Saturday, April 27, 2024
Homeព័ត៌មានជាតិបញ្ហា​ចុះ​ឈ្មោះ​បោះ​ឆ្នោត ប្រធាន គ.ជ.ប ឆ្លើយ​តប​លោក​កឹម សុខា

បញ្ហា​ចុះ​ឈ្មោះ​បោះ​ឆ្នោត ប្រធាន គ.ជ.ប ឆ្លើយ​តប​លោក​កឹម សុខា

ភ្នំពេញ ៖ លោកស៊ិក ប៊ុនហុក ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការឆ្លើយតបទៅនឹងសំណើរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលស្នើឱ្យពលករខ្មែរធ្វើការនៅប្រទេសថៃ បានចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ តាម បណ្តោយព្រំដែនខ្មែរ-ថៃ ដោយបញ្ជាក់ថា គ.ជ.ប មិនមានសិទ្ធិអំណាចធ្វើអន្តរាគមន៍ឱ្យមានការ ចុះឈ្មោះបោះឆ្នោតណាមួយ ដែលមិនបានបំពេញ លក្ខខណ្ឌតាមកំណត់នៃច្បាប់ និងនីតិវិធីនោះ ឡើយ។ ជាមួយគ្នានេះ លោកប្រធាន គ.ជ.ប ក៏បានធ្វើលិខិតស្នើទៅសម្តេច ស ខេង អន្តរាគមន៍ណែនាំដល់អាជ្ញាធរ ឃុំ-សង្កាត់ពង្រឹង ការងារចេញលិខិតបញ្ជាក់លំនៅជូនប្រជាពលរដ្ឋ ដើម្បីចុះឈ្មោះបោះឆ្នោត។

យោងតាមលិខិតរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត លេខ១០២៤/១៦ គ.ជ.ប ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ដែល ចុះហត្ថលេខាដោយលោកស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ជម្រាបជូនលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ស្តីពីករណីគណបក្ស សង្គ្រោះជាតិ ស្នើសុំ គ.ជ.ប ជួយធ្វើអន្តរាគមន៍ ដើម្បីឱ្យពលករខ្មែរ ដែលធ្វើការងារនៅប្រទេស ថៃ បានចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យ បោះឆ្នោត ដែលស្ថិតនៅក្នុងឃុំ-សង្កាត់តាម បណ្តោយព្រំដែនកម្ពុជា-ថៃ នោះ មានខ្លឹមសារ ថា “គ.ជ.ប បានទទួលលិខិតរបស់ឯកឧត្តម ហើយ និងក្រោយពីបានពិនិត្យយ៉ាងយកចិត្ត ទុកដាក់ គ.ជ.ប សូមជម្រាបជូនឯកឧត្តមជ្រាប ថា គ.ជ.ប មិនមានសិទ្ធិអំណាចធ្វើអន្តរាគមន៍ ឱ្យមានការចុះឈ្មោះបោះឆ្នោតណាមួយ ដែល មិនបានបំពេញលក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោត តាមការកំណត់នៃច្បាប់ និងនីតិវិធីនៃការ ចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោត ថ្មី ឆ្នាំ២០១៦ ឡើយ។ ទាក់ទងនឹងការចេញ លិខិតបញ្ជាក់លំនៅ គ.ជ.ប បានសម្រេចស្នើសុំ អន្តរាគមន៍ទៅក្រសួងមហាផ្ទៃ តាមលិខិតលេខ ១០២៣ គ.ជ.ប ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦ ដើម្បីធ្វើការណែនាំ ទៅអាជ្ញាធរឃុំ សង្កាត់ ឱ្យពង្រឹងការអនុវត្តការចេញលិខិតបញ្ជាក់ លំនៅសម្រាប់គោលដៅនៃការចុះឈ្មោះបោះ- ឆ្នោត ឱ្យបានត្រឹមត្រូវតាមប្រកាសដូចបានចុះ ក្នុងយោងខាងលើ។ ជាមួយគ្នានេះ គ.ជ.ប លើកទឹកចិត្ត និងបង្ក លក្ខណៈដល់ប្រជាពលរដ្ឋ ខ្មែរ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ឱ្យចុះ ឈ្មោះបោះឆ្នោត បានត្រឹមត្រូវតាមច្បាប់ និង បទបញ្ជា និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦។

គ.ជ.ប សូមថ្លែងអំណរគុណចំពោះគណ- បក្សសង្គ្រោះជាតិ ដែលបានចូលរួមជំរុញឱ្យការ ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោត ថ្មី ឆ្នាំ២០១៦ ប្រព្រឹត្តទៅបានរលូន ដើម្បីធានា នូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញ…”។

គួរបញ្ជាក់ថា ឆ្លើយតបសំណើរបស់ប្រធាន ស្តីទីគណបក្សសង្រេ៣ជាះតាិ ខាងលើនេះដែរ នៅថ្ងៃទី២៤ តុលា ឆ្នាំ២០១៦ លោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត បានដាក់លិខិតជូនសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំអន្តរាគមន៍ណែនាំ ដល់អាជ្ញាធរឃុំ-សង្កាត់ ឱ្យចេញលិខិតបញ្ជាក់ លំនៅជូនដល់ប្រជាពលរដ្ឋ ដើម្បីធានាឱ្យដំណើរ ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះ- ឆ្នោតថ្មីឆ្នាំ២០១៦ ប្រព្រឹត្តទៅបានរលូន។

លិខិតរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតលេខ១០២៣/១៦ គ.ជ.ប ចុះ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថ- លេខាដោយលោកស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប គោរពជូនសម្តេចស ខេង ឧបនាយក-រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីសំណើសុំធ្វើការ ណែនាំទៅអាជ្ញាធរ ឃុំ សង្កាត់ ឱ្យពង្រឹងការ ចេញលិខិតបញ្ជាក់ ទីលំនៅក្នុងឃុំ សង្កាត់ ជូនប្រជាពលរដ្ឋ សម្រាប់គោលដៅនៃការចុះ ឈ្មោះបោះឆ្នោតនោះ មានខ្លឹមសារថា “គណៈ- កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិត្តិយសសូមគោរពជម្រាបជូនសម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ មេត្តាជ្រាបថា ក្នុងរយៈពេលនៃការ ចុះឈ្មោះបោះឆ្នោតកន្លងមកនេះ ការចេញ លិខិតបញ្ជាក់ លំនៅក្នុងឃុំ សង្កាត់ ជូនប្រជា- ពលរដ្ឋ ដើម្បីចុះឈ្មោះបោះឆ្នោត ដោយអាជ្ញាធរ ឃុំ សង្កាត់មួយចំនួនធំ បានអនុវត្តត្រឹមត្រូវស្រប តាមប្រកាសដូចបានចុះក្នុងយោងខាងលើ។ ទន្ទឹមនឹងនេះ គ.ជ.ប បានសង្កេតឃើញថា នៅមានមេឃុំ ចៅសង្កាត់មួយចំនួនតូច មិន ទាន់បានអនុវត្តត្រឹមត្រូវល្អិតល្អន់តាមនីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់ទីលំនៅ ក្នុងឃុំ សង្កាត់ សម្រាប់គោលដៅនៃការចុះ ឈ្មោះបោះឆ្នោតនេះនៅឡើយ ទោះបីជាប្រជា- ពលរដ្ឋមានសាក្សី និងបំពេញគ្រប់លក្ខខណ្ឌ ស្របតាមការកំណត់មកធានាហើយ នៅតែ ទាមទារឯកសារផ្សេងបន្ថែម ដែលច្បាប់បោះ- ឆ្នោត បទបញ្ជា នីតិវិធី និងប្រកាសរបស់ក្រសួង មហាផ្ទៃ មិនបានតម្រូវ។

គ.ជ.ប សូមស្នើសុំក្រសួងមហាផ្ទៃ មេត្តា ធ្វើការណែនាំរំលឹកទៅអាជ្ញាធរឃុំ-សង្កាត់ឱ្យ បន្តយកចិត្តទុកដាក់ និងពង្រឹងការចេញលិខិត បញ្ជាក់លំនៅក្នុងឃុំ សង្កាត់ ឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ ស្របតាមប្រកា៤ ប្រកា៥ និងប្រការ៦ នៃប្រកាសលេខ ១០២៤៥ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ សំដៅធានា ឱ្យដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ប្រព្រឹត្តទៅបាន រលូន។

អាស្រ័យហេតុនេះ សូមសម្តេចក្រឡា- ហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាប និងមានវិធានការតាមសំណូមពរ ខាងលើតាមការគួរ…”។

ដោយឡែកនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ដដែលនោះ គ.ជ.ប ក៏បានដាក់លិខិតមួយផ្សេង ទៀត ជូនសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហា- ផ្ទៃ ស្នើឱ្យមានវិធានការ និងអន្តរាគមន៍ដល់ អង្គភាពនគរបាលជាតិ និងកងយោធពលខេម- រភូមិន្ទ ដែលមានមូលដ្ឋានឈរជើង ឬបំពេញ បេសកកម្មនៅក្នុងរាជធានីខេត្តទូទាំងប្រទេស ចាត់ចែងឱ្យនគរបាលជាតិ និងយោធិនទៅចុះ ឈ្មោះបោះឆ្នោត។

យោងតាមលិខិតរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត លេខ១០៣១/១៦ គ.ជ.ប ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ដែល ចុះហត្ថលេខាដោយលោកស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប មានខ្លឹមសារថា “

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមគោរពជម្រាបជូនសម្តេចក្រឡា ហោម ឧបនាយករដ្ឋមន្ត្រីជ្រាបថា កន្លងមក គ.ជ.ប បានទទួលពាក្យបណ្តឹងមួយចំនួន ទាក់- ទងនឹងការចេញលិខិតបញ្ជាក់ទីលំនៅរបស់ អាជ្ញាធរឃុំ សង្កាត់ ឱ្យយោធិននៅក្នុងខេត្ត ព្រះវិហារ និងខេត្តសៀមរាប។ ការចេញលិខិត បញ្ជាក់លំនៅ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ គ.ជ.ប ទេ ប៉ុន្តែក្រោយពីមានពាក្យបណ្តឹង គ.ជ.ប បានចុះអង្កេតស្វែងរកការពិត ហើយ ករណីនេះ គ.ជ.ប បានសរសេរលិខិតឆ្លើយតប ទៅដើមបណ្តឹង និងធ្វើលិខិតណែនាំរំលឹកក្រុម ប្រឹក្សាឃុំ សង្កាត់ ឱ្យរំលឹកអាជ្ញាធរឃុំ សង្កាត់ អនុវត្តឱ្យបានត្រឹមត្រូវ តាមប្រកាសលេខ១០- ២៤៥ ប្រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ របស់ ក្រសួងមហាផ្ទៃ ស្តីពីនីតិវិធី និងបែបបទនៃ ការចេញលិខិតបញ្ជាក់ ទីលំនៅក្នុងឃុំ សង្កាត់ ដោយអាជ្ញាធរឃុំ សង្កាត់ ជូនប្រជាពលរដ្ឋ សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោត។

គ.ជ.ប យល់ឃើញថា នគរបាលជាតិ ឬ យោធិន ឬសន្តិសុខបោះឆ្នោត ដែលត្រូវការសុំ លិខិតបញ្ជាក់លំនៅសម្រាប់ការចុះឈ្មោះបោះ- ឆ្នោត ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យ ការចុះឈ្មោះបោះឆ្នោត មាន៣ប្រភេទ គឺ ៖

១-នគរបាលជាតិ ឬយោធិន ក្នុងមូលដ្ឋាន ឈរជើង ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំ សង្កាត់ ហើយដែលត្រូវសុំចុះឈ្មោះបោះឆ្នោត។

២-នគរបាលជាតិ ឬយោធិន ឬសន្តិសុខ បោះឆ្នោត បំពេញបេសកកម្មរយៈពេលយូរ រហូត ដល់ថ្ងៃបោះឆ្នោតក្នុងឃុំ សង្កាត់។

៣-កម្លាងសន្តិសុខបោះឆ្នោត ដែលត្រូវ មានបេសកកម្មការពារសន្តិសុខនៅថ្ងៃបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់។

ផ្អែកតាមចំណុច ៤.៤.៧ នៃបទបញ្ជា និង នីតិវិធីរបស់ គ.ជ.ប បានចែងថា ប្រជាពលរដ្ឋ ឬកម្មករ សិស្ស និស្សិត មន្ត្រីរាជការស៊ីវិល នាយ ឬពលនៃកងយោធពលខេមរភូមិន្ទ ឬ នគរបាលជាតិ និងបព្វជិតសាសនា ដែលកំពុង ស្នាក់នៅក្នុងឃុំ សង្កាត់ណាមួយ សុទ្ធតែអាច សុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ។

ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌសម្រាប់ ការចុះឈ្មោះបោះឆ្នោត និងឱ្យបញ្ជីបោះឆ្នោត មានភាពត្រឹមត្រូវ គ.ជ.ប យល់ឃើញថា គួរ ប្រធានអង្គភាពឈរជើង ផ្តល់កិច្ចសហការក្នុង ការចេញលិខិតបញ្ជាក់ជូនកងកម្លាំងទាំង៣ ប្រភេទខាងលើ ដល់អាជ្ញាធរឃុំ សង្កាត់ ដើម្បី មានមូលដ្ឋានក្នុងការចេញលិខិតបញ្ជាក់លំនៅ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះ ឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់ ដែលជា ផ្នែកមួយនៃការអនុវត្តឱ្យបានត្រឹមត្រូវ ស្រប តាមប្រកាសលេខ ១០២៤៥ ប្រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ស្តីពី នីតិវិធីនិងបែបបទនៃការចេញលិខិតបញ្ជាក់ លំនៅក្នុងឃុំ សង្កាត់ ដោយអាជ្ញាធរឃុំ សង្កាត់ ជូនប្រជាពលរដ្ឋ សម្រាប់គោលដៅនៃការចុះ ឈ្មោះបោះឆ្នោត និងសេចក្តីណែនាំរួមលេខ ០១៨ សណន ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្តី ពីនីតិវិធីនៃការសុំ និងការចេញឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។

អាស្រ័យហេតុនេះ សូមសម្តេចក្រឡា- ហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា- ផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិ- ន្ត្រៃយ៍ មានវិធានការ និងអន្តរាគមន៍ដល់អង្គ- ភាពពាក់ព័ន្ធតាមការគួរ។

សូមសម្តេចក្រឡាហោម ទទួលនូវការ គោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ”។

គួរបញ្ជាក់ថា កាលពីថ្ងៃកទី១៨ ខែតុលា ឆ្នាំ២០១៦ លោកកឹម សុខា ប្រធានស្តីទីគណ- បក្សសង្គ្រោះជាតិ បានដាក់លិខិតជូនលោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ស្នើសុំជួយធ្វើអន្តរាគមន៏ ដើម្បីពលកខ្មែរ ដែលធ្វើការងារនៅប្រទេសថៃ បានចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យ ចុះឈ្មោះឆ្នោត ដែលស្ថិតនៅក្នុងឃុំ សង្កាត់ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្របតាម ច្បាប់ជាធរមាន។

ក្នុងលិខិតនោះលោកកឹម សុខា បានបញ្ជាក់ ថា “ខ្ញុំសូមជម្រាបជូនឯកឧត្តមប្រធាន មេត្តា ជ្រាបថា រៀងរាល់ថ្ងៃ ជាពិសេសថ្ងៃចុងសប្តាហ៏ ពលករខ្មែរធ្វើការនៅប្រទេសថៃ បាននាំគ្នាមក ចុះឈ្មោះបោះឆ្នោតតាមការ អំពាវនាវរបស់ គ.ជ.ប ប្រមុខរាជរដ្ឋាភិបាល និងមេដឹកនាំគណ- បក្សនយោបាយនានា។ តែដោយសារកត្តាធន- ធាន និងពេលវេលារបស់ពលករខ្មែរមានកម្រិត ដែលមិនអាចឱ្យពួកគាត់ទៅចុះឈ្មោះបោះឆ្នោត នៅឯលំនៅឋានស្ថិតនៅក្នុងខេត្តឆ្ងាយពីព្រំដែន កម្ពុជា-ថៃ ពួកគាត់បានមកសុំការចុះឈ្មោះបោះ- ឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុង ឃុំ-សង្កាត់ជាប់ព្រំដែនកម្ពុជា-ថៃ ក៏ប៉ុន្តែអាជ្ញាធរ ឃុំ-សង្កាត់នៅតាមព្រំដែន បានបង្កការលំបាក មិនចេញលិខិតបញ្ជាក់ទីសំណាក់ជូនពួកគាត់ ឡើយ ទោះបីពួកគាត់មានអ្នកធានា ដែលតម្រូវ តាមច្បាប់ និងនីតិវិធីរបស់ គ.ជ.ប ក៏ដោយ។

ជាក់ស្តែងកាលពីថ្ងៃទី០៩ និង១៦តុលា ឆ្នាំ២០១៦ មានពលករខ្មែរ ដែលធ្វើការងារ នៅប្រទេសថៃ ប្រមាណ៦០០នាក់ ដែលបាន មកសុំការចុះឈ្មោះបោះឆ្នោត ដោយសារប្រធាន ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងនោះ បដិសេធមិន ចេញលិខិតបញ្ជាក់ទីសំណាក់ជូនពួក្ញគាត់។

អាស្រ័យហេតុនេះ ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រ ខ្ញុំស្នើសុំឯកឧត្តម ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ- ឆ្នោតធ្វើអន្តរាគមន៏ដើម្បីឱ្យពលរដ្ឋខ្មែរ ដែល ធ្វើការងារនៅប្រទេសថៃ អាចចុះឡេឈ្មាះ បោះឆ្នោតនៅតាមការិយាល័យក្នុងឃុំ-សង្កាត់ តាមព្រំដែនកម្ពុជ-ថៃ ដោយអនុគ្រោះ”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES