Friday, March 29, 2024
Homeព័ត៌មានជាតិកម្ម​ករ​​​រោង​ចក្រ​ស៊ិន ​ជី​ ធាន ​១០០​នាក់ នាំ​គ្នា​ដុត​កង់​ឡាន​តវ៉ា​ទាំង​ព្រឹក !

កម្ម​ករ​​​រោង​ចក្រ​ស៊ិន ​ជី​ ធាន ​១០០​នាក់ នាំ​គ្នា​ដុត​កង់​ឡាន​តវ៉ា​ទាំង​ព្រឹក !

ភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រ ស៊ិន ជី ធាន ប្រមាណ១០០នាក់បាននាំគ្នាដុតកង់ឡាន នៅមុខរោងចក្រដើម្បីទាមទារលក្ខខណ្ឌការងារ១០ចំណុចក្នុងនោះទាមទារឲ្យក្រុមហ៊ុន ទទួលយកតំណាងសហជីពចំនួន៣នាក់ដែលក្រុមហ៊ុនបានបញ្ឃប់ ។ កូដកម្មនេះធ្វើឡើង នៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី៤ ខែសីហា ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ។

vcdsfsd
កម្មករប្រមូលផ្ដុំគ្នាតវ៉ា និងដុតកង់ឡាន

បើតាមប្រភពពីកម្មករកម្មាការិនីរោងចក្រខាងលើនេះ បានឲ្យដឹងថា រោងចក្រនេះមាន កម្មករកម្មការិនីសរុបទាំងអស់ចំនួន៦២០នាក់ ។ បន្ទាប់ពីថៅកែរោងចក្របានបញ្ឈប់តំណាងសហជីពចំនួន៣ ទី១ឈ្មោះ លោក ហ៊ិន វ័យសំបូរ មានតួនាទីជាប្រធាន ទី២ ឈ្មោះ សំ ចាន់ថា តួនាទីជាអនុប្រធាន នឹង ទី៣ ឈ្មោះ កយ សំអុល តួនាទី លេខាធិការ កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងមកនេះ កម្មករបាននាំគ្នាធ្វើកូដកម្មរយៈពេល៤ថ្ងៃមកហើយតែមិនទាន់មានដំណោះស្រាយទើបនៅព្រឹកថ្ងៃទី០៤ ខែសីហានេះមានកម្មករចំនួន១០០នាក់បាននាំគ្នាយកកង់ឡានមកដុតនៅមុខរោងចក្រដើម្បីទាមទារលក្ខខណ្ឌចំនួន១០ចំណុច។

ប្រភពដដែលបានបន្ដទៀតថា ពួកគាត់នាំគ្នាតវ៉ាទាមទារលក្ខខណ្ឌការងារចំនួន១០ចំណុច ក្នុងនោះសំខាន់ទី១ សុំឲ្យក្រុមហ៊ុនទទួលយកតំណាងសហជីពចូលធ្វើការជាធម្មតាវិញ ២បញ្ឃប់ការរើសអើងសហជីព ៣ ផ្តល់ប្រាក់សំរាប់អាហារថ្ងៃត្រង់៤០០០រៀល ដោយបបើកក្នុង ១សប្ដាហ៍ម្ដង ៤ មេត្តាកុំតាក់ប្រាក់ខែរាល់ពេលកម្មករសុំឈប់សំរាកពេលមានធុរៈផ្សេងៗ ៥ ស្នើសុំអោយជួយតម្លើងប្រាក់សោហ៊ុយធ្វើដំណើរ និង ថ្លៃស្នាក់នៅ ៦ ផ្ដល់ប្រាក់ជំនាញការងារសម្រាប់អ្នកចេះដេរម៉ាស៊ីន ៣ ចំនួន ២០ ដុល្លា  ៧ សម្រាប់អ្នកចេះដេរម៉ាស៊ីន ១ ចំនួន ១៥ ដុល្លា ៨ មេត្តាជួយរៀបចំរោងបាយឲ្យបានធំទូលាយ ៩ ស្រ្ដីមានផ្ទៃពោះត្រូវអនុញ្ញាត្ដិអោយពិនិត្យផ្ទៃពោះឲ្យបាន១ថ្ងៃ ក្នុង១ខែម្ដង និង១០ ខណៈខាងក្រុមហ៊ុនគ្មានការងារឲ្យធ្វើត្រូវគិតលុយជូនកម្មករពេញ ១០០% ។

sdfsfd
កម្លាំងនគរបាល និងប្រជាការពារខណ្ឌ ចុះទៅជួយអន្ដរាគមន៍

ការធ្វើកូដកម្មដោយដុតកង់ឡាននេះធ្វើឲ្យអាជ្ញាធរក្នុងមូលដ្ឋានចុះទៅពន្លត់ទាន់ពេលវេលា និងបានធ្វើការណែនាំកុំឲ្យកម្មករទាំងអស់ធ្វើកូដកម្មដោយហិង្សាបន្តទៀត ធ្វើឲ្យប៉ះពាល់ ដល់ទ្រព្យសម្បត្តិអ្នកដទៃ ។ ចំពោះការធ្វើកូដកម្មរយៈពេល៤ថ្ងៃមកនេះរហូតដល់ថ្ងៃដុត កង់ឡានក៏នៅមិនទាន់មានដំណោះស្រាយជាមួយម្ចាស់ក្រុមហ៊ុននៅឡើយទេ ៕

 

 

RELATED ARTICLES