សម្ភោធ​ដាក់​ឱ្យ​ប្រើ​ធនា​គារ ”អេស៊ី​លីដា”  សាខា​ខេត្ត​ប៉ៃលិន

ខេត្តប៉ៃលិន ៖ ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយជាអតិបរមា ដោយបានចូលរួមជាមួ យ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ភ្ញៀវជាតិ និងអន្តរជាតិ លោកប្រធានក្រុមប្រឹក្សាភិបាល តំណាងភាគទុនិក លោកប្រធាននាយកប្រតិបត្តិ ថ្នាក់ដឹកនាំ និងកម្មករនិយោជិកធ នាគារ “អេស៊ីលីដាភីអិលស៊ី សាខាខេត្តប៉ៃលិន” ដែលមានទីតាំងថ្មី ដ៏ស្កឹមស្កៃនៅចំពោះមុខ យើង នេះ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

នេះជាការលើកឡើងរបស់ លោក កើត សុធា អភិបាលខេត្តប៉ៃលិន ក្នុងពិធីបើកសម្ភោធដា ក់ឱ្យប្រើប្រាស់ធនាគារ”អេស៊ីលីដា” កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដោយមានការអ ញ្ជើញចូលរួមពីលោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោក អ៊ិន ចាន់នី នាយកប្រតិប ត្តិការធនាគារអេស៊ីលីដា  លោក ហែម វត្ថា នាយកធនា គារអេស៊ីលីដាសាខាខេត្តប៉ៃលិន ព្រមទាំងអតិថិជន មន្រ្តីរាជការជាច្រើននាក់ ។ លោក កើត សុធា បានបន្តទៀតថា អគារការយាល័យថ្មី ធនាគារអេស៊ីលីដា សាខាខេត្តប៉ៃលិន ត្រូវបានក សាងស្របពេល ដែលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តប៉ៃលិន កំពុងមានការរី កចម្រើន មានស្ថេរភាព និងមានកំណើនលើសពីការរំពឹងទុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោកបញ្ជាក់ទៀតថា ការវិវឌ្ឍរបស់ធនាគារអេស៊ីលីដា សាខាខេត្តប៉ៃលិន ជាសក្ខីកម្មដែល បញ្ជាក់ពីការរីកចម្រើន ភាពរឹងមាំ និងថែមទាំងបង្ហាញពីការចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិ ច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងខេត្តប៉ៃលិនយើងនេះតែម្តង ។ លើសពីនេះលោកចា ត់ទុកធនាគារអេស៊ីលីដា សាខាខេត្តប៉ៃលិន នៅតែបន្តជាដៃគូអភិវឌ្ឍរបស់ខេត្ត ជាប្រតិបត្តិករល្អ ជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ និងជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុល្អ ដល់អតិថិជនទូទៅ ដើ ម្បីពង្រីប្រតិបត្តិការរបស់ខ្លួន ឱ្យមានប្រសិទ្ធិភាព និងផលិតផលថែមទៀត ។

ac2

ចំណែកលោក ហែម វុត្ថា នាយកធនា គារអេស៊ីលីដាភីអិលស៊ី សាខាខេត្តប៉ៃលិន បានអា នរបាយការណ៍ឱ្យដឹងថា ធនាគារអេស៊ីលីដាសាខាខេត្តប៉ៃលិន បានបង្កើតឡើងនៅថ្ងៃទី០១ ខែមក រា ឆ្នាំ២០០៤ ក្នុងលក្ខណៈជាការិយាល័យស្រុក ដោយសារឧត្តមភាពទីផ្សារល្អ ក៏បានកម្លាយខ្លួន ទៅជាសាខាពេញលេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦ ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ធនាគារអេស៊ីលីដាសាខាខេត្តប៉ៃលិនមានៈ បុគ្គលិកចំនួន៦៨នាក់ កំពុងបម្រើការងារ ដែលក្នុងនោះ នារីមានចំនួន២៧នាក់ ស្មើនឹង៤០ភាគរយ ។ លោកបន្តទៀតថា ទ្រព្យសកម្មរបស់ធនាគារមា នចំនួន ១៥,៥៦១,៣១២ដុល្លារ អាមេរិក ។ សមតុល្យឥណទានមានចំនួន១៤,៦៤៣,១២២ ដុល្លារ សហរដ្ឋអាមេរិក ដែលមានអតិថិជនចំនួន ២៣៤១នាក់ ។ សមតុល្យប្រាក់បញ្ញើសន្សំមានចំនួន ៩,០៣៧,៧៨៥ ដុល្លារ ដែលមានអតិថិជនចំនួន៩៥៧៥នាក់ បាននឹងកំពុងដាក់ប្រាក់បញ្ញើជាមួយ ធនាគារ និងអតិថិជនជាច្រើនទៀត ។ មានម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិអេធីអឹម(ATM) ១គ្រឿង នៅ សាខាខេត្តប៉ៃលិន សេវាដកប្រាក់២៤ម៉ោង ក្នុង១ថ្ងៃ ០៧ថ្ងៃក្នុង១សប្តាហ៍ តាមរយៈប័ណ្ណអេស៊ីលី ដា ប័ណ្ណវីសាអេស៊ីលីដា ប័ណ្ណម៉ាស្ទ័រអេស៊ីលីដា និងប័ណ្ណវីសាធនាគារផ្សេងទៀតទូទាំងពីភពលោ ក ។ នេះជាព្រឹត្តិការណ៍ ដ៏ពិសេសមួយ នៅក្នុងឆ្នាំនេះរបស់ធនាគារអេស៊ីលីដា ភិអិលស៊ីសាខាខេ ត្តប៉ៃលិន ដែលបានបង្ហាញអំពីភាពរឹងមាំ ជាមួយការអភិវឌ្ឍឥតឈប់ឈរ ក្នុងការបម្រើសេវាកម្ម ហិរញ្ញវត្ថុ កាន់តែលឿនរហ័សទាន់ចិត្ត អាចជឿជាក់បាន និងមានសុវត្ថិភាពខ្ពស់  ៕

ដោយ ៖ រតនៈ

ac1