Friday, April 19, 2024
Homeសិច និងស្នេហាតើពាក្យ ស្រលាញ់ និងចូលចិត្ត ខុសគ្នា ដូចម្តេច?

តើពាក្យ ស្រលាញ់ និងចូលចិត្ត ខុសគ្នា ដូចម្តេច?

ភូមិយុវវ័យ(១៨+)

ពាក្យចូលចិត្ត និងស្រលាញ់គឺមានភាពខុសគ្នា ដែលមនុស្សទូទៅ ប្រើប្រាស់ក្នុងការពិពណ៌នា អំពីអារម្មណ៍រូម៉ែនទិក។ ការញែក ឲ្យដាច់ពី គ្នារវាងការចូលចិត្តនិងការ ស្រលាញ់អ្នក ណាម្នាក់គឺជាកិច្ចការ សាមញ្ញមួយចំពោះ មនុស្ស ពេញវ័យ នៅក្នុងទំនាក់ទំនង ក៏ដូចជាយុវវ័យដែលទើបតែបានចាប់ផ្តើមទាក់ទងគ្នា។ ការកំណត់អត្ថ ន័យច្បាស់ លាស់រវាង ពាក្យចូល ចិត្តនិងស្រលាញ់ អាចជាការលំបាក មួយចំពោះ អ្នកណាម្នាក់ ដែលឆ្លង កាត់រឿងនេះ។

សូមណែនាំអត្ថន័យនៃពាក្យទាំងពីរខាងលើពីគេហទំព័របរទេសដូចខាងក្រោម៖

ក/ ប្រភេទ

មនុស្សម្នាក់អាច និយាយថា នាងស្រលាញ់ មិត្តល្អបំផុត របស់នាង ប្តីរបស់នាងនិង កូនប្រុសរបស់នាង ប៉ុន្តែបើទុក ជាការ វាចាចេញ មកនូវពាក្យពេចន៍ នីមួយៗគឺដូចគ្នាក៏ពិត មែន អត្ថន័យគឺមិន ដូចគ្នាឡើយ។ ភាពដូចគ្នា គឺចំពោះពាក្យ ចូលចិត្ត អ្នកអាចចូល ចិត្តក្រុម និងដៃគូការងារ ឬមិត្តរួមថ្នាក់ របស់អ្នក ប៉ុន្តែអ្នកមិន ចូលចិត្តពួក គេក្នុងរូប ភាពដូចគ្នា។ ចំណែកវប្បធម៌ក្រិក សម័យ បុរាណមាន ពាក្យ៤ដែលប្រើ សម្រាប់បញ្ជាក់ ពីអារម្មណ៍ស្រ លាញ់ប្រភេទ ផ្សេងៗគ្នា។ ពាក្យ Agape សំដៅលើ ការស្រលា ញ់សាសនា និងការ ស្រលាញ់ ខាងផ្លូវចិត្ត ពាក្យ Philia ជាប្រភេទ ក្តីស្រលាញ់ នៃអារម្មណ៍ ដែលអ្នកមាន ចំពោះមិត្តរបស់ អ្នក ពាក្យ Storge ក្តីស្រលាញ់ បែប លក្ខណៈគ្រួសារ និងពាក្យ eros សំដៅ លើក្តីស្រលាញ់ បែបរូម៉ែនទិក។

ខ/ ចូលចិត្តអ្នកណាម្នាក់

មនុស្សជា ច្រើនតែងប្រើប្រាស់ ពាក្យ ចូលចិត្ត  ជាការបកស្រាយ នូវអារម្មណ៍ ស្រាលជាង ពាក្យ ស្រលាញ់ ជាបរិបទ ដែលអ្នក គិតមិនដល់។ មនុស្សភាគ ច្រើនប្រើប្រាស់ ពាក្យឬសំនួន នេះសំដៅលើ មនុស្ស ទីកន្លែង និង វត្ថុផ្សេងៗដែល ពួកគេ សប្បាយរីករាយ ប៉ុន្តែហាក់ មានអារម្មណ៍ កក់ក្តៅអំពីវា។ ជារឿយៗមនុស្ស ជាច្រើនប្រើ ប្រាស់ សំនួនឬពាក្យ ចូលចិត្ត ដើម្បី ពិពណ៌នា ពីអារម្មណ៍ រូម៉ែនទិកដែល មិនបានវិវឌ្ឍន៍ ពេញលេញ ឬក្នុងមនោ សញ្ចេតនា ឯកជនដែល មិនភាពមិន ប្រាកដប្រជា ឬមិនច្បាស់លាស់។ការចូលចិត្តអ្នក ណាម្នាក់ជានិច្ចកាល គឺជាពាក្យ ន័យដូចជាមួយ និងការមាន អារម្មណ៍ពេញ ចិត្តនិងមនុស្សម្នាក់។

គ/ ការស្រលាញ់អ្នកណាម្នាក់

លោក Robert Sternberg ចិត្តវិទូនៅ សាកល វិទ្យាល័យ Yale University អភិវឌ្ឍន៍នូវទ្រឹស្តី នៃពាក្យ ស្រលាញ់ដែល គូសវាស់ជា រាងត្រីកោណ បានប្រែក្លាយជាស្តង់ដារនៅក្នុងវិស័យចិត្តវិទ្យា។ ទ្រឹស្តី របស់លោក បានបញ្ជាក់ថា អារម្មណ៍ រូម៉ែន ទិកធ្វើឲ្យពេញ លេញ ឬបំពេញនូវក្តីស្រលាញ់ ឬអ្វីដែលត្រូវ បានគេហៅថា ជាស្នេហ៍ពិត ដែលត្រូវ បាន សម្រេចឡើងនៅ ពេល ទំនាក់ទំនង រវាងមនុស្សពីរ នាក់ដែលបង្កើតកាម តណ្ហា ភាពស្និទ្ធស្នាល និងការប្តេជ្ញា ចិត្តឬការបង្កើត សន្យាសេ្នហ៍ជាដើម។ ក្តីស្រលាញ់ គឺជាលទ្ធផល ទូទៅនៃ ពេលវេលា និងសេចក្តីស្នេហាទៅ វិញទៅមករវាង មនុស្សពីរនាក់។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES