Friday, April 19, 2024
Homeព័ត៌មានជាតិតុលាការ​ផ្តន្ទា​ទោស​ទេព វន្នី ដាក់​គុក​៦ថ្ងែ សហ​គមន៍​ដីធ្លី​តវ៉ា​ឱ្យ​ដោះ​លែង​ភ្លាម

តុលាការ​ផ្តន្ទា​ទោស​ទេព វន្នី ដាក់​គុក​៦ថ្ងែ សហ​គមន៍​ដីធ្លី​តវ៉ា​ឱ្យ​ដោះ​លែង​ភ្លាម

ភ្នំពេញ ៖ បើទោះតុលាការផ្តន្ទាទោស អ្នកស្រីទេព វន្នី ដាក់គុកតែ៦ថ្ងៃក៏ដោយ ក៏ សហគមន៍បឹងកក់ទាមទារឱ្យដោះលែងភ្លាមៗ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ បានបើក សវនាការកាត់ទោសស្ត្រីបឹងកក់ពីរនាក់ គឺអ្នកស្រី ទេព វន្នី និងបូវ សោភា ដែលត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទញុះ- ញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ៤លានរៀល។ ទោះយ៉ាងណា  បន្ទាប់ពីពិចារណាក្នុងការជំនុំជម្រះលើសកម្ម- ជនទាំងពីរនោះ ចៅក្រមជំនុំជម្រះបានសម្រេច ប្តូរបទចោទពី “ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ទៅ “បទប្រមាថ” តាមមាត្រា ៥០២វិញ។ ជន- ជាប់ចោទទាំងពីររូប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន៦ថ្ងៃ និងពិន័យជាប្រាក់ម្នាក់ៗ ចំនួន ៨០.០០០រៀល។ អ្នកស្រីបូវ សោភា នឹងត្រូវ ដោះលែងភ្លាមៗ ដោយសារតែអនុវត្តទោស រួចហើយ នៅពេលជាប់ឃុំបណ្តោះអាសន្ន ខណៈ ដែលអ្នកស្រីទេព វន្នី នឹងត្រូវឃុំខ្លួនបណ្តោះ- អាសន្នបន្តពាក់ព័ន្ធបទចោទហិង្សាដោយចេតនា មួយផ្សេងទៀត ប្រព្រឹត្តកាលពី២-៣ឆ្នាំមុន ដែល បទចោទនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៩ ខែសីហា កន្លងទៅ។

គួរបញ្ជាក់ថា ស្ត្រីបឹងកក់ទាំងពីរនាក់ គឺ អ្នកស្រីទេព វន្នី និងឈ្មោះបូវ សោភា ត្រូវ បាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនកាលពី ថ្ងៃទី១៥ ខែសីហា ខណៈពួកគេប្រមូលផ្តុំគ្នាធ្វើ យុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” ដែលរាជរដ្ឋាភិបាល ហាមឃាត់។ បន្ទាប់មកតុលាការបាន សម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ ព្រៃស (ម.២)។ អ្នកទាំង២ ត្រូវបាននាំខ្លួន ចូលសវនាការបន្ត កាលពីព្រឹកថ្ងៃទី២២ ខែ សីហា។ ជាមួយគ្នានេះ តំណាងសហគមន៍ដីធ្លី ជាច្រើន រួមមានសហគមន៏បឹងកក់ សហគមន៍ បុរីកីឡា សហគមន៍ថ្មគោលជាដើម ដែលសរុប ប្រមាណ៥០នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខ សាលាដំបូងរាជធានីភ្នំពេញ ឱ្យដោះលែងស្ត្រី ជាប់ចោទទាំង២រូប មុននឹងបន្តទៅជួបជុំគ្នា នៅពន្ធនាគារព្រៃស ដើម្បីរង់ចាំទទួលអ្នកស្រី បូវ សោភា ដែលត្រូវដោះលែងនៅល្ងាចថ្ងៃទី ២២  ខែសីហា ឆ្នាំ២០១៦ នោះ ប៉ុន្តែពួកគាត់ ក៏បានទាមទារឱ្យដោះលែង អ្នកស្រីទេព វន្នី នៅក្នុងថ្ងៃតែមួយនោះដែរ ដោយពួកគាត់តវ៉ា ថា មិនអាចចាប់ក្នុងថ្ងៃតែមួយ ដោះលែងវិញ តែម្នាក់ ទុកម្នាក់នោះទេ។

អ្នកស្រីគង់ ចន្ថា តំណាងសហគមន៍ម្នាក់ បានមានប្រសាសន៍ប្រាប់ “នគរធំ” ថា “ពួកយើង មកជួបជុំនៅពន្ធនាគាច្រើនដែរ ដោយសារ មេឃរលឹម ពួកគាត់ទៅផ្ទះខ្លះ ប្រហែលនៅ ប្រហែល៥០នាក់ មកពីសហគមន៍ផ្សេងៗ។ ពួក មកពន្ធនាគារនេះ ដោយសារដឹងដំណឹងពីតុលាការ ថា ដោះលែងអ្នកស្រីបូវ សោភា ពួកខ្ញុំមក ទទួលគាត់ ក្នុងនាមជាសហគមន៍ដូចគ្នា អបអរ- សាទរគាត់ ដែលគាត់ចេញមានសេរីភាព ប៉ុន្តែ ខ្ញុំនៅសោកស្តាយមួយ ដោយសារចាប់ដល់ទៅ ២នាក់ តែលែងម្នាក់ ខ្ញុំនៅមានការព្រួយបារម្ភ ការឃុំខ្លួន នៅពន្ធនាគាររបស់លោកស្រីទេព វន្នី។ យើងក៏ចង់ឱ្យដោះលែងក្នុងថ្ងៃតែមួយ ជាមួយគ្នាទាំងអស់ ដោយមិនបាត់អ្នកណាម្នាក់ ទេ។ ខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាលថា គាត់ គួរតែពិចារណា និងគិតថា ស្ត្រីទាំងអស់នេះ គឺ មិនមែនចង់ធ្វើបដិវត្តន៍ទេ គឺអ្វីដែលគាត់ធ្វើ នេះ គឺចង់ទាមទារឱ្យប្រទេសកាន់លទ្ធិប្រជា-ធិបតេយ្យពិតប្រាកដ។ អ្វីដែលពួកយើងស្លៀក- ពាក់អាវខ្មៅ គឺខ្លួនស្លៀកពាក់អាវខ្មៅមែន ប៉ុន្តែ ចិត្តពួកយើងគឺស្រស់ថ្លា ហើយក៏ស្រលាញ់រដ្ឋា- ភិបាល ដឹកនាំប្រទេសដ៏ល្អដែរ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES