យក​​ដុល្លារ​ក្លែង​ក្លាយ​ទិញ​​សាំង​កន្លះ​លីត្រ​​​ សមត្ថកិច្ច​ឃាត់​ខ្លួន​

0
353
fdgfgffd
ម្ចាស់ឃាត់យុវជនចាយលុយក្លែងក្លាយទុកប្រគល់ឲ្យនគរបាល

ភ្នំពេញ៖ យុវជនម្នាក់ ក្នុងចំណោមបក្សពួក២នាក់ បានយកលុយដុល្លារក្លែងក្លាយ ក្រដាស១០ដុល្លារយកទៅ ទិញប្រេងសាំងកន្លះលីត្រនិងទឹកបរិសុទ្ធមួយដបត្រូវអ្នកលក់ដឹងទាន់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២ ខែសីហា តាមបណ្ដោយផ្លូវវេងស្រេង ចំណុចស្តប់ទួលពង្រថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនដែលចាយលុយក្លែងក្លាយមានឈ្មោះ សៅ សុខឃឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់ឡានឈ្នួល ស្នាក់នៅជាមួយបងនៅខេត្តកំពង់ស្ពឺ  មានស្រុកកំណើតនៅភូមិថ្មី ឃុំពោធិ៍ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ។ ចំណែកអ្នកលក់ប្រេងសាំងឈ្មោះ អឹម  ផាន់នី ភេទស្រី អាយុ៥៥ មុខរបរលក់សាំង ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

តាមប្រភពពត៌មានពីអ្នកលក់សាំងបាននិយាយថាមុនពេលកើតហេតុគាត់ឃើញជនសង្ស័យមានគ្នា២នាក់ហើយមកទិញសាំងរបស់គាត់ចំនួនកន្លះលីត្រនិងទឹកបរិសុទ្ធមួយដប ពេលនោះជនសង្ស័យម្ចាស់ម៉ូតូដកយកលុយចំនួន10ដុល្លារអោយមិត្តភក្កិម្នាក់យកអោយរូបគាត់ ពេលគាត់ពិនិត្យមើលលុយគឺជាលុយក្លែងក្លាយទើបផ្អើលឆោឡោហើយម្ចាស់លុយក៏បានជិះម៉ូតូគេចខ្លួនបាត់ នៅសល់តែមិត្តភក្កិដែលជាអ្នកយកលុយមកឲ្យត្រូវប្រជាពលរដ្ឋនិងអ្នកលក់សាំងឃាត់ទុកប្រគ់អោយសមត្ថកិច្ច ។

តាមសំដីជនសង្ស័យជាមិត្តម្ចាស់ម៉ូតូនិងម្ចាស់លុយបាននិយាយថា រូបគាត់ទើបចេញមកពីទំលាក់ចេកនៅផ្សារដើមគរហើយមិត្តភក្តបាននាំគាត់មកលេងប្រពន្ធរបស់គេនៅជិតភូមិកើតហេតុខាងលើហើយរូបគាត់មិនដឹងរឿងអ្វីទេ សូម្បីតែម៉ូតូមិត្តភក្តគាត់មិនស្គាល់ម៉ាក់ដែរព្រោះទើបនឹងស្គាល់គ្នាផង ។

ក្រោយពេលកើតហេតុជនរងគ្រោះមិនដាក់ពាក្យបណ្តឹងទេ ដោយយកតែលុយថ្លៃសាំងកន្លះលីត្រនឹងទឹកបិរសុទ្ធមួយដបរួចហើយប្រគល់ឲ្យសមត្ថកិច្ចយកទៅណែនាំ ។ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចយកទៅណែនាំនៅប៉ុសិ៍គោលដៅ២៤ម៉ោងរួចឲ្យត្រឡប់ទៅ ផ្ទះវិញ ៕

ថោង ធីម