Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិជិត៩ម៉ឺននាក់ បង្ខំចិត្តជម្លៀស ចេញ ពីភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រនីញ៉ា

ជិត៩ម៉ឺននាក់ បង្ខំចិត្តជម្លៀស ចេញ ពីភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រនីញ៉ា

អាមេរិក៖ ប្រភពផ្លូវការបាន ឲ្យកាលពីយប់ថ្ងៃ អង្គារថាភ្លើងឆេះព្រៃ ដែលកើតឡើង កាលពីព្រឹកថ្ងៃ អង្គារនៅក្រុង San Bernardino ដែលស្ថិត នៅភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនីញ៉ា បានបង្ខំឲ្យមនុស្ស ជាង ៨២.០០០នាក់ជម្លៀសខ្លួន ចេញពីតំបន់នោះ។

មន្ត្រីផ្លូវការបាន ថ្លែងថាស្ថានភាព អាកាសធាតុ ក្តៅហួតហែង ខ្យល់ស្ងួតនិងបាន បោកបក់អណ្តាត ភ្លើងឲ្យឆេះរាល ដាលយ៉ាងលឿន។
តាមរបាយការណ៍ ក្នុងស្រុកអណ្តាតភ្លើង បានឆេះរាល ដាលចាប់ពីចន្លោះផ្ទៃដី៥អា ទៅ៩ពាន់អា ក្នុងមួយម៉ោង។ ចំណែកវីដេអូ ដែលគេថតបាន ពីកន្លែងកើត ហេតុបានបង្ហាញ ថាយ៉ាងហោច ណាស់មា នលំនៅឋានមួយ ខ្នងនិងរចនា សម្ព័ន្ធមួយចំនួនដែល ស្ថិតនៅក្បែរនោះត្រូវបានភ្លើង លេបត្របាក់គ្មានសល់។

ជាងនេះ ទៅទៀតភ្លើងក៏បាននិង កំពុងគំរាមកំហែងដល់ រចនាសម្ព័ន្ធ៣៤.៥០០ទៀតផង។ តំបន់នេះ គឺស្ថិតក្រោម ការព្រមានដោយ ការលើកទឹក ពណ៌ក្រហមចំពោះ គ្រោះថ្នាក់កម្រិតខ្ពស់នៃ អគ្គីភ័យ។ រីឯអភិបាល រដ្ឋកាលីហ្វ័រនីញ៉ា លោក Jerry Brown បាន ប្រកាស ដាក់ រដ្ឋនេះក្នុងស្ថានភាព អាសន្នក្នុងទីក្រុង San Bernardino ស្របតាមលទ្ធផល នៃការកើន ឡើងនូវអគ្គីភ័យ។

យោងតាម ការបង្ហោះនៅលើ បណ្តាញ Tweeter របស់នាយកដ្ឋានពន្លត់ អគ្គីភ័យក្រុង San Bernardino ឲ្យដឹងថាមាន មនុស្ស៥នាក់ បានរងរបួស នៅក្នុងឧប្បត្តិហេតុ នេះនិងត្រូវបានបញ្ជូន តាមរថយន្ត សង្គ្រោះបន្ទាន់ទៅ កាន់មន្ទីរពេទ្យក្នុង ស្រុកផងដែរ។

122

fgh

RELATED ARTICLES