Friday, March 29, 2024
Homeព័ត៌មានជាតិខឹង​ម្តាយ​ជេរ​ស្តី កូន​ស្រី​ដោះ​អា​វ​ចង​ក​ស្លាប់

ខឹង​ម្តាយ​ជេរ​ស្តី កូន​ស្រី​ដោះ​អា​វ​ចង​ក​ស្លាប់

ខេត្តព្រះសីហនុ ៖ នារីក្រមុំចាស់ម្នាក់ តូច ចិត្តនឹងម្តាយផឹកស្រាស្រវឹងស្តីប្រដៅញយដង ពេក បានរត់ចេញពីផ្ទះមួយយប់ និងបានដោះ អាវចងកសម្លាប់ខ្លួននៅលើដើមស្វាយក្នុងដីចម្ការ របស់ម្តាយ លុះព្រឹកឡើង ទើបម្តាយប្រទះឃើញ កូនស្រីចងកស្លាប់យ៉ាងអាណោចអាធ័ម។

ករណីកូនស្រីចិត្តខ្លាំងខឹងម្តាយជេរស្តី រត់ ទៅចងកសម្លាប់ខ្លួននោះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចដើមស្វាយក្នុង បរិវេណដីចម្ការរបស់ស្ត្រីជាម្តាយ ស្ថិតក្នុងភូមិ ប្ញទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ។

ស្ត្រីគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះកៅ យីវយៀង អាយុ៣០ឆ្នាំ នៅ លីវ មុខរបរកសិករ សព្វថ្ងៃរស់នៅជាមួយម្តាយ ឈ្មោះផូង សន ក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីម៉ោងប្រមាណ៣រសៀល ថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០១៦ គាត់បានផឹកស្រាស្រវឹង លុះ ត្រឡប់មកដល់ផ្ទះវិញ ក៏ជេរកូនស្រីនោះ (ស្ត្រី-រងគ្រោះ) មួយប្រាវ។ បន្ទាប់មកកូនស្រីនោះតូច ចិត្តនឹងម្តាយបង្កើតឱ្យតែផឹកស្រាស្រវឹងពេលណា តែងតែជេរកូនស្រីដូចហែកសំពត់ក៏មានចិត្តខឹង ក៏ដើរចេញពីផ្ទះបាត់អស់មួយយប់។ ចំណែក គាត់ក៏មិនចាប់អារម្មណ៍ដើរតាមរកអ្វីដែរ នឹក ស្មានថានាងចេញទៅដេកផ្ទះសាច់ញាតិ ឬមិត្ត- ភក្តិ។

ម្តាយរបស់ស្ត្រីរងគ្រោះ បានបន្តថា លុះ ដល់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ គាត់ បានដើរចេញពីផ្ទះ ដើម្បីទៅលើកលបត្រីនៅ ចំណុចអូរខាងត្បូងផ្ទះ ចម្ងាយប្រមាណជិត២០០ ម៉ែត្រ ស្រាប់តែប្រទះឃើញកូនស្រីរបស់គាត់បាន ចងកនៅលើដើមស្វាយស្លាប់បាត់ទៅហើយ ទើប គាត់បានស្រែកឆោឡោផ្អើលដល់អ្នកភូមិមក ចោមរោមមើល និងរាយការណ៍សុំអន្តរាគមន៍ ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព រួច បញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្ត- ឃាតប្រាកដមែន ដោយជនរងគ្រោះបានដោះ អាវយឺតដៃវែងពណ៌លឿងរបស់ខ្លួន ចងកភ្ជាប់ នឹងមែកស្វាយ បណ្តាលឱ្យដាច់ខ្យល់ស្លាប់។

បន្ទាប់ពីពិនិត្យរួចសពជនរងគ្រោះ ត្រូវ បានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES