ចង់ប្រាប់អារម្មណ៍ខ្លួនឯងចំពោះសង្សារ គួរធ្វើដូចម្តេច?

0
452

សម្រាប់មនុស្សមួយ ចំនួនការនិយាយ ចេញនូវរឿងរ៉ាវក្នុង ចិត្តរបស់ពួកគេ គឺមិនងាយ ស្រួល។ខាងក្រោមនេះ គឺជាមធ្យោបាយក្នុង ការប្រាប់ទៅអ្នកណា ម្នាក់ថាអ្នក មានអារម្មណ៍ យ៉ាងដូចម្តេច ចំពោះរូប គេដូចតទៅ៖

  • ទុកឲ្យអ្នកណាម្នាក់ ដែលអ្នកស្រលាញ់ពេញ ចិត្តនិងខ្វល់ខ្វាយពីគេដឹង ថាតើអ្នកពិតជា មានអារម្មណ៍យ៉ាងម៉េចនោះគឺជា រឿងដ៏សំខាន់ ប៉ុន្តែវាអាចជាការលំបាក ក៏ថាបានដែរ។អ្នកចាំបាច់ ត្រូវអនុញ្ញាតឲ្យមានការបញ្ចេញ នូវសេចក្តី ព្រួយបារម្ភនិងទុកឲ្យពួក គេដឹងពីអ្វីដែល ស្ថិតក្នុងជម្រៅ ចិត្តក្នុង បេះដូងរបស់អ្នក។
  • តើអ្នកអាចទុកឲ្យ ពួកគេដឹងថាអ្នកចាំ បាច់ត្រូវពិភាក្សា ជាមួយពួកគេ របៀបណា? ធ្វើកិច្ចការ នេះក្នុងមធ្យោបាយឬ រូបភាពសាមញ្ញ មួយចំនួន។ទុកឲ្យ ពួកគេកត់សម្គាល់ ពីស្នាមញញឹម បន្តិចបន្តួច ដោយនិយាយថាអ្នកចង់និយាយ រឿងខ្លះជាមួយ ។ត្រូវច្បាស់ថា អ្នកកុំធ្វើសំឡេង ដូចជាមាន ដំណឹងអាក្រក់ឲ្យសោះពោល គឺអ្នកមិន ចង់ឲ្យអ្នកណា ម្នាក់ដែលខ្លួនខ្វល់ខ្វាយអំពីគេខ្លាំងកើតក្តីបារម្ភ រាល់ថ្ងៃនោះឡើយ។
  • ប្រាប់ខ្លួនឯងថាវា នឹងពុំមានឧបសគ្គ នោះឡើយក្នុង ការបើកចិត្តឲ្យ ទូលាយហើយ ត្រូវទុកឲ្យវា(អារម្មណ៍មួយនោះ) បញ្ចេញមកក្រៅ ទាំងអស់តែម្តង។
  • ស្វែងយល់ពីភាពស្មោះ ត្រង់ជានិច្ចកាលវា ជាគោលនយោ បាយល្អជាងគេបំផុត។កុំអង្គុយ ហើយ ត្រឹមតែព្យាយាមជជែក តែអំពីអារម្មណ៍ ពិតអ្នកឲ្យសោះ។ទុកឲ្យ ពួកគេដឹងយ៉ាង ជាក់លាក់ថា តើអ្នកមានអារម្មណ៍ដូចម្ត៉េចគិត របៀបណានិង មានភក្តីភាព យ៉ាងណាចំពោះគេ។ ប្រសិនជា អ្នកចង់ឲ្យដៃ គូខ្លួនស្មោះស្នេហ៍ចំពោះអ្នក អ្នកចាំបាច់ ត្រូវស្មោះត្រង់ចំពោះ ខ្លួនឯង។
  • សម្រេចចិត្តប្រាប់អ្នក ណាម្នាក់ពី អារម្មណ៍ ពិតរបស់អ្នក ដើម្បីឲ្យពួកគេជួយ ជ្រុមជ្រែង ទំនាក់ទំនងរបស់អ្នកឲ្យដើរទៅ មុខយ៉ាងរលូន។

111

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា