Thursday, March 28, 2024
Homeសន្ដិសុខសង្គមលង់ខ្លួន២ឆ្នាំ ទើបបែករឿងប្រុសស្នេហ៍មានប្រពន្ធកូន

លង់ខ្លួន២ឆ្នាំ ទើបបែករឿងប្រុសស្នេហ៍មានប្រពន្ធកូន

ភ្នំពេញ៖ បុរសម្នាក់ មានប្រពន្ធកូនរួចទៅហើយ បែរជាតាមលួងលោមសុំស្នេហ៍នារី ក្រមុំម្នាក់ ដោយកុហកថាខ្លួនជាកំលោះ រហូត ធ្វើឱ្យខាងស្រីបាក់ចិត្តលង់ស្នេហ៍ ហ៊ានលះបង់ ខ្លួនប្រាណឱ្យសង្សារនែបនិត្យអស់រយៈពេល២ឆ្នាំ ទាំងមិនបានសែនព្រេន ឬរៀបការអ្វីទាំងអស់ ។ ចុងក្រោយស្រាប់តែបែកធ្លាយរឿងរ៉ាវ ដឹងថា ប្រុសស្នេហ៍មិនមែនជាកំលោះ ពោលគឺ មានប្រពន្ធកូនរួចទៅហើយ ទើបផ្ទុះកំហឹង បង្កជាជម្លោះផ្អើលពេញផ្លូវ ។

ករណីប្រុសកំហូចមានប្រពន្ធកូនរួចហើយ បែរជាលួចទាក់ទងបង្កាត់ភ្លើងស្នេហ៍ជាមួយនារី ម្នាក់ ដោយកុហកថាខ្លួននៅកំលោះ រហូតផ្ទុះ ជាជម្លោះផ្អើលដល់អ្នកដំណើរតាមផ្លូវនេះ បាន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងល្វា សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ភាគីខាងស្រីដែលលង់ខ្លួនចាញ់សម្តីកុហក របស់ប្រុសព្រានអស់ប្រាណអស់រយៈពេល២ឆ្នាំ នោះ មានឈ្មោះហ៊ឹម ចន្ធូ ហៅស្រីល័ក្ខ អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិវាលត្បាល់ ឃុំ មានជ័យ ស្រុកឈូក ខេត្តកំពត។ ចំណែកភាគី ខាងប្រុសកំហូច មានឈ្មោះឌួង ប៉ែត អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិ សំរោង ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមសម្តីភាគីខាងស្រី បានរៀបរាប់ប្រាប់ ថា រវាងនាងនិងប្រុសស្នេហ៍ បានទាក់ទងស្រលាញ់ គ្នាអស់រយៈពេល២ឆ្នាំមកហើយ ដោយដំបូង ឡើយ ប្រុសស្នេហ៍បានតាមលួងលោមសុំស្នេហ៍ នាង ដោយកុហកនាងថា គេនៅកំលោះខ្លួនមួយ មិនធ្លាប់មានស្នេហានឹងស្រីណាទេ រហូតធ្វើឱ្យ នាងជឿចិត្តដោយឥតសង្ស័យ ក៏លង់ស្រលាញ់ គេវិញ រហូតហ៊ានលះបង់ព្រហ្មចារី ដើម្បីបញ្ជាក់ ប្រាប់សង្សារថា នាងជានារីបរិសុទ្ធស្មោះស្នេហ៍។ តាំងពីស្គាល់ខ្លួនប្រាណគ្នាមក ពួកនាងបានជួល បន្ទប់ស្នាក់នៅរួមគ្នាដូចប្តីប្រពន្ធទាំងមិនបាន សែនព្រេន ឬរៀបការអ្វីឡើយ សូម្បីឪពុកម្តាយ នាងនៅស្រុកកំណើត ក៏នាងព្យាយាមលាក់បាំង មិនឱ្យពួកគាត់ដឹងដែរ ដោយរំពឹងថា ថ្ងៃណា មួយ នៅពេលរួមគ្នាសន្សំប្រាក់សមល្មមអាចរៀបការបាននឹងនាំគ្នា ទៅក្រាបសំពះសុំទោស ឪពុកម្តាយ ស្នើសុំរៀបការយកគ្នាជាប្តីប្រពន្ធ តែម្តង ។

fdsfssfd

ប្រភពដដែលបន្តថា ក្រោយពីអង្ករក្លាយ ជាបាយអស់រយៈពេល២ឆ្នាំមក នាងចេះតែ ព្យាយាមពិភាក្សាជាមួយសង្សារពីរឿងរៀបការ តែខាងប្រុស ដូចជាគ្មានបំណងទទួលខុសត្រូវ អ្វីលើរូបនាងសោះ ដោយចេះតែរកលេសម្តង ទៅលិច ម្តងទៅកើត រកតែយកអ្វីជាការមិនបាន សោះ។ លុះដល់អំឡុងឱកាបុណ្យភ្ជុំបិណ្ឌកន្លង ទៅថ្មីៗនេះ នាងបានបបួលប្រុសស្នេហ៍ទៅលេង ស្រុកកំណើត ដើម្បីបង្ហាញខ្លួនឱ្យឪពុកម្តាយ បានស្គាល់ តែប្រុសស្នេហ៍ចេះតែគេចវេះ មិន ព្រមទៅស្រុកកំណើតនាងសោះ ដោយយក លេសថា ជាប់រវល់ការងារដកឃ្លាមិនរួចឡើយ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា នៅ ពេលឃើញប្រុសស្នេហ៍ចេះតែរារែកមិនទៅ ជួបមុខឪពុកម្តាយនាងនៅស្រុកកំណើតបែប នេះ ធ្វើឱ្យនាងកើតមានចិត្តសង្ស័យ ក៏លួច តាមដានប្រុសថ្លៃនៅថ្ងៃភ្ជុំបិណ្ឌ ដឹងអី ស្រាប់តែ ឃើញប្រុសស្នេហ៍ជើងល្អ ស្កាត់ទៅជួបប្រពន្ធកូន របស់ខ្លួនសោះ ធ្វើឱ្យនាងឈឺចាប់ស្ទើរក្អួតឈាម ព្រោះតែចាញ់ពាក្យកុហកបោកប្រាស់ប្រុស ហេងស៊យនេះអស់រយៈពេល២ឆ្នាំមកហើយ។ លុះពេលតាមដានដឹងថា ប្រុសសង្សារមានប្រពន្ធ កូន រួចហើយត្រឡប់មកពីស្រុកកំណើតក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌវិញ នាងក៏សុំចែកផ្លូវគ្នា តែម្តង ចំណែកព្រហ្មចារីរបស់នាងដែលលះបង់ កន្លងមក ចាត់ទុកថា នាងចាក់ឆ្នោតខុសទៅ ចុះ។ យ៉ាងណា នាងពិតជាឈឺចិត្តខ្លាំងណាស់ ដែលជឿសម្តីភូតកុហករបស់ប្រុសព្រាន តែពេល បានដឹងការពិត នាងសុខចិត្តលះបង់ប្រុសជើង ល្អនេះចោលវិញចុះ ព្រោះមិនចង់ជាប់ឈ្មោះ ជាស្រីដណ្តើមប្តីគេនោះទេ ស៊ូយកប្តីជាពោះ- ម៉ាយប្រសើរជាង ឱ្យតែច្បាស់ថា ពិតជាអត់ ប្រពន្ធមែន ។

ប្រភពខាងលើ បានបញ្ជាក់ទៀតថា តាំង ពីចែកផ្លូវគ្នាក្រោយពិធីបុណ្យភ្ជុំបិណ្ឌមក នាង បានចេញមកជួលបន្ទប់ផ្សេងស្នាក់នៅតែម្នាក់ ឯង ប៉ុន្តែអតីតប្រុសស្នេហ៍នៅតែព្យាយាមទូរស័ព្ទលួងលោមសុំបន្តស្នេហ៍ជាមួយនាងរហូត ទោះជានាងបដិសេធយ៉ាងណា ក៏គេនៅតែទទូច អង្វរនាងដដែល។ លុះដល់វេលាម៉ោង៤និង ៣០នាទីរសៀល ថ្ងៃទី១៧ តុលា ខណៈដែល នាងកំពុងជិះម៉ូតូជាមួយបុរសម្នាក់ ដែលជា អ្នកស្នាក់នៅក្បែរខាងបន្ទប់ជួលរបស់នាង ក៏ ស្រាប់តែអតីតប្រុសស្នេហ៍ប្រទះឃើញ ក៏ផ្ទុះភ្លើង ប្រចណ្ឌ ក៏ស្ទុះមកចាប់អូសដៃនាងចុះពីលើម៉ូតូ រួចរករឿងឈ្លោះប្រកែកគ្នាបែកផ្សែងតែម្តង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើររាយ- ការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ នាំទៅប៉ុស្តិ៍កាកាប ដើម្បីសាកសួរ ។

dfsfddsf

ក្រោយពីសាកសួរដឹងដំណើររឿងអស់ហើយ សមត្ថកិច្ចក៏ព្យាយាមជួយសម្របសម្រួល ឱ្យភាគីទាំងសងខាងស្ងប់ចិត្ត ពិសេសណែនាំ ឱ្យភាគីខាងប្រុសកាត់ចិត្តឈប់តាមរំខានខាង ស្រីទៀត ព្រោះនេះចាត់ទុកថាជាសំណាងធំណាស់ទៅហើយ ដែលខាងស្រីមិនប្តឹងផ្តល់ ហេតុនេះ គួរបញ្ចប់បញ្ហាត្រឹមនេះ។ បន្ទាប់មក ភាគីទាំង ២ ក៏ចែកផ្លូវគ្នាត្រឡប់ទៅបន្ទប់ជួលវិញ រៀងៗ ខ្លួនបាត់ទៅ” ៕

RELATED ARTICLES