Friday, March 29, 2024
Homeបច្ចេកវិទ្យាMazda ​ឧទ្ទេស​នាម ​CX-9 ​ថ្មី​​នៅ​​ជប៉ុន​

Mazda ​ឧទ្ទេស​នាម ​CX-9 ​ថ្មី​​នៅ​​ជប៉ុន​

ម៉ូដែលរថយន្ត ៧កៅអី បញ្ចេញលក់ នៅលើទីផ្សារចុងឆ្នាំនេះ ឬយូរបំផុត គឺដើមឆ្នាំ២០១៧ ។
ការរចនាតាមភាសា Kodo ម៉ូដែលរថយន្តមានសំណាញ់រ៉ាឌីយ៉ាទ័រខ្នាតធំ ចង្កៀងមុខ LED ស្តង់ដារ ។ ភ្លើងក្រោយផ្លាស់ប្តូរសណ្ឋានពីប្រលេឡូក្រាម (ចតុកោណទ្រេត) ទៅសណ្ឋានដូចចង្កៀងមុខ ។ ផ្នែកខាងក្រោយរចនា 3D ភ្ជាប់គូភ្លើង LED គឺបន្ទះក្រូមេរលោងចំពីលើឡូហ្គោ ស្របផ្នែកខាងក្រោមបន្ត គឺបន្ទះក្រូមេរលោងស្រដៀងគ្នានៅលើគូបំពង់ស៊ីម៉ាំងភ្លោះ ។
ផ្ទៃខាងក្នុងមានការលើកកម្ពស់ទាំងអស់ និងប្រើប្រាស់វត្ថុធាតុដើមលំដាប់ខ្ពស់ជាង ។ តារាងបញ្ជាប្រើប្រាស់ផ្ទាំងអាលុយមីញ៉ូមលេចត្រដែតជាមួយប្រព័ន្ធព័ត៌មានកម្សាន្ត MZD ។ កៅអីស្បែករៀបចំយ៉ាងមានផាសុខភាពសម្រាប់មនុស្ស៧នាក់ ។ ប្រព័ន្ធម៉ាស៊ីនត្រជាក់ត្រួតពិនិត្យអាកាសធាតុស្វ័យប្រវត្តិ ។
រួមជាមួយការផ្លាស់ប្តូរអំពីទម្រង់ CX-9 ប្រើប្រាស់ម៉ាស៊ីន SkyActiv-G 2.5T ចំណុះ ២,៥លីត្រ ៤ស៊ីឡាំងស្ទុះទ្វេផ្តល់កម្លាំង ២២៧សេះ កម្លាំងបង្វិលជុំអតិបរមា ៤២០ញូវតុនម៉ែត្រ រួមជាមួយបច្ចេកវិទ្យា i-ELOOP និង i-stop ។ ប្រអប់លេខអូតូ៦ល្បឿន ប្រព័ន្ទបើកបរកង់មុខ ឬ កង់ទាំង៤ ។
ជាពិសេស ម៉ូដែលរថយន្តត្រូវបានកម្មវិធីវាយតម្លៃរថយន្តថ្មីប្រទេសអូស្ត្រាលី (ANCAP) បញ្ជាក់ផ្កាយ៥អំពីកម្រិតសុវត្ថិភាព ជាមួយប្រព័ន្ធពោងសុវត្ថិភាព ការត្រួតពិនិត្យចំណុចខូច ការជូនដំណឹងចរាចរណ៍ផ្នែកខាងក្រោយ អង្គញាណ(sensor) ស្វ័យបន្ថយល្បឿន (AEB, ផ្នែកមុខ និងក្រោយ) និងផ្នែកមួយរបស់ផ្នែកទន់សុវត្ថិភាព i-Activsense ។
CX-9 ដំឡើងនៅរោងចក្រនៅជប៉ុន ប៉ុន្តែបែរជាមិនលក់នៅទីផ្សារប្រទេសនេះ ។ ម៉ូដែលរថយន្តគ្រោងមានមុខនៅម៉ាឡេស៊ី ជាមួយតម្លៃ ៦២.០០០ដុល្លារ ៕
ដោយ: តូច រំលឹក

RELATED ARTICLES