ពួក Houthi ថា​ការវាយ ប្រហារ​របស់ អាមេរិក​ លើទឹកដីយេម៉ែន មិនអាចទទួលយកបាន

ព័ត៌មានទាន់ហេតុការណ៍បំផុត

យេម៉ែន៖ អ្នកនាំពាក្យយោធា របស់ក្រុម Houthi ដែលកាន់និកាយ ស៊ីអ៊ីតក្នុងប្រទេស យេម៉ែនបានឲ្យ ដឹងនៅក្នុង សេចក្តីថ្លែងការ ណ៍មួយតាមរយៈទីភ្នាក់ងារព័ត៌មាន Saba របស់ក្រុមនេះថា ការវាយប្រហារ លើទឹកដីយេម៉ែន របស់សហរដ្ឋអា មេរិកគឺមិន អាចទទួលយក បានឡើយ ដែលនេះជាការព្រមាន ប្រទេស មហាអំណាចប្រឆាំង និងការវាយប្រហារណា មួយនៅថ្ងៃអនាគត។

មន្ទីរតេហ្គូនបាន ឲ្យដឹងថាខ្លួនបានបើក ប្រតិបត្តិការវាយ ប្រហារចំនួន៣ លើកដោយមីស៊ីល  ដែលស្ថិតក្នុងគោល ដៅលើបណ្តាញ ផ្កាយរណប ចំនួនកន្លែង លើឆ្នេរសមុទ្រក្រហម របស់យេម៉ែន ដែលស្ថិត ក្រោមការគ្រប់ គ្រងដោយពួក Houthi ។

ចំណែកអ្នកនាំពាក្យ កងកម្លាំងឧទ្ទាម យេម៉ែនលោក Sharaf Luqman បានឲ្យដឹងថា យើងបានធ្វើការ បដិសេធជាថ្មីម្តង ទៀតចំពោះកា រវាយប្រហារលើនាវាចម្បាំងរបស់ សហរដ្ឋអាមេរិក ក្នុងសមុទ្រក្រហម ដោយអះ អាងពីការ គ្រប់គ្រង យ៉ាងពេញ លេញលើកង កម្លាំងរបស់ខ្លួន អាវុធការពារ កងទ័ពជើងទឹកនិង គ្រប់ដែនដីទាំង អស់ របស់ យើង លើកលែង តែដែនដីដែលស្ថិតក្រោ មការគ្រប់គ្រង របស់ពួកអាល់កៃដា ឬសម្ព័ន្ធមិត្ត យោធាដឹកនាំដោយ អារ៉ាប់ប៊ីសាអូឌីត។

លោក Luqman បានព្រមានថា ការវាយប្រហារ ដោយផ្ទាល់របស់ អាមេរិកប្រឆាំងនិងទឹ កដីរបស់យេម៉ែន គឺមិនអាចទទួល យកបានឡើយ ហើយយើងនឹងឆ្លើយតប ជាមួយនិង ការវិវឌ្ឍន៍ មួយចំនួននៅ ថ្ងៃអនាគតក្នុង ពេលដ៏សមគួរមួយ។

ចាប់តាំងពីការ បើកយុទ្ធនាការ នៃចម្បាំងដែន អាកាសនិងផ្លូវគោក បានបណ្តាលឲ្យ ជនជាតិយេម៉ែន  ចំនួន១០.០០០នាក់ដែលភា គច្រើនជា ស្ត្រី កុមារ និងមនុស្សចំនួ ន៣លាននាក់ ផ្សេងទៀតភៀសខ្លួន ចេញពីលំនៅ ឋានរបស់ពួកគេ។