Wednesday, April 24, 2024
Homeព័ត៌មានជាតិចាប់រំលោភក្មេង​ស្រី អាយុ៦ឆ្នាំរំលោភក្នុងបន្ទប់ទឹក ជាប់ខ្នោះ

ចាប់រំលោភក្មេង​ស្រី អាយុ៦ឆ្នាំរំលោភក្នុងបន្ទប់ទឹក ជាប់ខ្នោះ

ភ្នំពេញ៖ ជនល្មោភកាមម្នាក់ សូម្បីតែក្មេងស្រីអាយុ៦ឆ្នាំ ក៏មិនលើកលែងដែរបានចាប់អូស ចូលក្នុងបន្ទប់ទឹកធ្វើសកម្មភាពរំលោភរហូតបានសម្រេច ត្រូវបានឃាត់ខ្លួនបន្ទាប់ពីប្រព្រឹត្ត បានជិតមួយម៉ោង ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៩ ខែតុលា នៅចំណុចផ្ទះលេខE០៧ តាមផ្លូវ៤៦៦ ក្រុម២១ ស្ថិតនៅភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ ថ ច វ ល ភេទស្រី អាយុ ៦ឆ្នាំ ជាសិស្សសាលារៀនឯកជន ស្នាក់នៅផ្ទះលេខ១២៨ ផ្លូវ៤៧២ ក្រុម២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន   ។ ចំណែកជនសង្ស័យមានឈ្មោះ ចែម វាយោ ហៅជា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរយាមផ្ទះអោយគេស្នាក់នៅផ្ទះល្វែង E០៩ តាមផ្លូវ៤៦៦ ក្រុម២១ ស្ថិតនៅភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

លោក ណេង សាមឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្របែក បានប្រាប់ថា កាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៩ ខែ តុលា នៅចំណុចផ្ទះលក់សាច់ពិសេស ផ្ទះលេខE០៧តាមផ្លូវ៤៦៦ ក្មេងស្រីរងគ្រោះបានអង្គុយលេងដីជាមួយក្មេង១ម្នាក់ទៀត ស្រាប់តែជនសង្ស័យបានដើរទៅលេងជាមួយជនរងគ្រោះដែរ ។ ដោយលេងបណ្តើរយកដៃស្ទាបអង្អែលជើងក្មេងស្រីរងគ្រោះរហូតតណ្ហាឡើងក៏បានអូសដៃក្មេងស្រីរងគ្រោះចូលបន្ទប់ទឹកផ្ទះកន្លែងលក់សាច់ពិសេសដែលមានចម្ងាយពីកន្លែងលេងប្រមាណ៣០ម៉ែត្រ ។ ខណៈពេល អូសដៃក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ទឹកហើយយកដៃខ្ទាប់មាត់រួចចាប់សម្រាតសំពត់ក្មេងស្រីហើយធ្វើសកម្មភាពរំលោភរហូតបានសំរេចហើយជនសង្ស័យដេញក្មេងស្រីរងគ្រោះចេញពីបន្ទប់ទឹកវិញ ចំណែកជនសង្ស័យរត់ឡើងទៅផ្ទះដែលយាមឲ្យគេនៅក្បែរនោះ ។

fsasfd

លោកនាយប៉ុស្តិ៍បានបន្តទៀតថា នៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃដដែលស្រ្តីជាម្តាយក្មេងស្រីរងគ្រោះមានឈ្មោះ សៀន សុភ័ក្រ្ត ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ទឹកអំពៅ ស្នាក់នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន បានទៅដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ជួយឃាត់ខ្លួនជនសង្ស័យរំលោភកូនស្រីគាត់យកមកផ្តន្ទាទោសតាមច្បាប់ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងហើយសមត្ថកិច្ចបានសុំគោលការណ៍លោលអធិការខណ្ឌចំការមនចុះទៅឃាត់ខ្លួនជនសង្ស័យដែលកំពុងតែសម្ងំនៅក្នុងបន្ទប់ជាន់ទី៤បិទទ្វារជិតត្រូវ បានសមត្ថកិច្ចសុំការអនុញ្ញាតពីម្ចាស់ផ្ទះគាស់ទ្វារបន្ទប់ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលបឹងត្របែក ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនបានរំលោភក្មេងស្រីរងគ្រោះពិតប្រាកដពិតមែន មុនពេលកើតហេតុរូបគេបានទៅលេងជាមួយក្មេងស្រីរងគ្រោះរួចហើយគេដើរទៅបន្ទប់ទឹកបត់ជើងតូច ស្រាប់តែក្មេងស្រីរងគ្រោះដើរទៅតាមចូលក្នុងបន្ទប់ទឹកហើយស្រាតសំពត់ធ្វើឲ្យរូបគេអត់ទ្រាំមិនបានក៏ចាប់រំលោភរហូតបានសម្រេចហើយក៏រត់ឡើងទៅលើផ្ទះដែលយាមអោយគេវិញត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើកោសល្យវិច្ឆ័យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ គួន ចំរើន

RELATED ARTICLES