ហ្វីលីពីន ទិញនាវា ល្បាតពីជប៉ុននិងចរចា ជួលយន្តហោះ ចម្បាំង៤គ្រឿង

0
348

ហ្វីលីពីន៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិល មិញនេះជប៉ុន បានបញ្ជូននាវា ល្បាតការពារ សន្តិសុខ១០គ្រឿង ដំបូងដល់ ប្រទេស ហ្វីលីពីនដើម្បីជួយធ្វើឲ្យប្រសើរ ឡើងនូវសន្តិសុខ ដែនសមុទ្រ របស់ខ្លួននិងពង្រឹង ច្បាប់ក្នុង សមុទ្រចិនខា ងត្បូងដែលជា ទីតាំងកំពុង កើនឡើង នូវភាពតាន តឹងលើជម្លោះ ទឹកដីជា មួយនិងចិន។

រដ្ឋាភិបាលក្រុងប៉េកាំង បានអះអាងថាតំបន់ សមុទ្រចិនខាងត្បូងទាំង មូលអាច រកចំណូលពីការឆ្លងកាត់ របស់នាវា ពាណិជ្ជកម្មជារៀងរាល់ឆ្នាំ ប្រមាណជា៥ទ្រីលាន ដុល្លារ។ ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាមក៏ អះអាងផងដែរថានៅ ក្នុងសមុទ្រចិនខាងត្បូង គេជឿជាក់ថា សម្បូរណ៍ដោយធនធាន ប្រេងនិងឧស្ម័ន ធម្មជាតិ។

ចំណែកជប៉ុន ពុំបានអះអាងនៅក្នុង ផ្លូវទឹកនេះឡើយ ប៉ុន្តែជប៉ុនបារម្ភ អំពីការបង្កើនកម្លាំងយោធា របស់ចិននៅទូទាំង ដែនសមុទ្រនេះរហូតដល់តំបន់ ភាគច្រើនដែល ជាច្រកផ្លូវឆ្លងកាត់ទំនិញ ឬពាណិជ្ជកម្មរបស់ ជប៉ុនទៀតផង។

ប្រធានដឹកនាំ កម្លាំងល្បាតរក្សា សន្តិសុខដែនសមុទ្រ របស់ហ្វីលីពីនលោក Rear Admiral William Melad បានថ្លែងថា នាវាដែល មានប្រវែង៤៤ម៉ែត្រ ផលិតផលជប៉ុន នឹងត្រូវបានបញ្ជូនចេញមកកាន់ សមុទ្រហ្វីលីពីនដើម្បី បំពេញប្រតិបត្តិការល្បាតនិង ពង្រឹងការ អនុវត្តច្បាប់ផងដែរ។ លោកបាន ថ្លែងប្រាប់អ្នកសារព័ត៌ មានថានាវានេះអាច ត្រូវបានប្រើប្រាស់ សម្រាប់ប្រតិបត្តិ ការរក្សាសន្តិសុខលើផ្ទៃសមុទ្រប៉ុន្តែមិនមែនសម្រាប់ការប្រយុទ្ធនោះឡើយ។

នាវានេះដែរក៏ នឹងត្រូវបានប្រើប្រាស់ សម្រាប់ការងារមនុស្សធម៌ និងប្រតិបត្តិការជួយ សម្រាលដល់គ្រោះ មហន្តរាយនានាទៀតផង។ ជប៉ុននឹងផ្គត់ផ្គង់៩គ្រឿង ថែមទៀតដល់ហ្វីលីពីន ក្រោមកិច្ចព្រមព្រៀងកម្ចី ការប្រាក់ទាបទំហំ ១៥៨លានដុល្លារ។

គួរបញ្ជាក់ថាជប៉ុន និងហ្វីលីពីន កំពុងចរចាលើកិច្ចព្រម ព្រៀង ទិញនាវាល្បាតធំៗ ពីរគ្រឿងបន្ថែម ទៀតដែលមាន តម្លៃទឹកប្រាក់២១៥លានដុល្លារនិងជួលយន្ត ហោះចម្បាំងឈ្លបការណ៍ TC-90 ចំនួន៤គ្រឿងពី ជប៉ុនមកប្រើផងដែរ។

2