Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិអាយសុីស ​ប្រហារជីវិត ​ប្រជាជន​ក្នុងក្រុងមូស៊ុល​ ជិត៣០០នាក់

អាយសុីស ​ប្រហារជីវិត ​ប្រជាជន​ក្នុងក្រុងមូស៊ុល​ ជិត៣០០នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

អុីរ៉ាក់៖ ប្រភពអ្នកស៊ើបការណ៍ សម្ងាត់អ៊ីរ៉ាក់ បានថ្លែងបា្រប់ CNN ថាក្រុម អាយស៊ីសបាន ប្រហារជីវិត មនុស្សប្រុសនិងកូនក្មេងចំនួន២៨៤នាក់ស្រប ពេលដែលកង កម្លាំងសម្ព័ន្ធមិត្តបាន រុលមកកាន់ តែជិតក្នុងមូស៊ុល។

ប្រជាជនស្លូតត្រង់ ដែលត្រូវបាន សម្លាប់កាលពី ថ្ងៃព្រហស្បត្តិ៍និង ថ្ងៃសុក្រទាំងអស់ នោះត្រូវបានកៀង ប្រមូលទៅកាន់ តំបន់ក្បែរនិងក្នុងក្រុងដែលក្រុមនេះ ប្រើប្រាស់ សម្រាប់យក មនុស្សជាខែល ប្រឆាំងនិងការ វាយប្រហារដែល ទាំងឡាយដែលកំពុង បង្ខំឲ្យក្រុមរបស់ខ្លួន(អាយស៊ីស) ដកចេញពីផ្នែក ខាងត្បូងនៃ ក្រុងមូស៊ុល។

ប្រភពបានឲ្យដឹង ថាក្រុមអាយ ស៊ីសបានប្រើប្រាស់ រថយន្តឈូសដី ឈូសសាកសព បោះចោលដូច កំនសម្រាមនៅ កន្លែងប្រហារជីវិតក្នុងតំបន់ភាគខាងជើងក្រុង។ ជនរងគ្រោះ ត្រូវបានបាញ់ សម្លាប់ទាំងអស់ ក្នុងនោះក៏រាប់ បញ្ចូលកុមារផងដែរ។

អង្គការសហ ប្រជាជាតិបានឲ្យដឹង កាលពីមុននេះ ថាខ្លួនមានក្តីបារម្ភយ៉ាង ខ្លាំងខណៈដែល ក្រុមអាយស៊ីស បានចាប់យក មនុស្ស៥៥០គ្រួសារ ពីភូមិជា ច្រើនជុំវិញ ក្រុងមូស៊ុល ហើយពួក នេះកំពុងប្រើ ប្រាស់មនុស្សជា ខែលស្របពេល ដែលកងម្លាំងអ៊ីរ៉ាក់ និងឃឺតប្រយុទ្ធគ្នាជា មួយនិងក្រុម ភេរវកម្មអាយ ស៊ីសចំពោះការ គ្រប់គ្រងទីក្រុងធំ ជាងគេបំផុតទី២ របស់អ៊ីរ៉ាក់។

ចំណែកអ្នកនាំ ពាក្យរងការិយា ល័យសិទ្ធិមនុស្ស អង្គការសហ ប្រជាជាតិលោក Ravina Shamdasani បានថ្លែងប្រាប់ CNN ថាក្រុមគ្រួសារចំនួន២រយមកពីភូមិ Samalia និង៣៥០ក្រុម គ្រួសារ មកពី Najafia ត្រូវបានបង្ខំឲ្យ ភៀសខ្លួន ចេញកាលពីថ្ងៃច័ន្ទ។

គួរបញ្ជាក់ថាក្រុមយុទ្ធជន អាយស៊ីស បានវាយប្រហារ លើអគារសន្តិសុខ ជាច្រើនក្នុងទីក្រុង Kirkuk ដែលស្ថិតនៅចម្ងាយ១៧៥គីឡូម៉ែត្រពី ភាគអាគ្នេយ៍ ក្រុងមូស៊ុល។

 

 

 

 

 

RELATED ARTICLES