Thursday, March 28, 2024
Homeព័ត៌មានជាតិចូលដេកក្បែរប្រពន្ធកណ្តាលអធ្រាត្រ ប្តីត្រដរខ្យល់ស្លាប់

ចូលដេកក្បែរប្រពន្ធកណ្តាលអធ្រាត្រ ប្តីត្រដរខ្យល់ស្លាប់

ភ្នំពេញ៖ បុរសម្នាក់ បន្ទាប់ពីហូបបាយល្ងាចជុំគ្រួសាររួចហើយ ក៏ចូលទៅក្នុងមុងដេក ក្បែរប្រពន្ធ ស្រាប់តែពាក់កណ្តាលអធ្រាត្រ ក៏ កើតមានអាការៈថប់ៗដង្ហើមត្រដរខ្យល់ ទើប ប្រពន្ធក្រោកកោសខ្យល់ឱ្យ រួចក៏ប្រញាប់ដឹក ទៅមន្ទីរពេទ្យ។ លុះទៅដល់មន្ទីរពេទ្យហើយ ជនរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោច- អាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលបុរីរុងរឿង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសរងគ្រោះ ដែលត្រដរខ្យល់ស្លាប់ទាំង កណ្តាលអធ្រាត្រនោះ មានឈ្មោះខៀវ យ៉ត អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន មានស្រុកកំណើតនៅភូមិគាស់ក្រឡ ឃុំគាស់- ក្រឡ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង មាន ប្រពន្ធឈ្មោះកែវ សារិន អាយុ៤១ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅ ភូមិក្រាំងស្វាយ ឃុំ ធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ប្តីប្រពន្ធជនរងគ្រោះ ស្នាក់នៅ ផ្ទះជួលលេខ៣ ជាន់ទី១ បុរីរុងរឿង ស្ថិតក្នុង ភូមិ-សង្កាត់កើតហេតុខាងលើ។

sdasad

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាល ពីព្រលប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ក្រោយ ពីហូបបាយជុំគ្នារួចហើយ ប្តីរបស់គាត់ក៏ចូល សម្រាកនៅក្នុងមុងជាមួយគាត់ដូចសព្វមួយ ដង។ រហូតដល់វេលាពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១៨ តុលា ប្តីរបស់គាត់ក៏កើត មានអាការៈថប់ៗដង្ហើម ទើបគាត់ក្រោកឡើង រៀបចំកោសខ្យល់ឱ្យប្តី តែប្តីហាក់មិនបានធូរស្រាលសោះ ពោលគឺ ដូចជាមានអាការត្រដរ ខ្យល់ ទើបគាត់ស្រែកឆោឡោហៅអ្នកជិតខាង ឱ្យជួយដឹកប្តីគាត់តាមរ៉ឺម៉កម៉ូតូ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត តែអកុសល នៅពេល ដឹកទៅដល់គ្រូពេទ្យពិនិត្យរួច ក៏បញ្ជាក់ប្រាប់ថា ប្តីរបស់គាត់ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ធ្វើឱ្យគាត់តក់ស្លុតយ៉ាងខ្លាំង។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវ បានក្រុមគ្រួសារដឹកត្រឡប់មកបន្ទប់ជួលវិញ រួចទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះមកធ្វើ កោសល្យវិច័យសពនិងរៀបចំដឹកបន្តទៅស្រុក- កំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែ ទាក់ទងប្រាប់សមត្ថកិច្ចតាំងពីកណ្តាលអធ្រាត្រ រហូតដល់ភ្លឺស្រាងៗ ទើបលេចមុខសមត្ថកិច្ច ចុះមកធ្វើកោសល្យវិច័យ រួចប្រាប់ថា ជនរង- គ្រោះបានស្លាប់ដោយកើតអាការខ្យល់គរ។

បន្ទាប់ពីសមត្ថកិច្ចពិនិត្យសពរួចរាល់ក្រុមគ្រួសារ ក៏ដឹកសពជនរងគ្រោះទៅកាន់ស្រុកកំណើត ឯខេត្តបាត់ដំបង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។

sdasfdsfd

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានខ្សឹបខ្សៀវគ្នាថា មនុស្សស្លាប់តាំងពី កណ្តាលអធ្រាត្រ ហើយក្រុមគ្រួសារបានទាក់ទង សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ ដើម្បីចុះមក ធ្វើកោសល្យវិច័យសពមុននឹងដឹកទៅស្រុក- កំណើត តែសមត្ថកិច្ចទំនងជាខ្លាចមិនបានដេក ឬមួយខ្លាចខ្មោច ទើបមិនហ៊ានមកទាំងយប់ ដោយរង់ចាំដល់មានថ្ងៃរះមានពន្លឺ ទើបមកជួយអន្តរាគមន៍” ៕

 

RELATED ARTICLES