Friday, April 26, 2024
Homeព័ត៌មានជាតិ​នារី​​​ចម្រៀង​​ប្រចាំ​​បា​​ទី​ក្រុង​មាស​ម្នាក់​​​​ ទើប​​​បើក​​ប្រាក់​​ខែ ​​ចោរ​​​ភ្ជង់​​​​ប្លន់​​​​យក​​​អស់

​នារី​​​ចម្រៀង​​ប្រចាំ​​បា​​ទី​ក្រុង​មាស​ម្នាក់​​​​ ទើប​​​បើក​​ប្រាក់​​ខែ ​​ចោរ​​​ភ្ជង់​​​​ប្លន់​​​​យក​​​អស់

ភ្នំពេញ៖ ស្ត្រីជាអ្នកចំរៀងខារ៉ាអូខេទីក្រុងមាសម្នាក់ ត្រូវក្រុមចោរប្រដាប់ដោយអាវុធតាមមកប្លន់ ដល់មុខផ្ទះ ខណះ ដែលនាងបើករថយន្តចេញមកពីធ្វើការវិញបំរុងចូលផ្ទះទៅហើយ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ខែសីហា នៅផ្ទះល្វែងផ្លូវលំភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ  ។

ជនរងគ្រោះឈ្មោះ ជុំ សុផាន់នី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរជាអ្នកចំរៀងនៅខារ៉ាអូខេទីក្រុងមាស ស្នាក់នៅ ទីតាំងផ្ទះ ជួលភូមិកើត ហេតុខាងលើ ។

ស្ត្រីរងគ្រោះបានប្រាប់អោយដឹងថា  មុនពេលកើតហេតុគាត់បើករថយន្តកូរ៉ូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2N-9430ចេញពីធ្វើការមកដល់មុខផ្ទះចុះពីលើរថយន្តបំរុងនិងដើរចូលផ្ទះ ស្រាប់លេចមុខក្រុមជនសង្ស័យ មាន គ្នា២នាក់ ជិះម៉ូតូមិនចាំម៉ាកដកកាំភ្លើងភ្ជុងរួចអាម៉េគំរាមរកបាញ់ តែដោយជនរងគ្រោះបានសំពះអង្វរកថា យកអីក៍ យកចុះ កុំឲ្យតែបាញ់គាត់បានហើយទើបជនសង្ស័យយកតែកាបូបរបស់គាត់ជិះម៉ូតូកេចខ្លួនបាត់អស់។

ស្រ្តីរងគ្រោះបានឲ្យដឹងទៀតថា ក្នុងកាបូបដែលចោរភ្ជុងប្លន់នោះមានលុយ២០០ដុល្លារ ជាលុយទើបតែបើប្រាក់ខែ ទូរស័ព្ទ៣គ្រឿង មានម៉ាក iphone5 GalaxyTap និង N ចុចពិល រួនទាំងកាតគ្រីរថយន្តចំនួន០២សន្លឹក និងអត្តសញ្ញាណប័ណ្ណ ០១ សន្លឹកផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះទៅដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាបនេះជាលើកទី២ ហើយដែលជនសង្ស័យបានធ្វើសកម្មភាពប្លន់ក្នុងខណ្ឌពោធិ៍សែនជ័យនោះដែល លើកទី១ប្លន់ម៉ូតូពីបុរសម្នាក់នៅផ្លូវបេតុងខាងក្រោយវត្តអង្គតាមិញកាលពីម៉ោង២១និង១០នាទីថ្ងៃទី០៦ សីហា ៕

 

RELATED ARTICLES