Friday, March 29, 2024
Homeព្រឹត្តិការណ៍សង្គមសម្តេចហ៊ុន សែន លុយទឹកចុះជួបលោកគ្រូ អ្នកគ្រូ និងសិស្ស សាលាទឹកជោរ

សម្តេចហ៊ុន សែន លុយទឹកចុះជួបលោកគ្រូ អ្នកគ្រូ និងសិស្ស សាលាទឹកជោរ

ខេត្តបន្ទាយមានជ័យ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ បានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បី បន្តបំពេញបេសកកម្មចុះមូលដ្ឋាន បន្ទាប់ពីខកខានអស់រយៈពេលជិត១ខែ ដោយសារជាប់រវល់ ជាមួយនឹងកិច្ចការងារជាច្រើននៅក្រៅប្រទេស ។

ក្នុងដំណើរចុះទៅកាន់ខេត្តបន្ទាយមានជ័យ សម្តេចហ៊ុន សែន បានលុយទឹកចូល ទៅក្នុង វិទ្យាល័យទឹកជោរ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ដើម្បីពិនិត្យិស្ថានភាពទឹកលិចសាលា និងជួប សំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ព្រម ទាំងសិស្សានុសិស្ស។

យោងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន សរសេរ កាលពីរសៀលថ្ងៃទី១៨ តុលា ថា “នៅ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ ក្នុង ដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា- ណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះ- សំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅតាមផ្លូវជាបន្តបន្ទាប់។ សាលារៀនទី១ ដំបូង ដែលសម្តេចតេជោនាយក- រដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យ គឺ “វិទ្យាល័យ ទឹកជោរ” ស្ថិតក្នុងភូមិតាប៉ុន ឃុំទឹកជោរ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

dasdsa

ដោយបានពិនិត្យមើលឃើញពីការខ្វះខាត និងតម្រូវការចាំបាច់ ជាពិសេសនៅពេលនេះ សាលាត្រូវរងគ្រោះដោយទឹកជំនន់លិចផ្លូវចូល និងទីធ្លាសាលាស្ទើរទាំងស្រុង ដែលបានធ្វើឱ្យ ប៉ះពាល់ដល់ក្មួយៗសិស្សានុសិស្សមករៀន គឺ សម្តេចតេជោ ហ៊ុន សែន រួមនិងសប្បុរសជន បានសម្រេចផ្តល់ជូននូវអគារសិក្សាថ្មី១ខ្នង កម្ពស់៣ជាន់ ស្មើនឹង២៤បន្ទប់ និងទីចាត់ការ ១ខ្នង មាន៣បន្ទប់ ព្រមទាំងចាក់ដីបំពេញទីធ្លា សាលា ធ្វើតារាងបាល់ទាត់ បាល់ទះ និងបាល់- បោះ សម្រាប់ក្មួយៗទៀតផង។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនឱ្យក្មួយៗនិងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗនិងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខគ្រប់យ៉ាង”។

ដោយឡែក កាលពីព្រឹកថ្ងៃដដែលនោះ សម្តេចហ៊ុន សែន បានបង្ហោះសារនៅលើទំព័រ ហ្វេសប៊ុកសម្តេចថា “ពេលនេះ ខ្ញុំកំពុងស្ថិតក្នុង ខេត្តសៀមរាប ក្នុងដំណើរឆ្ពោះទៅកាន់ខេត្ត បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត នាទិស ពាយ័ព្យនៃមាតុប្រទេស ដើម្បីពិនិត្យសមិទ្ធផល ជាតិ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅ តាមបណ្តា ខេត្តទាំងនោះ។ ទន្ទឹមនឹងនេះ ខ្ញុំនឹងមានឱកាស បានពិនិត្យដោះស្រាយបញ្ហាប្រឈមជាក់ស្តែង មួយចំនួនជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗ ចៅៗ សិស្សានុសិស្សផងដែរ។ សូមអភ័យទោស ប្រសិនបើខ្ញុំមិនបាន ចុះសួរសុខទុក្ខ បងប្អូន និងក្មួយៗ ចៅៗ បានគ្រប់ទីកន្លែង អាស្រ័យដោយពេលវេលាតិចនិងធ្វើដំណើរផ្លូវ ឆ្ងាយផង។ សូមជូនពរជនរួមជាតិជួបតែសំណាង ល្អគ្រប់ៗគ្នា” ។

fdfddfssd

គួររំព្ញកថា រាប់ចាប់តាំងពីការប្រកាស យុទ្ធនាការចុះមូលដ្ឋានគ្រប់រាជធានី-ខេត្ត ទាំង ២៥ មកដល់ពេលនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរចុះបំពេញបេសកកម្ម តាមមូលដ្ឋានសរុបចំនួន១៩ខេត្តរួចមកហើយ ដោយក្នុងនោះ ក្រៅពីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធ សម្តេចបានជួយដោះស្រាយនូវ បញ្ហាទុក្ខលំបាកនិងសំណូមពររបស់ប្រជាពលរដ្ឋ តាមបណ្តាខេត្តនានាជាហូរហែបានលទ្ធផល” ៕

ដោយ៖ ដារិទ្ធ

RELATED ARTICLES