Friday, March 29, 2024
Homeបច្ចេកវិទ្យាSamsung ​ចេញ​ Galaxy ​S7 ​Prime​ មាន​​សំបក​​លោហ​ធាតុ​ Sensor ​ស្កេ​ន​​ក្រ​យ៉ៅ​​ដៃ​

Samsung ​ចេញ​ Galaxy ​S7 ​Prime​ មាន​​សំបក​​លោហ​ធាតុ​ Sensor ​ស្កេ​ន​​ក្រ​យ៉ៅ​​ដៃ​

ចរន្តស្មាតហ្វូន Android ជំនាញ selfie តម្លៃមធ្យមរបស់ Samsung ទើបបន្ថែមម៉ូដែលថ្មី Galaxy J7 Prime មានការរចនាធ្វើឲ្យប្រសើរឡើងច្រើន ។
បើប្រៀបធៀបជាមួយគូ Galaxy J5 និង J7 ឆ្នាំ២០១៦ ដែល Samsung កំពុងលក់នៅលើទីផ្សារ កម្ពុជាក្នុងតម្លៃ ២៥០ដុល្លារ ដល់៣០០ដុល្លារ ការរចនារបស់ Galaxy J7 Prime មានការផ្លាស់ប្តូរច្រើន ពេលផ្ទៃខ្នងប្រើប្រាស់វត្ថុធាតុដើមលោហធាតុ ជំនួសជ័រ ។ សណ្ឋានពីសំបកដោះចេញបានក្លាយទៅជាជាប់មាំមិនអាចដោះចេញបាន ជាមួយប្រឡោះដាក់ស៊ីម និងអង្គចងចាំដាក់នៅចំហៀង ។
ចំណែកផ្នែកខាងមុខ ប៊ូតុង Home ត្រូវបានដាក់បញ្ចូល sensor ស្កេនក្រយ៉ៅដៃសណ្ឋានថាច់ ដូចនៅលើបណ្តាម៉ូដែលលំដាប់ខ្ពស់ Galaxy Note និង Galaxy S ។ តាំងពីយូរមកហើយ ស្ថិតនៅចរន្ត J series ត្រូវបានវាយតម្លៃទាបជាង Galaxy A series, Galaxy J7 Prime អាចជាស្មាតហ្វូន Android តម្លៃថោកបំផុតរបស់ Samsung ត្រូវបានបំពាក់ sensor ស្កេនក្រយ៉ៅដៃ ។
ការបំពាក់គួរឲ្យចាប់អារម្មណ៍នៅម៉ូដែល Android ខ្នាតមធ្យមថ្មីបំផុតរបស់ Samsung នៅជា កាមេរ៉ា ។ កាមេរ៉ាមុខ និងក្រោយសុទ្ធតែមានកែវថតជម្រៅ f/1.9 អនុញ្ញាតឲ្យបង្កើតពន្លឺបន្ថែម ៣៤ភាគរយ បើប្រៀបជាមួយធម្មតា និងមានអមដោយមុខងារថតរូបពង្រីកជាច្រើន ។ ក្នុងនោះ កាមេរ៉ា selfie មាន resolution ឡើងដល់ ៨មេហ្គាភិចសែល និងដាក់បញ្ចូលទាំងភ្លើងផ្លាស់ ជួយឲ្យការថតរូបក្នុងលក្ខខណ្ឌខ្វះពន្លឺល្អជាង ។
ប៉ារ៉ាម៉ែត្របច្ចេកទេសរបស់ Galaxy J7 Prime មិនបានប្រកាសជាក់ស្តែង ប៉ុន្តែសន្យាថា ត្រូវបានលើកកម្ពស់ បើប្រៀបធៀបជាមួយ J7 ឆ្នាំ២០១៦ ។ ម៉ូដែលស្នងតំណែងរបស់ Samsung កំពុងលក់នៅលើទីផ្សារមានអេក្រង់ ៥,៥អ៊ីញ ជាមួយឈីប ៨បន្ទះ ល្បឿន 1,6GHz និង រ៉េម ២ជីកាបៃ ។
នៅកម្ពុជា Galaxy J7 Prime នឹងមានមុខនៅលើទីផ្សារក្នុងខែកញ្ញា មានពីរពណ៌ ៕
ដោយ: តូច រំលឹក

RELATED ARTICLES