ទីពី.ឈ្មោះ កែវពេជ្រ រក្សា ភេទ ស្រី អាយុ០៨ឆ្នាំ មុខរបរ សិស្ស បី.ឈ្មោះកែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ៥ឆ្នាំ មុខរបរ ក្នុងបន្ទុក ដែលមាន ឪពុក ឈ្មោះ កែវ ផល្លី អាយុ ៤៦ឆ្នាំ មុខរបរ ប្រធានមណ្ឌល់សុខភាពសសរស្ដម្ភនឹង ម្ដាយឈ្មោះ រត្ន រ៉ាដា អាយុ ៤៤ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ ។

dsgfdsfds
ឪពុកបីសពកូន ដែលលង់ទឹកស្លាប់

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក ឲ្យដឹងថា មូលហេតុដែលបណ្តាយឲ្យលង់ទឹកស្លាប់នោះមក ឈ្មោះ កែវពេជ្រចរណៃបានជិះម៉ូតូ ដឹកបងប្អូនទាំង០៣នាក់ ទៅលេងទឹក ហើយក៍រអិលជើងធ្លាក់ចូលទៅកន្លែងជ្រៅ ដែលទឹកមានជំរៅ ៤ម៉ែត្រកន្លះ ។

fdgdfssd
ប្រឡាយទឹកកន្លែងកើតហេតុ

បច្ចប្បន្នសព្វក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឪពុកម្តាយ យកទៅធ្វើបុណ្យតាបប្រពីណី នៅគេហដ្ឋាន ៕

 ច័ន្ទ សុភាព

 

 

RELATED ARTICLES