Friday, April 19, 2024
Homeព័ត៌មានជាតិសមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​ប្រមាថ​ជីវិត សម្តេច​ហ៊ុន សែន

សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​ប្រមាថ​ជីវិត សម្តេច​ហ៊ុន សែន

ខេត្តព្រៃវែង  យុវជនជាពលករធ្វើការ នៅប្រទេសថៃម្នាក់ ដែលបានបង្ហោះវីដេអូនៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដាក់បណ្តាសា និង ប្រមាថដល់ជីវិតសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយបង្ហោះចេញពីប្រទេសថៃ កាលពីកន្លង ទៅនេះ ត្រូវបានសមត្ថកិច្ចចុះចាប់ខ្លួនដល់ផ្ទះ បន្ទាប់ពីយុវជនរូបនេះ បានត្រឡប់មកពីប្រទេស ថៃវិញ។

ករណីសមត្ថកិច្ចចុះចាប់ខ្លួនយុវជនខាង លើនេះធ្វើឡើង កាលពីវេលាម៉ោង១រសៀលថ្ងៃ ទី ២៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុក ស៊ីធរកណ្តាល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន នោះ មានឈ្មោះសាម ភាព អាយុ២៧ឆ្នាំ មុខរបរជាពលករខ្មែរធ្វើការនៅប្រទេសថៃ មាន លំនៅក្នុងភូមិឃុំដែលសមត្ថកិច្ចចុះចាប់ខ្លួន ខាងលើ។

kkk1

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា ប្រតិបត្តិការចុះចាប់ខ្លួនជនសង្ស័យខាង លើនេះ គឺធ្វើឡើងតាមដីកាបង្គាប់ឱ្យចូលខ្លួន ដែលចេញដោយលោកសៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាល ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចបានស៊ើបដឹងថា ជនសង្ស័យខាងលើ ទើប នឹងត្រឡប់មកពីធ្វើការក្នុងប្រទេសថៃ និងវិល ចូលផ្ទះវិញ កាលពីប៉ុន្មានថ្ងៃមុននេះ។

ប្រភពដដែល បានបញ្ជាក់ថា នៅអំឡុង ពេលចុះចាប់ខ្លួន ជនសង្ស័យឈ្មោះសាម ភាព បាននិយាយយ៉ាងរំភើយថា សមត្ថកិច្ចចាប់ខ្លួន គេនេះមិនមែនពាក់ព័ន្ធរកស៊ីគ្រឿងញៀនទេ គឺពីបទជេររដ្ឋាភិបាល។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួន របស់ អយ្យការសាលាដំបូងរាជធានីភ្នំពេញ លេខ ១៧២ អ..ឋ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយលោកសៀង សុខ ព្រះរាជអាជ្ញារង មានខ្លឹមសារថាយើង សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

បានឃើញរបាយការណ៍សុំដីកាបញ្ជា ឱ្យចូលខ្លួនលេខ ២៨៩ ន...ប ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ របស់នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ។

បានឃើញមាត្រា ៣៧២ ៩៤៣ និងមាត្រា ១១៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាស ឱ្យប្រើតាមព្រះរាជក្រមលេខ ៖ នស/រកម/ ០៨០៧/០២៤/ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ ២០០៧។

បញ្ជា 

នាមគោត្តនាម សាម ភាព អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ន កំពុងបម្រើការងារនៅប្រទេសថៃ។

ឱ្យចូលបង្ហាញខ្លួននៅនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ។

ឱ្យបានមុនថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធនឹងករណី ៖ ប្រើទំព័រហ្វេសប៊ុកបង្ហោះ វីដេអូឃ្លីប ដាក់បណ្តាសាប្រមាថអាយុជីវិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ក្រោយការចាប់ឃាត់ខ្លួន ជនសង្ស័យត្រូវ បានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។ បន្ទាប់មក នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនបន្តទៅកាន់ នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ ក្រសួងមហាផ្ទៃ ដើម្បីចាត់បន្តតាមនីតិវិធី

ដោយ ៖ ដារិទ្ធ

RELATED ARTICLES