Thursday, April 25, 2024
Homeព័ត៌មានជាតិអណ្តើក​ហ្លួង​២៥​ក្បាល ផ្លាស់​ទៅ​នៅ​ខេត្ត​សៀម​រាប

អណ្តើក​ហ្លួង​២៥​ក្បាល ផ្លាស់​ទៅ​នៅ​ខេត្ត​សៀម​រាប

ខេត្តសៀមរាប ៖ សត្វអណ្តើកហ្លួង ដែល ជាប្រភេទសត្វល្មូន តំណាងឱ្យប្រទេសកម្ពុជា ចំនួន២៥ក្បាល ត្រូវបានអង្គការសមាគមអភិរក្ស សត្វព្រៃ (WCS)  ដឹកជញ្ជូនផ្លាស់ប្តូរចេញពី ជម្រកមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូន ខេត្តកោះកុង ឆ្ពោះទៅកាន់ជម្រកថ្មីទី២ នៅក្នុង មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ ដែលមានទីតាំងស្ថិតនៅក្បែរប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)  ចេញផ្សាយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បាន បញ្ជាក់ឱ្យដឹងថា “អណ្តើកហ្លួងចំនួន២៥ក្បាល បាននិងកំពុងសម្របខ្លួនរស់នៅក្នុងទីជម្រកថ្មី  ស្ថិតនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្ស ជីវចម្រុះខេត្តសៀមរាប។ នេះគឺជាការផ្លាស់ ទៅកាន់ជម្រកថ្មីទីពីរ បន្ទាប់ពីសត្វអណ្តើកហ្លួង ចំនួន២០៦ក្បាលផ្សេងទៀត ត្រូវបានគេដឹកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វ ល្មូន ខេត្តកោះកុង កាលពីខែកញ្ញាកន្លងទៅនេះ។

tole-2

អណ្តើកហ្លូង (ឬអណ្តើកសរសៃ) គឺជា អណ្តើកមួយប្រភេទក្នុងចំណោមអណ្តើក២៥ ប្រភេទ ដែលកំពុងរងគ្រោះខ្លាំងជាងគេនៅលើ សាកលលោក។ វាស្ថិតនៅក្នុងបញ្ជីក្រហម របស់អង្គការ IUCN  ជាប្រភេទរងគ្រោះ ជិត ផុតពូជបំផុតនៅលើសាកលលោក និងត្រូវបាន ដាក់បញ្ចូលជាប្រភេទសត្វល្មូន តំណាងឱ្យប្រទេស កម្ពុជា ដោយព្រះរាជក្រឹត្យ នស/រកត/០៣០៥ /១៥៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការ កើនឡើងនៃការរំខាននាពេលថ្មីៗនេះ នៅតាម ប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង ដែលជា ទីជម្រកតែមួយគត់នៅកម្ពុជា កំពុងធ្វើឱ្យប្រភេទ សត្វនេះ ស្ថិតនៅក្នុងហានិភ័យខ្ពស់ឈានដល់ ការផុតពូជ។

លោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្ស ជលផលនៃរដ្ឋបាលជលផល បាននិយាយថា “អនុវត្តតាមបទដ្ឋានស្តង់ដារអន្តរជាតិ ការគ្រប់ គ្រងប្រភេទសត្វកម្របំផុត យើងមិនត្រូវរក្សា ទុកពួកវាទាំងអស់នៅកន្លែងតែមួយនោះទេ។ ការរក្សាទុកពួកវានៅកន្លែងផ្សេងពីគ្នាធ្វើឡើង ដើម្បីគ្រប់គ្រងគ្រោះថ្នាក់នានា ដែលអាចកើត ឡើងវានឹងមិនប៉ះពាល់ដល់អណ្តើកហ្លួងទាំង អស់ឡើយ។ លោកវិបុល បានបន្តថា “ទោះបី ជាសត្វអណ្តើកហ្លូងទាំង២៥ក្បាលនោះ បានផ្លាស់ រស់នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្ស ជីវចម្រុះ ក៏ដោយ ពួកវានៅតែជាកម្មសិទ្ធិរបស់ រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការគ្រប់គ្រង របស់រដ្ឋបាលជលផល ដដែល”។

មានទីតាំងស្ថិតនៅក្បែរប្រាសាទអង្គរវត្ត មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ គឺជាមជ្ឈមណ្ឌលអភិរក្សបែបធម្មជាតិ និង សង្គ្រោះសត្វព្រៃប្រភេទជិតផុតពូជ និងជា កន្លែងបង្កាត់ពូជសត្វព្រៃដំបូងគេបង្អស់នៅ កម្ពុជា។

លោក Michael Meyerhoff ប្រធាន គម្រោងប្រចាំមជ្ឈមណ្ឌលអង្គរ សម្រាប់ការ អភិរក្សជីវចម្រុះ បាននិយាយថា “ចាប់តាំងពី ពេលមកដល់មជ្ឈមណ្ឌល អណ្តើកហ្លួងទាំងអស់ នោះ បានបន្ស៊ាំខ្លួនយ៉ាងល្អ ទៅនឹងទីជម្រកថ្មី ហើយជាទូទៅយើងអាចមើលឃើញពួកវានៅ លើផ្ទៃទឹក។ ដោយសារសត្វអណ្តើកហ្លួងញី មិន ទាន់គ្រប់អាយុបន្តពូជ ដូច្នេះហើយការបង្កាត់ ពូជប្រហែលជាមិនអាចកើតឡើងទេ នៅ២៣ ឆ្នាំខាងមុខនេះ។ បសុពេទ្យ និងបុគ្គលិកថែរក្សា សត្វព្រៃប្រចាំនៅមជ្ឈមណ្ឌល នឹងបន្តតាមដាន សុខុមាលភាព ក៏ដូចជាត្រួតពិនិត្យសុខភាព អណ្តើកហ្លួងទាំងនោះជាប្រចាំ។

អណ្តើកហ្លួងធ្លាប់ត្រូវបានគេគិតថា ផុត ពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការ ជ្សឺ បានសិក្សាស្រាវជ្រាវ និងរកឃើញចំនួនសេស សល់ដ៏តិចតួចរបស់វា មានរស់នៅតាមប្រព័ន្ធ ព្រែកស្រែអំបិល។ បច្ចុប្បន្ននេះ សត្វអណ្តើក ហ្លួង កំពុងទទួលរងការគំរាមកំហែងពីការបំផ្លាញ ទីជម្រក តាមរយៈការបូមខ្សាច់ និងការកាប់ ឆ្ការព្រៃលិចទឹកជាដើម។

បណ្ឌិត Ross Sinclair  នាយកអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំនៅកម្ពុជា WCS  បាននិយាយថា “ការការពារទីជម្រកធម្មជាតិ និងចំនួនរបស់សត្វអណ្តើកហ្លួងនៅក្នុងព្រៃ គឺជា សកម្មភាពអាទិភាព និងបន្ទាន់បំផុត ដើម្បី សង្គ្រោះអណ្តើកហ្លួងពីការផុតពូជ។ យើងចាំ បាច់ត្រូវតែដោះស្រាយបញ្ហាការកើនឡើងនៃ ការបូមខ្សាច់ និងការកាប់ឆ្ការព្រៃលិចទឹក នៅ តាមប្រព័ន្ធទន្លេស្រែអំបិលជាបន្ទាន់ ប្រសិន យើងចង់ឱ្យអណ្តើកហ្លួងទាំងនោះ មានជីវិត រស់នៅក្នុងព្រៃ។ ការបង្កាត់ពូជអណ្តើកហ្លួង នៅក្នុងមជ្ឈមណ្ឌល សម្រាប់ការអភិរក្សជីវៈ ជម្រុះ និងមជ្ឈមណ្ឌលអភរិក្សប្រភេទសត្វល្មូន ខេត្តកោះកុង គឺជាផ្នែកដ៏សំខាន់សម្រាប់កិច្ច ខិតខំប្រឹងប្រែងអភិរក្សរួមគ្នា ដែលអង្គការ WCS និងមជ្ឈមណ្ឌលសម្រាប់ការអភិរក្ស ជីវៈចម្រុះ សហការជាមួយរដ្ឋបាលជលផល បាននិងកំពុងអនុវត្ត”។

គួរបញ្ជាក់ថា អណ្តើកហ្លួង ធ្លាប់ត្រូវបាន គេគិតថាផុតពូជពីកម្ពុជា ទៅហើយ រហូតដល់ ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការWCS  បានសិក្សាស្រាវជ្រាវ និងរកឃើញ ចំនួនសេសសល់ដ៏តិចតួចរបស់វា មានរស់នៅ តាមប្រព័ន្ធព្រែកស្រែអំបិល។ ចាប់តាំងពីពេល នោះមក រដ្ឋបាលជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសំបុកដោយមានការ ចូលរួមពីប្រជាសហគមន៍នៅក្នុងស្រុកស្រែអំបិល ដោយបានជ្រើសរើសយកអតីតអ្នកប្រមូលពង និងកូនសត្វអណ្តើកហ្លួង ឱ្យធ្វើការជាបុគ្គលិក គម្រោង ដើម្បីស្វែងរក និងការពារសំបុក អណ្តើកហ្លួង ជំនួសឱ្យការប្រមូលយកពងកូន ទៅលក់។ កូនដែលញាស់ចេញពីសំបុក ដែល បានការពារនោះ ត្រូវបានយកទៅកាន់មជ្ឈមណ្ឌលអភិរក្ស ដើម្បីធ្វើការចិញ្ចឹម និងថែរក្សា រហូតដល់ពេលវាអាចរស់នៅក្នុងធម្មជាតិដោយ ខ្លួនឯងបាន៕

RELATED ARTICLES