Friday, March 29, 2024
Homeព័ត៌មានជាតិការ​ការ​ពារ​ព្រៃ​ឈើ លោក​សេរីរដ្ឋា ថា មិន​ហ៊ាន​ចង្អុល​មុខ​ឧកញ៉ា​ខ្មូត មិន​បាន​ជោគ​ជ័យ

ការ​ការ​ពារ​ព្រៃ​ឈើ លោក​សេរីរដ្ឋា ថា មិន​ហ៊ាន​ចង្អុល​មុខ​ឧកញ៉ា​ខ្មូត មិន​បាន​ជោគ​ជ័យ

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានលើកឡើងថា ការ ការពារព្រៃឈើ មិនបានជោគជ័យទេ បើម្នាក់ៗ ព្យាយាមគេច មិនហ៊ានចង្អុលមុខឧកញ៉ាខ្មូត ឬឈ្មួញកាប់បំផ្លាញព្រៃ ដែលធ្វើឱ្យព្រៃឈើ រលាយនោះ។

លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ថា វាជាទម្លាប់របស់ពួកមេដឹកនាំ ដែលគ្មានការទទួលខុសត្រូវ គឺរមែងបបួលគ្នា ទម្លាក់កំហុសលើពលរដ្ឋឱ្យពលរដ្ឋជាអ្នកទទួល ថ្មបាក់នៅពេលដែលពួកគេ (មេដឹកនាំ) បំផ្លាញ ជាតិទាំងនោះ បំផ្លាញអស់ខ្ទេចខ្ទី។ ឧទាហរណ៍ ៖ កាលពីសម័យលង្វែក ពេលដែលពួកមេដឹកនាំ ល្ងង់អស់នោះចាញ់បោកសត្រូវសៀម ក៏នាំគ្នា កេណ្ឌមនុស្សទៅកាប់កំផែងប្ញស្សី យកប្រាក់ ដួង ដែលសៀមបាច។ រួចដល់សៀមវាយបែក បន្ទាយ ព្រោះអស់របងប្ញស្សីការពារ ក៏នាំគ្នា ទម្លាក់កំហុសលើពលរដ្ឋ បន្ទោសពលរដ្ឋថា ពលរដ្ឋល្ងង់ចាញ់បោកសៀម តែត្រង់ខ្លួនឯង ជាអ្នកដឹកនាំល្ងង់នោះ មិនដែលទទួលយកការពិតទេ។ សួរថា ពលរដ្ឋសាមញ្ញហ៊ាននាំគ្នាកាន់ ខ្វែវ កាំបិត ពូថៅ ចូលទៅកាប់របងបន្ទាយវាំង ឬ បើគ្មានបញ្ជា កេណ្ឌ ពីមេទ័ព មន្ត្រី និងស្តេច ?

មកដល់សម័យនេះ ខ្លួនដឹកនាំប្រទេសឱ្យ ឈ្មួញយួន ចិន និងឧកញ៉ាខ្មូតកាប់ឈើរលាយ អស់ព្រៃ កាយដីរលាយអស់ភ្នំ បែរជានាំគ្នាបើក វេទិកា ទម្លាក់កំហុស បន្ទោសលើពលរដ្ឋខ្មែរ ថាពលរដ្ឋជាអ្នកកាប់បំផ្លាញព្រៃឈើទៅវិញ 9???ប ពិសេសបន្ទោសលើពលរដ្ឋដែលរស់នៅ តំបន់ព្រៃ និងតំបន់ភ្នំទាំងនោះទៀត 9???ប។ ពិតជាចោលម្សៀត និងថោកទាបរកអ្វីមកប្រៀប មិនដូចមែន។ សួរថា ៖ បើពលរដ្ឋ ឬជនជាតិ អ្នករស់នៅតំបន់ព្រៃ តំបន់ភ្នំ ទាំងនោះជាអ្នក កាប់បំផ្លាញព្រៃ ម្តេចក៏ពួកគាត់រស់នៅរាប់ជំនាន់ តកូនតចៅមកហើយ ព្រៃវាមិនអស់? ម្តេចក៏ ទើបនឹងមកអស់ក្នុងសម័យនេះ? ហើយបើពួក គាត់ជាអ្នកកាប់បំផ្លាញព្រៃឈើ សួរថា ៖ តើ ពួកគាត់អាចប្រើកាំបិត ពូថៅ របស់គាត់ដែល ប្រើនោះ ទៅកាប់ដើមឈើមុខកាត់លើសពី ១ម៉ែត្រនោះរលំទេ? គាត់ប្រើរទេះគោ រទេះ ក្របី គាត់ដឹកឈើធំៗនោះទៅលក់ដល់ស្រុក យួន ស្រុកចិន ស្រុកម៉ាឡេស៊ី ស្រុកសៀម កើត ទេ? ប្រទេសយួន គ្មានព្រៃឈើទេ តែយួន ប្រកាសប្រាប់អន្តរជាតិជាចំហថា គឺប្រទេស ខ្មែរ ជាអ្នកធានាលក់ផ្តល់ឈើប្រណីតៗ ឱ្យយួន 9???ប។ តើអ្នកស្រុកព្រៃភ្នំ គាត់មានលទ្ធភាព កាប់ព្រៃឈើឱ្យក្លាយទៅជាវាលរាប់សិបម៉ឺន ហិកតារ ហើយទៅធ្វើកិច្ចសន្យាដឹកលក់ឱ្យយួន មែនទេ?”

លោកសួន សេរីរដ្ឋា បានសរសេរបន្តថា ទាំងអស់នេះ គឺសុទ្ធតែជាសំណួរចោទ ដើម្បី ស្វែងរកការពិត និងរកមុខពួកអ្នកបំផ្លាញព្រៃ ឈើខ្មែរ បើខ្ញុំមានឱកាសឈរតតាំងសំណួរ ជាមួយលោកហ៊ុន សែន។ ព្រោះថា ការការពារ ព្រៃឈើ វាមិនអាចធ្វើបានជោគជ័យទេ បើ ម្នាក់ៗព្យាយាមគេចមិនហ៊ានចង្អុលមុខពួក ឈ្មួញកាប់ឈើនោះ។ ម៉្យាងវិញទៀត ទោះជា បន្ថែមអនុរក្សការពារព្រៃឈើ ប៉ុន្មានរយប៉ុន្មាន ពាន់នាក់ទៀត ក៏បានត្រឹមតែឱ្យទៅបង្កើតប៉ុស្តិ៍ ឈរចាំទទួលលុយពីអ្នកម៉ៅការដឹកឈើ ហុច ឱ្យតែប៉ុណ្ណោះ ហើយមេអនុរក្ស នឹងក្លាយ ទៅជាស្តេចត្រាញ់ ជាមេចំណែក អ្នកចែកលុយ ដែលទទួលបានមកពីឈ្មួញធំៗអ្នករកស៊ីកាប់ឈើ ដែលនៅជិតស្និទ្ធនឹងគ្រួសារលោកហ៊ុន សែន នោះឯង

ជុំវិញការលើកឡើងរបស់លោកសួន សេរីរដ្ឋា ខាងលើនេះ នគរធំមិនអាចទាក់ទងសុំការ បញ្ជាក់បន្ថែមលើសំណេរក្នុងហ្វេសប៊ុករបស់ លោកខាងលើនេះបានទេ កាលពីម្សិលមិញ ដោយ តាមមន្ត្រីគណបក្សអំណាចខ្មែរ បានឱ្យដឹងថា ពេលនេះលោកសួន សេរីរដ្ឋា មិនមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ទេ គឺលោកកំពុងស្ថិត នៅឯក្រៅប្រទេស។ ចំណែកមន្ត្រីរាជរដ្ឋាភិបាល និងអ្នកនាំពាក្យបក្សកាន់អំណាច ក៏មិនអាច ទាក់ទងសុំយោបល់បានដែលនៅថ្ងៃដដែល នោះ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES