Wednesday, April 24, 2024
Homeព័ត៌មានជាតិនាំ​សហាយ​មក​ដេក​ក្នុង​បន្ទប់ ​ប្តី​តាម​ទាន់​ផ្អើល​ទាំង​យប់​​

នាំ​សហាយ​មក​ដេក​ក្នុង​បន្ទប់ ​ប្តី​តាម​ទាន់​ផ្អើល​ទាំង​យប់​​

ភ្នំពេញ៖ ប្តីចេញទៅរកស៊ីតាមខេត្ត ប្រពន្ធនាំប្រុសសហាយមកដេកក្នុងបន្ទប់ប្តីតាមទាន់ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៩ ខែសីហា តាមបណ្តោយផ្លូវលំ ស្ថិតនៅក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បុរសជាប្តីមានឈ្មោះ ខៀវ ពិសិដ្ឋ អាយុ២៥ឆ្នាំ មុខរបរអ្នកបើករថយន្តដឹកអ្នកដំណើរភ្នំពេញ ខេត្តកំពង់ស្ពឺ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុក កំណើតភូមិឌុនឡេត ឃុំគូកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចំណែកប្រពន្ធដែលលួចមានសហាយមានឈ្មោះ នៅ មុំ អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ ខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ រៀបការជាមួយគ្នាបាន៧ឆ្នាំ បង្កើតបានកូនស្រីម្នាក់អាយុ២ឆ្នាំ ។ រីឯប្រុសជាសហាយមានឈ្មោះ រស់ សារ៉ាន់ អាយុ៣៦ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីននៅក្នុងរោងចក្រយីហោ ចេសិន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិខ្ចារអំពិល ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

តាមប្រភពពត៌មានពីបុរសជាប្តីបានរៀបរាប់ប្រាប់អោយដឹងថា គាត់បានរៀបការជាមួយ ប្រពន្ធរបស់គាត់អស់រយះពេល៧ឆ្នាំមកហើយ បង្កើតបានកូនស្រីអាយុ២ឆ្នាំម្នាក់ ប៉ុន្តែគាត់ជាអ្នកបើករថយន្តរត់ឈ្នួលពីខេត្តកំពង់ស្ពឺមកភ្នំពេញ ឡើងចុះៗមិនសូវបាននៅជាមួយប្រពន្ធជាប់លាប់ទេដេកនៅតាមខេត្តច្រើនជាងនៅជាមួយប្រពន្ធ ហើយប្រពន្ធរបស់គាត់ធ្វើ ការរោងចក្រនៅម្តុំរោងចក្រអ៊ីខាង ។ កន្លងមកថ្មីនេះប្រពន្ធរបស់គាត់ខុសប្លែកពីមុនធ្វើឲ្យគាត់សង្ស័យថាលួចសហាយ តែមិនមានភស្តុតាងគ្រប់គ្រាន់ ទើបនៅយប់កើតហេតុប្អូនថ្លៃរបស់គាត់បានឃើញប្រពន្ធនាំប្រុសស្នេហ៍ចូលទៅក្នុងបន្ទប់ជួលលេខB21តាំងពីម៉ោង៧យប់អញ្ចឹង ក៏បានទូរស័ព្ទទៅប្រាប់រូបគាត់ ដឹងរឿងហយក៏បានបើករថយន្តចេញពីខេត្តកំពង់ស្ពឺមកទាំងយប់ ។ ពេលមកដល់មិនបាន់ធ្វើអ្វីទេ បានទៅប្តឹងមេភូមិដំណាក់ធំ១ឲ្យ ជួយអន្តរាគមន៍ ទើបលោកមេភូមិរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់បន្ទប់ជួលគោះទ្វារ មួយសន្ទុះទើបស្រ្តីជាប្រពន្ធបានបើកទ្វារចេញមកធ្វើដូចជាអត់ដឹងរឿងអីទេបានលាបម្សៅមុខសស្គុះនិងស្លៀករ៉ូបពេលយប់ ចំណែកប្រុសសហាយបានរត់ចូលក្នុងបន្ទប់ទឹកទាំងខ្លួន អក្រាធកាយ តែភ្លាមៗនោះស្រ្តីជាប្រពន្ធបានបោះកន្សែងទៅឲ្យសហាយរុំខ្លួនចេញមកស្លៀកពាក់ពេលដែលប្តីដើររកឃើញនៅក្នុងបន្ទប់ទឹក ។

dsggfdf
បុរសជាប្ដី ចាប់ប្រពន្ធផិតក្បត់យកមកប៉ុស្ដិ៍

បន្ទាប់ពីចាប់បានសហាយស្មន់ជាក់ស្តែងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យនាំខ្លួនស្រ្តីជាប្រពន្ធ ប្រុសសហាយនិងបុរសជាប្តីទៅសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ត្រូវបានប្រុស សហាយបានប្រាប់ថា ពួកគេធ្វើការជាមួយគ្នាហើយបានស្គាល់គ្នា២ខែនិងបានមករួមរស់ ជាមួយគ្នាបាន២ដងប៉ុណ្ណោះ ។

ប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា ស្រ្តីជាប្រពន្ធនេះបានទាក់ទងប្រុសសហាយយូរ មកហើយតែងតែនាំមកដេកបន្ទប់ជួលពេលដែលប្តីអត់នៅ ។

ដោយឡែកស្រ្តីជាប្រពន្ធពេលទៅដល់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានស្រែកយំសំពះអង្វរ ប្តីថារូបគាត់ឈប់ធ្វើអញ្ចឹងទៀតហើយ ខ្លួនស្រឡាញ់ប្តីខ្លាំងណាស់ ។

ទោះបីជាយ៉ាងណាបុរសជាប្តីមិនបានបញ្ចេញកំហឹងក្រៀវក្រោធទេ ពេលដែលឃើញប្រពន្ធនាំសហាយមកដេកនៅក្នុងបន្ទប់ផ្ទាល់ភ្នែកហើយក៏ដោយ គ្រាន់តែសុំឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍សុំលែងលះគ្នាហើយប្រគល់កូនស្រីអាយុ២ឆ្នាំទៅឲ្យប្រពន្ធ និងសុំចែក ទ្រព្យសម្បត្តិពាក់កណ្តាលម្នាក់ ធ្វើម៉េចបើគេអស់ចិត្តពីគាត់ហើយ ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES