Friday, April 19, 2024
Homeបច្ចេកវិទ្យាVertu ​ចេញ​​ស្មា​ត​​ហ្វូ​ន​​ថោក​​បំផុត​ តម្លៃ​ ៤.២០០​​ដុល្លារ​

Vertu ​ចេញ​​ស្មា​ត​​ហ្វូ​ន​​ថោក​​បំផុត​ តម្លៃ​ ៤.២០០​​ដុល្លារ​

Vertu Aster Chevron មានតម្លៃ ប្រមាណ ៤.២០០ដុល្លារ គឺជាស្មាតហ្វូន Android ថ្មីបំផុតរបស់ម៉ាកទូរស័ព្ទប្រណីត Vertu ។
មានតម្លៃចាប់ផ្តើមទាបបំផុតក្នុងចំណោមស្មាតហ្វូននីមួយៗ ដែលត្រូវបាន Vertu ឧទ្ទេសនាម ប៉ុន្តែ Vertu Aster Chevron នៅមានតម្លៃថ្លៃស្មើ ៤-៥ដងស្មាតហ្វូតលំដាប់ខ្ពស់របស់ Samsung, HTC ឬ Sony នាពេលសព្វថ្ងៃ ។
Aster Chevron មានកម្រិតតម្លៃ ៤.២០០ដុល្លារ គឺដោយសារការរចនាប្លែកភ្នែក និងប្រើប្រាស់ វត្ថុធាតុដើមមានតម្លៃ មិនសូវមានប្រើនៅលើស្មាតហ្វូនធម្មតា ។ ស៊ុមទូរស័ព្ទត្រូវបានធ្វើពី Titanium កម្រិត ៥ ដើម្បីមានកម្រិតរឹងមាំខ្ពស់ ។ ផ្ទៃខ្នង ប្រើប្រាស់ក្រណាត់អ៊ីតាលីដ៏ពិសេស មាន៣ពណ៌ គឺខ្មៅ ខៀវ និងផ្កាឈូក ។ ផលិតផលត្រូវបានច្នៃដោយដៃនៅអង់គ្លេស ។
ការកំណត់រចនាសម្ព័ន្ធរបស់ Vertu Aster Chevron មិនខ្លាំងក្លាណាស់ណាទេ គ្រាន់តែប្រហាក់ប្រហែលជាមួយស្មាតហ្វូន Android ខ្នាតមធ្យមនាពេលសព្វថ្ងៃប៉ុណ្ណោះ ។ ម៉ាស៊ីនដើរដោយប្រព័ន្ធប្រតិបត្តិការស៊េរី Lollipop ជាមួយឈីប ៤បន្ទះជំនាន់មុន Snapdragon 801 ។ អេក្រង់ត្រូវបានគ្របកញ្ចក់ការពារ Sapphire ប៉ុន្តែមានទំហំ ៤,៧អ៊ីញ និង resolution Full HD ។ Chevron មាន RAM 2GB អង្គចងចាំខាងក្នុង 64GB និងថ្មមានថាមពល 2.275 មានជំនួយសាកថ្មគ្មានខ្សែ ។ ចំណុចគួរឲ្យចាប់អារម្មណ៍គឺកាមេរ៉ា ១៣មេហ្គាភិចសែល ត្រូវបានក្រុមហ៊ុនម៉ាស៊ីនថត Hasselblad សហការអភិវឌ្ឍន៍ ៕
ដោយ: តូច រំលឹក

RELATED ARTICLES