Friday, April 26, 2024
Homeព័ត៌មានជាតិលោក​សួន សេរីរដ្ឋា សរសើរ​កូន​ស្រី​លោក​កឹម សុខា

លោក​សួន សេរីរដ្ឋា សរសើរ​កូន​ស្រី​លោក​កឹម សុខា

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានសរសើរកូនស្រីលោក កឹម សុខា ថា ជាអ្នកនយោបាយគំរូវ័យក្មេង ម្នាក់ ដែលហ៊ានរិះគន់មេបក្ស គឺលោកសម រង្ស៊ី។

លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ថា “ចំពោះខ្ញុំ… កឹម មនោវិទ្យា នាងគឺជាអ្នកនយោបាយគំរូវ័យក្មេងម្នាក់ ដែល យុវជនខ្មែរជំនាន់ថ្មី មិនត្រូវមើលរំលងនូវភាព ជាអ្នកនយោបាយរបស់គាត់ទេ។

តើមានអ្នកនយោបាយក្នុងគណបក្ស សង្គ្រោះជាតិ ប៉ុន្មាននាក់ ដែលហ៊ានរិះគន់ភាព កំសាក និងការភូតកុហករបស់មេដឹកនាំខ្លួន?

ការរិះគន់ពីភាពកំសាក អសមត្ថភាព និង ការភូតកុហករបស់មេដឹកនាំ មិនថាជាមេដឹកនាំ គណបក្ស ឬមេដឹកនាំប្រទេសទេ គឺវាជាសេរី- ភាពនៃការបញ្ចោញមតិ និងជាលទ្ធិប្រជាធិប- តេយ្យ វាមិនមែនជាការប្រមាថ ដូចក្រុមមនុស្ស អ្នកគាំទ្រផ្កាប់មុខមួយចំនួន លើកឡើងនោះ ឡើយ”។

surn-sarerotha

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើ នេះ លោកសួន សេរីរដ្ឋា បានបញ្ជាក់ថា គណ- បក្សដែលមានប្រជាធិបតេយ្យផ្ទៃក្នុង គណបក្ស ដែលមិនមែនជាកម្មសិទ្ធិរបស់មេបក្ស និងក្រុម គ្រួសារមេបក្សគណបក្សអ្នកគាំទ្រ អាចមាន សិទ្ធិរិះគន់ បើមេដឹកដឹកនាំនោះមិនគោរពសម្តី ខ្លួនឯង ភរកុហកអ្នកគាំទ្រ ព្រោះវាជាសេរីភាព បញ្ចោញមតិនៅក្នុងសង្គមប្រជាធិបតេយ្យ។

លោកសួន សេរីរដ្ឋា មានប្រសាសន៍ថា “តាមពិត វាជាកិច្ចការផ្ទៃក្នុងរបស់គណបក្ស សង្គ្រោះជាតិ ទេ ហើយកូនស្រីលោកកឹម សុខា គឺជាសមាជិកអចន្ត្រៃយ៍មួយរូប នៅក្នុងគណៈ- កម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះ- ជាតិ តែខ្ញុំមើលឃើញថា ក្នុងរយៈពេលប៉ុន្មាន ថ្ងៃហ្នឹង ពេលដែលនាងហ្នឹងបញ្ចោញមតិរិះគន់ លោកសម រង្ស៊ី ហើយដែលសារព័ត៌មានអន្តរ- ជាតិមួយចំនួនបានយកទៅចុះផ្សាយ ស្រាប់តែ មានសកម្មជន អ្នកគាំទ្រមួយចំនួនហ្នឹង គឺថា លើកឡើងរបៀបដែលខ្ញុំមើលឃើញថា វាជា ការគាំទ្របែបផ្កាប់មុខ ដែលមិនទទួលស្គាល់ នូវការពិត ហើយខ្ញុំវាអត់មានពាក់ព័ន្ធជាមួយ គណបក្សសង្គ្រោះជាតិទេ ប៉ុន្តែខ្ញុំគ្រាន់តែមើល ឃើញថា អ្វីដែលកូនស្រីលោកកឹម សុខា លើក ឡើងហ្នឹង គឺគួរតែអ្នកគាំទ្រ និងពលរដ្ឋខ្មែរហ្នឹង កុំមើលរំលង ហើយនាំគ្នាពិចារណានូវអ្វីដែល នាងបានលើកឡើងផង ពីព្រោះនេះសូម្បី- តែសមាជិអចិន្ត្រៃយ៍ម្នាក់ នៅក្នុងគណបក្ស គ្មាន សិទ្ធិរិះគន់ថ្នាក់ដឹកនាំ មិនអាចនិយាយការពិត បានចុះទម្រាំគ្នាអ្នកគាំទ្រដែលជាជនសាមញ្ញ ជាពលរដ្ឋសាមញ្ញ តើយ៉ាងម៉េចវិញ? អ៊ីចឹង ហើយបានខ្ញុំឧស្សាហ៍ឃើញអាវប្បធម៌លាបពណ៌ មួយដែលកើតចេញពីគណបក្សសង្គ្រោះជាតិ ហ្នឹង គឺថាឱ្យតែអ្នកណានិយាយអំពីកំហុសឆ្គង ការដឹកនាំរបស់មេបក្ស គឺលាបពណ៌ថា គេហ្នឹង ក្បត់បក្ស ឬក៏លាបពណ៌ថា គេហ្នឹងទទួលបាន លុយកាក់សំណូកសូកប៉ាន់ពីគណបក្សប្រជាជន  ពីហ៊ុន សែន ចង់បំបែកបំបាក់បក្ស បានធ្វើ អ៊ីចឹង។ អ៊ីចឹងបានចោទសំណួរវិញថា ពេល ដែលកូនស្រីកឹម សុខា រិះគន់លោកសម រង្ស៊ី ម៉េចក៏មិននាំគ្នាចោទថា នាងហ្នឹងបានលុយពី ហ៊ុន សែន ដែរទៅ?”។

kem-soka1

លោកសួន សេរីរដ្ឋា មានប្រសាសន៍បន្តថា “ខ្ញុំចង់ឱ្យសាធារណជន ពលរដ្ឋខ្មែរ ជាពិសេស អ្នកគាំទ្រគណបក្សសង្រជ្គោះតាិ ដែលកំពុងតែ ប្រតិកម្មជាមួយនឹងកូនស្រីលោកកឹម សុខា ហ្នឹង ខ្លួនឯងគួរតែពិចារណឡើងវិញ ពិចារណានូវអ្វី ដែលកូនស្រីលោកកឹម សុខា បានសរសេររិះគន់ ហ្នឹងថា អាហ្នឹងវាជាការពិត ឬជាការប្រឌិតមួយ? ពីព្រោះខ្ញុំឃើញថា សកម្មជន អ្នកគាំទ្រគណ- បក្សសង្រជ្គោះតាិ ដែលកំពុងតែប្រតិកម្មហ្នឹង កំពុងតែចោទលោកកឹម សុខា ថាប្រមាថលោក សម រង្ស៊ី ប្រមាថថ្នាក់ដឹកនាំ។ ដូច្នេះខ្ញុំមើល មិនឃើញថា ជាការប្រមាថទេ តែមើលឃើញ ថា វាគឺជាការនិយាយការពិត។ អ៊ីចឹងការនិយាយ ការពិត គាត់ជាសមាជិកអចិន្ត្រៃយ៍បក្សម្នាក់ រឿងអីគាត់និយាយមិនបាន បើថ្នាក់ដឹកនាំធ្វើ ខុស? អ៊ីចឹងកំណត់សម្គាល់របស់ខ្ញុំ សាធារណជន ឬក៏អ្នកគាំទ្របក្សនីមួយហ្នឹង គឺថាអ្វីៗទាំងអស់ កុំឱ្យតែមេដឹករបស់ខ្លួននិយាយមកសុទ្ធតែត្រូវ  ឬមេដឹកនាំរបស់ខ្លួន គឺសុទ្ធតែមិនដែលធ្វើខុស  អាហ្នឹងគឺខុសហើយ គឺត្រូវយល់ថា មេដឹកនាំ អ្នកនយោបាយ គឺជាមនុស្ស កើតមករមែងមាន ការធ្វើខុស ហើយនិងត្រូវ។ អ៊ីចឹងបើធ្វើខុស គេនិយាយខុស អាហ្នឹងបើទទួលយកបាន គឺជា មេដឹកនាំប្រជាធិបតេយ្យ បើទទួលយកមិនបាន ទេ អាហ្នឹងគឺជាមេដឹកនាំផ្តាច់ការហើយៗនៅ ពេលដែលមិនទាន់បានកាន់អំណាច គឺពេលខ្លួន ឯងធ្វើខុស គេនិយាយមិនបាន មានប្រតិកម្ម អាងតែខ្លួនមានអ្នកជិតស្និទ្ធ មានអ្នកាគាំទ្រ ប្រតិកម្ម ដើម្បីបណ្តេញគេចេញ ឬដាក់វិន័យ លើគេ។ អ៊ីចឹងបើសិនជាឡើងកាន់អំណាច មាន សិទ្ធិតួនាទីបញ្ជាកងកម្លាំងប្រដាប់អាវុធ អាហ្នឹង វាអាចឈានទៅដល់ការបាញ់សម្លាប់គេចោល ទៀតផង។ អ៊ីចឹងពួកនេះ បើសិនជាផ្តាច់ការ ពីក្នុងបក្សហើយ ដឹកនាំរដ្ឋាភិបាល គឺផ្តាច់ការ ខ្លាំងជាងហ្នឹងទៀត។ ក្នុងនាមជាអ្នកនយោ- បាយម្នាក់ ក្នុងនាមជាមេបក្សនយោបាយម្នាក់ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកនយោបាយទាំងអស់ ដែល ប្រកួតប្រជែងគ្នានៅក្នុងសង្គមប្រជាធិបតេយ្យ នៅក្នុងវេទិកានយោបាយ គឺត្រូវមានភាពក្លា- ហានទទួលយកការពិត ហើយកុំលាបមុខអ្នក- គាំទ្រ ដើម្បីឱ្យខាំគ្នា ពីព្រោះយើងធ្វើនយោ- បាយ ដើម្បីកែលម្អសង្គម ដើម្បីសង្គ្រោះជន- រងគ្រោះ មិនមែនយកជនរងគ្រោះមកធ្វើជា ចំណាប់ខ្មាំងរបស់យើងឬយកមកធ្វើជាគោនៅ ក្នុងក្រោលរបស់យើងផ្តាច់មុខ សម្រាប់លាប ពណ៌យកទៅខាំ ឈ្លោះប្រកែកគ្នា វ៉ៃតប់គ្នា ជាមួយអ្នកដទៃទេ។ ដូច្នេះអ្នកនយោបាយដែល ប្រកាសខ្លួនថា ចង់បានសង្គមសេរី ចង់បាន លទ្ធិប្រជាធិបតេយ្យ ត្រូវធ្វើខ្លួនឯងឱ្យទៅជា មនុស្សដែលបើកចំហទូលំទូលាយ លើកទឹក ចិត្តឱ្យអ្នកជុំវិញ ខ្លួនហ៊ានរិះគន់នូវកំហុស និង ការដឹកនាំរបស់ខ្លួនមិនមែនចាំតែបញ្ឆោះឱ្យអ្នក គាំទ្ររបស់ខ្លួនចេញមកគាំទ្រនូវទង្វើខុសឆ្គង របស់ខ្លួន ដើម្បីប្រឆាំងទៅនឹងការរិះគន់ដែល គេមើលឃើញថា ខ្លួនឯងមានកំហុសនេះ។ អ៊ីចឹង អ្នកនយោបាយ គឺត្រូវតែប្រកាន់វប្បធម៌មួយ ឱ្យជាអ្នកប្រជាធិបតេយ្យពិតប្រាកដទាំងនៅ ក្នុងសង្វៀន ទាំងនៅក្នុងសង្គមជាក់ស្តែង កុំឱ្យ មានពាក្យមួយថា ល្អតែសំបកក្រៅ តែខាងក្នុង គឺវាមិនល្អ វាមិនត្រឹមត្រូវ”។

គួរបញ្ជាក់ថា តាមរយៈសំណេរជាភាសា អង់គ្លេសមួយ នៅលើបណ្តាញសង្គមធ្វីតធឺរ 9ទឹតិតរេប កាលពីយប់ថ្ងៃទី២៣ តុលា កញ្ញា កឹម មនោវិទ្យា បានបញ្ជាក់ថា អស់រយៈពេល មួយឆ្នាំមកហើយ គឺនៅពេលនេះ លោកសម រង្ស៊ី អាចប្រកាសជាផ្លូវការនូវការនិរទេសខ្លួន និងមានហេតុផលស្របច្បាប់ក្នុងការស្ថិតនៅ បរទេសបន្តទៀត ហើយនាងបានបញ្ជាក់ថា រដ្ឋាភិបាលខ្មែរ នឹងហៅស្ថានភាពនេះថា ជាការ ឈ្នះៗ គឺសម រង្ស៊ី ក៏ឈ្នះ គណបក្សប្រជាជន កម្ពុជា ក៏ឈ្នះ។

ក្រោយពីមានការរិះគន់នោះ មកសកម្មជន គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស តាម រយៈលិខិតចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ បានលើកឡើងថា ពួកគេការសោកស្តាយយ៉ាង ខ្លាំង ក្រោយពីបានឃើញព័ត៌មានថា កញ្ញាកឹម មនោវិទ្យា បានធ្វើការប្រមាថប្រធានគណបក្ស សង្គ្រោះជាតិ ដែលជាថ្នាក់ដឹកនាំរបស់ខ្លួន យ៉ាង ចាស់ដៃ លើបណ្តាញសង្គមទឹតិតរេ។ ពួកគេ សាទរចំពោះការរិះគន់ទាំងឡាយណាក្នុងន័យ ស្ថាបនា ប៉ុន្តែទង្វើរបស់កញ្ញាកឹម មនោវិទ្យា នៅពេលកន្លងមកនេះ មានលក្ខណៈជាការវាយ ប្រហារ និងប្រមាថមើលងាយលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទាំងស្រុងដែល ធ្វើឱ្យមានការព្រួយបារម្ភ និងបានក្លាយជារូប- ភាពមិនល្អ និងអាចបង្កើតឱ្យមានសញ្ញាណ នៃការបែកបាក់នៅថ្ងៃខាងមុខ ក្នុងជួរគណបក្ស សង្គ្រោះជាតិ នៅក្រៅប្រទេស ក្នុងករណីកញ្ញា កឹម មនោវិទ្យា មិនធ្វើការកែតម្រូវ។ ដូច្នេះពួក គេសង្ឃឹមយ៉ាងមុតមាំថា គណបក្សនឹងចាត់- វិធានការចំពោះរឿងនេះ”។

ទោះជាយ៉ាងណា មន្ត្រីគណបក្សសង្គ្រោះ- ជាតិ បានឱ្យដឹងថា គណបក្សមិនបានចាប់អា- រម្មណ៍សំខាន់ចំពោះរឿងនោះទេ ព្រោះវាជា សិទ្ធិបញ្ចោញមត្តិរបស់សមាជិកបក្ស។

ដោយឡែក លោកអេង ឆៃអ៊ាង មន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានសរសេរ ក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីព្រឹកថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០១៦ ថា “ការប្រើប្រាស់ ពេលវេលា និងទំព័របណ្តាញសង្គម ថប ជជែក វែកញែកបញ្ហាប្រទេសជាតិ ប្រសើរជាងការ ជជែករកខុសត្រូវរឿងចង្ក្រាន ចានឆ្នាំងក្នុង គ្រួសារ”៕

ដោយ កុលបុត្រ

RELATED ARTICLES