Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិចិន ​អនុញ្ញាត​ ឲ្យ​ហ្វីលីពីន នេសាទនៅ ​តំបន់​ជម្លោះ ក្នុងសមុទ្រ​ ចិន​ខាងត្បូង​​

ចិន ​អនុញ្ញាត​ ឲ្យ​ហ្វីលីពីន នេសាទនៅ ​តំបន់​ជម្លោះ ក្នុងសមុទ្រ​ ចិន​ខាងត្បូង​​

ព័ត៌មានទាន់ហេតុការណ៍បំផុត

ចិន៖ នាវាហ្វីលីពីន ជាច្រើនគ្រឿងត្រូវ បានអនុញ្ញាតឲ្យ ចូលមកកាន់ តំបន់ទឹករាក់ ក្នុងសមុទ្រចិន ខាងត្បូង ហើយនេះ ក៏ជាលើកដំបូងផងដែរ ដែលនាវា ចិនមិន បានរំខានឬ រុកគួនដល់អ្នក នេសាទជន ជាតិហ្វីលីពីន ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ ។

រដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីនលោក Delfin Lorenzana បានថ្លែង ប្រាប់សារព័ត៌មាន CNN នៅថ្ងៃ ច័ន្ទនេះថាយន្ត ហោះល្បាតដែនអាកាសបាន ឲ្យដឹងថាទូក ល្បាតជាច្រើន គ្រឿងរបស់ចិន នៅតែបន្តការ ល្បាតក្នុងកម្រិត ទ្រង់ទ្រាយតូច ដដែល ប៉ុន្តែកោះ ថ្មប៉ប្រះទឹកដែលជាតំបន់ យុទ្ធសាស្ត្រនេះ បានអនុញ្ញាត ឲ្យទូកនេ សាទជនជាតិ ហ្វីលីពីនចូលមក នេសាទនៅក្បែរ ដែនទឹកនោះ។

លោកបានថ្លែង ថាទូកនេសាទ ហ្វីលីពីននៅតែ នេសាទត្រង់ ចំណុចនោះដដែល ប៉ុន្តែភាគីចិន មិនបានរុកគួន ឬការពាររារាំងអ្នកនេសាទរបស់ យើងមិនឲ្យ នេសាទត្រី នោះឡើយ។

លោកបានឲ្យដឹង ទៀតថានេះគឺជា ការស្វាគមន៍ ចំពោះអ្នកនេ សាទរបស់យើង ក្នុងការនេសាទ តាមទម្លាប់របស់ ពួកគេលើដែនទឹកនោះ។ ដែលនេះគឺជា ការមើលឃើញ យ៉ាងច្បាស់ក្នុង ការបន្ធូរបន្ថយពី សំណាក់រដ្ឋាភិបាល ក្រុងប៉េកាំង ដែលជាជ័យ ជំនះមួយសម្រាប់លោក ប្រធានាធិបតី Rodrigo Duterte ក្នុងជម្លោះ ដែនដីដែលអូស បន្លាយយូរអង្វែង ក្នុងសមុទ្រ ចិនខាងត្បូង។

គួររំលឹកផងដែ រថាលោក Duterte បានធ្វើទស្សនកិច្ច ទៅកាន់ប្រទេស ចិនកាលពីដើមខែ នេះនិងបាន ធ្វើវាទប្បដិវាទនៅក្នុងកតិកញ្ញា នៃគោល នយោបាយការ បរទេសមួយ ដែលដកខ្លួន ចេញពីសម្ព័ន្ធមិត្ត ជាប្រពៃណីរបស់ ខ្លួនគឺសហរដ្ឋអាមេរិក។

កាលពីថ្ងៃសុក្រនេះ ដែរអ្នកនាំ ពាក្យរបស់ ក្រសួងការបរទេស ចិនបានថ្លែង ថាចំណងទំនង ទំនាក់រវាង ប្រទេសទាំង ពីរបានឈានចូលដល់ដំណាក់នៃការ ធ្វើឲ្យប្រសើរ ឡើងហើយ ភាគីទាំងពីរគឺ ស្ថិតក្នុងការ ទំនាក់ទំនង គ្នាអំពីបញ្ហានៅ សមុទ្រចិនខាង ត្បូងផងដែរ។

ទោះជាយ៉ាងណា សមាជិកនៃ អង្គសមាជមួយ រូបដែលអម ដំណើរលោក Duterte ក្នុងទស្សនកិច្ចទៅ កាន់ក្រុងប៉េ កាំងលោក Harry Roque បានលើក ឡើងថានេះគឺជា ផលចំណេញដ៏ មានសារ សំខាន់បំផុតនៅក្នុងដំណើរទស្សន កិច្ចរបស់ លោកប្រធានាធិបតី Duterte ទៅកាន់ប្រទេសចិន ហើយក៏បាន បង្ហាញឲ្យឃើញ យ៉ាងច្បាស់ថា វត្ថុបំណងដ៏ សំខាន់របស់ លោកទៅកាន់ តំបន់អាស៊ីទទួលបាន ជោគជ័យក្នុងការ ផ្សព្វផ្សាយ នូវសិទ្ធិក្នុងការ នេសាទរបស់យើង តាមទម្លាប់នៃការរ កទទួលទាន។

 

 

 

 

RELATED ARTICLES