Friday, April 19, 2024
Homeសន្ដិសុខសង្គមឡើង​កា​ប់​ដើម​ឫស្សី​ ធ្លាក់​មក​ដី​​ជង់​​កាំបិត​​ ធ្លុះ​ខ្លួន​ស្លាប់​ ​

ឡើង​កា​ប់​ដើម​ឫស្សី​ ធ្លាក់​មក​ដី​​ជង់​​កាំបិត​​ ធ្លុះ​ខ្លួន​ស្លាប់​ ​

ខេត្ដកំពង់ចាម៖ បុរសម្នាក់ ឡើងកាប់ដើមឫស្សី ស្រាប់តែខ្យល់បក់ខ្លាំងបាក់ដើមឫស្សី បណ្ដាលឲ្យធ្លាក់រូបគាត់មកដី ជង់នឹងកាំបិតខ្លួនឯង ធ្លុះដោះពីម្ខាងទៅម្ខាង ស្លាប់ភ្លាមៗតែម្ដង ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចគុម្ពឫស្សី ស្ថិតក្នុងភូមិចុងខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្ដកំពង់ចាម ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សាយ ប៊ុនលីម អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

fbfgfddsf
គុម្ពឫស្សី កន្លែងកើតហេតុ

ប្រភពព័ត៌មានពីសាច់ញាតិឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានចេេញពីផ្ទះទៅរកកាប់ឫស្សីវែង និងជីកទំពាំង ដូចសព្វមួយដង ។ ពេលឡើងកាប់ឫស្សី ស្រាប់តែមានខ្យល់បក់ខ្លាំង ធ្វើឲ្យដើមឫស្សីរេចុះ រេឡើង បាក់ដើម ធ្លាក់ជនរងគ្រោះមកដី ដោយកាបិតធ្លាក់មកមុន ជាប់ដងកប់ក្នុងដី មុខកាំបិតតម្រង់ទៅលើ បណ្ដាលឲ្យជង់មាត់ជនរងគ្រោះធ្លាយដោះពីម្ខាងទៅម្ខាង ស្លាប់បាត់បង់ជីវិតតែម្ដង ។

ក្រោយកើតហេតុ នគរបាលជំនាញស្រុកកោះសូទិន បានចុះទៅពិនិត្យសព បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារជង់នឹងកាំបិតប្រាកដមែន ដោយពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មណាមួួយឡើយ រួចបានប្រគល់សពឲ្យទៅក្រុមគ្រួសារ រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ៕

សុភ័ណ្ឌ

RELATED ARTICLES