Tuesday, April 23, 2024
Homeសិច និងស្នេហាវិធីរកលេសបែកគ្នាជាមួយគូស្នេហ៍

វិធីរកលេសបែកគ្នាជាមួយគូស្នេហ៍

នៅពេលជួបគ្នាគ្រា ដំបូងនិងធ្លាក់ក្នុងអន្លង់ ស្នេហ៍និង អ្នកណាម្នាក់ អ្នកប្រហែលជា យល់ថាវា អាចជាលើកចុងក្រោយ របស់ខ្លួនជា មិនខានឡើយ។តែក្រោយ មកនិងបច្ចុប្បន្ន អ្នកមានអារម្មណ៍ ចង់បញ្ចប់ ទំនាក់ ទំនង ឬចំណង ស្នេហ៍មួយនោះ ទោះជាបេះដូង អ្នកនៅស្រលាញ់ និងមិនទាន់អស់ និស្ស័យក្តី។ម្យ៉ាងអ្នកអាចនឹងប្រាកដថា អារម្មណ៍អ្នកហាក់មាន ភក្តីស្នេហ៍ជាងដៃ គូខ្លួនទៅទៀត។

សរុបមកគឺ ការរកលះបែកគ្នា ជាមួយនិងមនុស្ស ដែលខ្លួននៅស្រលាញ់ គឺជាក្តីឈឺចាប់មួយ ដែលដិតជាប់ក្នុងក្រអៅ បេះដូងអ្នក ទោះជាយ៉ាងណាប្រសិន ជាអ្នកអនុវត្តវាក្នុង រូបភាពឬមធ្យោបាយ ត្រឹមត្រូវនឹងនាំមកដំណោះ ស្រាយល្អប្រសើរ មួយសម្រាប់ឆាក ជីវិតអ្នក។

វិធីរកលេសបែកគ្នានិងសង្សារដែលខ្លួនមិនទាន់អស់អាល័យ៖

  • ធ្វើបញ្ជីហេតុផលគ្រប់ យ៉ាងដែលជំរុញឲ្យ អ្នកសម្រេចចិត្ត បែកគ្នាបែបនេះ។ការសរសេរ ចេញពីអ្វី ក្នុងចិត្តមកក្រៅនឹងជួយ ដល់អ្នកប្រឈមមុខ និងអ្វីដែលមិនអាច ចៀសផុតនិងជួយ ពង្រឹងដល់ការ កំណត់នូវមធ្យោបាយក៏ដូចជា នីតិវិធីក្នុងការបែកបាក់ គ្នាជាមួយម្នាក់នោះ។
  • រៀបចំជួបមុខគ្នាផ្ទាល់។បើទុកជាអ្នកអាច ធ្វើឲ្យម្នាក់នោះចេញ មកជួបអ្នកដោយ ងាយស្រួលក្តីក៏អ្នកគួរផ្ញើសារឬ អ៊ីម៉ែលមួយជំនួស វិញសម្រាប់ការ ណាត់នោះ។ពេលជួបគ្នាត្រូវ ប្រើក្រសែភ្នែក សម្លឹងគ្នា ដោយមើលទៅហាក់ដូច លំបាកឬ តានតឹងអារម្មណ៍។
  • បង្ហាញឲ្យ ឃើញពីអារម្មណ៍របស់អ្នក ដែលពុំមានការចោទប្រកាន់ ឬស្តីបន្តោសដៃ គូរបស់អ្នក ចំពោះការសម្រេច ចិត្តរបស់អ្នក។វាគឺជារឿង ល្អបំផុតសម្រាប់ អ្នកទាំងពីរប្រសិនជា អ្នកអនុញ្ញាតឲ្យ ដៃគូរបស់អ្នករក្សានូវសេចក្តីថ្លៃថ្នូរ។
  • កុំព្យាយាមបណ្តោយ ឲ្យមានការឆ្លុះបញ្ចាំង ពីអតីតកាលនៅក្នុងស្រមោល នៃរឿងអតីតកាល អំពីទំនាក់ទំនង របស់អ្នក។
  • កុំព្យាយាម បង្ហាញឲ្យគេឃើញ ពីភាពច្រួលច្របល់ឬ អន្ទះសារក្នុងចិត្តរបស់ អ្នកចំពោះរឿងនេះ ឲ្យសោះ។

 

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES