Friday, April 26, 2024
Homeព្រឹត្តិការណ៍សង្គមឃាត់​ខ្លួន​​បុរស​​វាយ​​​តា​រ៉ឺម៉ក​​​បាក់​​ដៃ ​​បាន​​ហើយ​​ ត្រៀម​​បញ្ជូន​​ទៅ​​តុលា​​ការ​​ស្អែក​​នេះ​​

ឃាត់​ខ្លួន​​បុរស​​វាយ​​​តា​រ៉ឺម៉ក​​​បាក់​​ដៃ ​​បាន​​ហើយ​​ ត្រៀម​​បញ្ជូន​​ទៅ​​តុលា​​ការ​​ស្អែក​​នេះ​​

ភ្នំពេញ៖ មុននេះបន្ដិច ! កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនដៃដល់វាយតារ៉ឺម៉កកង់៣ ម្នាក់ បណ្ដាលឲ្យបាក់ដៃម្ខាង និងរងរបួសធ្ងន់ កាលពីយប់មិញ បានហើយ ពេលនេះ កំពុងសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ន នៅស្នងការក្រុងភ្នំពេញ ។

ប្រតិបត្ដិការខាងលើនេះ ធ្វើឡើងក្រោយមានបទបញ្ជាពីលោក ជួន សុវណ្ណ អគ្គមេបញ្ជាការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលរាជធានីភ្នំពេញ បានប្រកាសឲ្យតាមឃាត់ខ្លួនជនដៃដល់ខាងលើនេះ យកមកសាកសួរ និងស្រាវជ្រាវ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលឃាត់ខ្លួនបាន មានឈ្មោះ ពៅ រតនៈ ហៅប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣៨F ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ក្រោយឃាត់ខ្លួន ជនដៃដល់ បានសុំសងសំណងទៅជនរងគ្រោះ ចំនួន៧៥០ដុល្លារ ដើម្បីបញ្ចប់រឿង ។ តែសមត្ថកិច្ចបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្ដី ក៏ជនដៃដល់មិនអាចរួចខ្លួនបានដែរ ដោយជាប់បណ្ដឹងអាជ្ញា ដូច្នោះ ត្រូវតែជាប់ទោស ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅព្រឹកស្អែកនេះ ចាត់ការតាមនីតិវិធី ៕

រឿងពាក់ព័ន្ធ http://www.nokorthomdaily.com/2016/08/24/police-tam-chab-kloun-bros-mak/

គួន ចំរើន

RELATED ARTICLES