ទៅ​មើល​គេ​​រាំ​វង់ ត្រូវ​ជន​ដៃ​ដល់​វាយ​បែក​ក្បាល​

0
396
hbdhjg
ជនរងគ្រោះ កំពុងដឹកតាមរថយន្ដ

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសក្បាល ដេរចំនួច៥ថ្នេរ ដោយសារតែរូបគេ នឹងបក្ខពួក ដេញវាយបែកក្បាលខាងស្តាំដៃ ដែលហេតុការណ៍នេះបានកើទឡើង កាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី ៩នឹង១៥យប់ខែសីហាឆ្នាំ ២០១៦នៅចំណុចក្នុងភូមិចាក់ជ្រូក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីយុវជនដែលគេដេញកាប់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៣នាក់មានប្រុសស្រីបានដើរទៅមើលគេរាំវង់កន្លែងជិះសេះហោះ។ រហូតដល់ម៉ោង ជាង៩យប់ចប់កម្មវិធីពួកគេបាននាំគ្នាទៅផ្ទះវិញ ស្រាប់តែលេចមុខជនមួយក្រុមមិនដឹងថាមានគ្នាប៉ុន្មាននាក់ទេបានដើរតាមមកពីក្រោយដេញវាយពួកគេរហូតបែកក្បាលម្នាក់បានទៅដេរនៅគ្លីនិកឯកជន ។

bfggfhfg
ជនដៃដល់សមត្ថកិច្ចឃាត់ខ្លួនមកសាកសួរ និងបងប្អូនមកជាមួយពេញប៉ុស្ដិ៍

ជនរងគ្រោះមានឈ្មោះ ចឺត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ក្រោយពេលកើតហេតុជនបង្ករត់គេចខ្លួនអស់ ខណៈពេលកំលាំងសមត្ថកិច្ចចុះទៅដល់ កន្លែងកើតហេតុបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ នង ណួយ អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតស្រុកកំពុងស្វាយ ខេត្តកំពង់ធំ ដែលនៅឈរមើលកន្លែងកើតហេតុនោះយកទៅ សួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ ។

ក្រោយពេលកើតជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងឡើយ ហើយឲ្យភាគីដែលត្រូវសមត្ថកិច្ចបានឃាត់ខ្លួននៅឲ្យសងថ្លៃថ្នាំពេទ្យ និងដេរចំនួន៨០$ ចំណែកតំណាងកម្មករឃាត់ខ្លួនបានសង១០០$ បញ្ចប់រឿងប៉ុស្តិ៍នគរបាលចោមចៅ ដោយគ្មានការប្តឹងប្តល់ទេ ៕

នូ ផាន់ណា