Friday, March 29, 2024
Homeព័ត៌មានជាតិស្មាន​​តែ​ស្រី​ ដឹក​ទៅ​មើល​ប្រគុំ​តន្រី្ត​ បន្លំ​លួច​ទូរ​ស័ព្ទ វាយ​ឡើង​សន្លប់​

ស្មាន​​តែ​ស្រី​ ដឹក​ទៅ​មើល​ប្រគុំ​តន្រី្ត​ បន្លំ​លួច​ទូរ​ស័ព្ទ វាយ​ឡើង​សន្លប់​

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូតាមផ្លូវប្រទះឃើញភេទទី៣ម្នាក់ ឈរតាមផ្លូវស្មានតែស្រីស្អាតបានឈប់ញ៉ែដឹកទៅមើលការប្រគុំតន្រ្តីត្រឡប់មកវិញត្រូវនាងលួចទូរស័ព្ទចាប់ទាន់វាយសន្លប់បង្កឲ្យអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា តាមបណ្តោយផ្លូវបេតុងនៅចំណុចក្រោយរបងរោងចក្រកាណាឌីយ៉ាល ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

sdfffgd
ជនរងគ្រោះ ដេកដួលសន្លប់

ជនរងគ្រោះមានឈ្មោះ អេង វិច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមន្ត្រីឥណទាន ស្នាក់នៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល បានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទើបតែចេញមកពីផ្ទះរបស់គាត់នៅម្តុំពោធិ៍ចិនតុងដោយគោលបំនងជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅលិចទៅកើត ខណៈពេលជិតមកដល់រោងចក្រដំបូលខៀវមានស្ត្រីជាភេទទី៣ម្នាក់ ដែលឈរនៅលើចញ្ចើមផ្លូវ ធ្វើឲ្យជន រងគ្រោះស្មានតែមនុស្សស្រីក៏បានឈប់លែបខាយហើយបានបបួលភេទទី៣ទៅមើលការ ប្រគុំតន្រ្តីជាមួយ ។ លុះពេលមើលចប់ហើយក៏បានដឹកភេទទី៣ ត្រឡប់ទៅវិញដល់ពាក់កណ្តាលផ្លូវ ស្រាប់តែស្រ្តីភេទទី៣ បានលូកយកទូរស័ព្ទអាយហ្វូននៅហោប៉ៅរបស់ជនរងគ្រោះ ត្រូវគាត់ចាប់ដៃទាន់ហើយឈប់ម៉ូតូវាយមួយដៃមួយជើងរហូតសន្លប់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី ៕

នូ ផាន់ណា

RELATED ARTICLES