Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី​ចង់ ​ធ្វើអ្នកសង្កេតការណ៍ បោះឆ្នោត ​នៅអាមេរិក ពេលឭមួយម៉ាត់របស់ត្រាំ

រុស្ស៊ី​ចង់ ​ធ្វើអ្នកសង្កេតការណ៍ បោះឆ្នោត ​នៅអាមេរិក ពេលឭមួយម៉ាត់របស់ត្រាំ

រុស្ស៊ី៖ បណ្តាញព័ត៌ មានរុស្ស៊ីបាន បង្ហើបឲ្យដឹងថា ស្របពេល ដែលលោក ដូណាល់ ត្រាំ បានអះអាង ថាមានការ លួចបន្លំ សន្លឹកឆ្នោត រដ្ឋាភិបាល រុស្ស៊ីបានស្វែងរក ការបញ្ជូនអ្នកអង្កេត ការណ៍ទៅកាន់ មណ្ឌលបោះឆ្នោត នៅសហរដ្ឋ អាមេរិក សម្រាប់ ការបោះឆ្នោត នៅថ្ងៃ៨វិច្ឆិកាខាងមុខនេះ។

ទីភ្នាក់ងារ ព័ត៌មានរដ្ឋ Izvestia បានឲ្យ ដឹងថាការបង្គាប់ឲ្យ មានការបញ្ជូនអ្នកសង្កេត ការណ៍នេះត្រូវបានទាត់ ចោលយ៉ាងដាច់ អហង្ការពីសំណាក់ ក្រសួងការបរទេស ហើយមន្ត្រីរៀបចំ ការបោះឆ្នោត ក្នុងរដ្ឋមួយបាន គំរាមពីសកម្ម ភាពឧក្រិដ្ឋកម្ម ប្រសិនជាអ្នក សង្កេតការណ៍ រុស្ស៊ីបង្ហាញខ្លួន។

អ្នកនាំពាក្យរងរបស់ ក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mark Toner បានហៅ ការប៉នប៉ងរបស់ រុស្ស៊ីថាជា ការធ្វើឲ្យគ្រោះ ថ្នាក់មួយហើយលោកថែម ទាំងបានបដិសេធ ថាសហរដ្ឋអាមេរិក បានបិទឬហាម ឃាត់អ្នកការទូត រុស្ស៊ីចំពោះការសង្កេត ការណ៍បោះឆ្នោត នេះទៀតផង។

ចំណែកលោកស្រី Meg Casper អ្នកនាំ ពាក្យនៅរដ្ឋ Louisiana បានថ្លែងថា យើងធ្លាប់បាន អនុញ្ញាតឲ្យ អ្នកសង្កេតការណ៍ពី បរទេសមកពីបណ្តាល ប្រទេសជាច្រើនកាល ពីអតីតកាលគឺ មិនដែលធ្លាប់ អនុញ្ញាតឲ្យរុស្ស៊ី ធ្វើជាអ្នកអង្កេត ការណ៍ឡើយ។

គួររំលឹកផងដែរថា ក្នុងការជជែកអំពី តំណែងប្រធានាធិបតី ដែលប្រព្រឹត្ត  ទៅកាលពីរាត្រីថ្ងៃពុធរវាង លោកស្រី គ្លីន តុន និងលោក ដូណាល់ត្រាំ គឺបេក្ខជន មកពីបក្សសាធារណរដ្ឋ លោកដូណាល់ ត្រាំ បានលើកឡើងអំពី សក្តានុពលនៃ ការលួច បន្លំសន្លឹកឆ្នោត នៅ សហរដ្ឋអាមេរិក។ ស្របពេលជា មួយគ្នានេះប្រធានាធិបតី រុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានគូសបញ្ជាក់ ចំពោះបញ្ហា នេះចំពោះ ការចូលអន្តរាគមន៍ក្នុង ការបោះឆ្នោតនេះ ពីសំណាក់អ្នក អង្កេតការណ៍រុស្ស៊ី។

 

RELATED ARTICLES