Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិប៉ះទង្គិច​គ្នា​​​ ក្នុង​គុក​នៅ​ ប្រេស៊ីល​ស្លាប់​២៥នាក់​

ប៉ះទង្គិច​គ្នា​​​ ក្នុង​គុក​នៅ​ ប្រេស៊ីល​ស្លាប់​២៥នាក់​

ព័ត៌មានទាន់ហេតុការណ៍បំផុត

ប្រេសុីល៖ តាមការឲ្យ ដឹងពីទីភ្នាក់ងារ ព័ត៌មានក្នុង ស្រុកយ៉ាងហោច ណាស់មានអ្នក ជាប់គុកចំនួន ២៥នាក់ត្រូវ បានសម្លាប់ ក្នុងការប៉ះ ទង្គិចមួយរវាងក្រុមអ្នកជាប់ឃុំ ពីរបក្សដែលជា គូប្រជែង និងគ្នានៅក្នុង មន្ទីរឃុំឃាំង ដែលមានមនុស្ស ពេញណែននៅ ភាគខាងជើង ប្រទេសប្រេស៊ីល។

មន្ត្រីប៉ូលិស ក្នុងស្រុកបាន ឲ្យដឹងថាក្នុងចំណោម អ្នកស្លាប់មានមនុស្ស ៧នាក់ត្រូវបាន កាត់ក្បាលនិង៦នាក់ ត្រូវបានដុតទាំង រស់ឲ្យស្លាប់។

គ្រោះថ្នាក់នេះស្ថិត ក្នុងតំបន់ Boa Vista រដ្ឋធានីនៃរដ្ឋ Roraima ប្រទេសប្រេស៊ីល បានកើតឡើង ក្នុងអំឡុងពេលនៃ ម៉ោងសម្រាក ជួបក្រុម គ្រួសាររបស់អ្នកទោសក្នុងមន្ទីរ ឃុំឃាំង។

ប្រភពបានឲ្យ ដឹងទៀត ថាអ្នកដែលមក ជួបសមាជិក ក្រុមគ្រួសារ របស់ពួកគេដែល ជាប់ឃុំឃាំង ប្រមាណជា ១០០នាក់ ដែលត្រូវបាន ចាប់ធ្វើជា ចំណាប់ខ្មាំង ត្រូវបានរំដោះបាន ពីកណ្តាប់ដៃ ក្រុមអ្នកទោស មកវិញហើយការ ចលាចលក៏  ត្រូវបានបញ្ចប់ ផងដែរ។

រដ្ឋាភិបាលរដ្ឋខាង លើបានថ្លែងថា ខ្លួនបាននិងកំពុង ទន្ទឹងរង់ចាំ ចំពោះការរាប់ ចំនួនអ្នកទោស ដើម្បីបញ្ជាក់ពី ចំនួនអ្នកស្លាប់។

សាក្សីបានឲ្យដឹង ថាក្រុមអ្នកទោស ជាច្រើននាក់បាន ប្រដាប់ដោយ កំាំបិតនិង ឈើចុងស្រួច ក្នុងការវាយ ប្រហារគ្នានោះ។ តាមរបាយ ការណ៍ថ្មីៗនេះមន្ទីរឃុំឃាំង ខាងលើមាន អ្នកទោសប្រមាណ ជា១.៤០០នាក់ ខណៈដែល ចំណុះដែល មានសមត្ថភាព ផ្ទុកគឺប្រមា ណជា៧៤០នាក់។

គួរបញ្ជាក់ថាប្រេស៊ីលជា ប្រទេស ដែលមាន ប្រជាជនជាប់គុកច្រើន ជាងគេបំផុត ទី៤លើពិភព លោកគឺមាន ប្រមាណជា៦០ម៉ឺន នាក់ឯណោះ។

 

 

RELATED ARTICLES