Friday, April 26, 2024
Homeព័ត៌មានជាតិផ្លូវ​កាដូ​សម្តេច​ហ៊ុន សែន ពលរដ្ឋ​ត្អូញ​ថា មហា​សែន​យ៉ាប់

ផ្លូវ​កាដូ​សម្តេច​ហ៊ុន សែន ពលរដ្ឋ​ត្អូញ​ថា មហា​សែន​យ៉ាប់

ភ្នំពេញ ៖ បញ្ហារំលោភចិញ្ចើមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ នៅតែជាប្រធានបទសំខាន់មួយ ដែលប្រជាពរលរដ្ឋ សង្គមស៊ីវិល មជ្ឈដ្ឋានតាមដានសង្គមលើកយកមកវិភាគ រិះគន់រកចំណុចកែលម្អ ដោយសារតែបញ្ហានេះ គ្មានចំណាត់ការប្រកបដោយប្រសិទ្ធភាពសោះ នៅគ្រប់ខណ្ឌទូទាំងរាជធានី ពិសេសប្រជាពលរដ្ឋ ផ្តោតលើផ្លូវ១ខ្សែ ដែលជាកាដូរបស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានបញ្ចប់ការ បង់ថ្លៃរថយន្តធ្វើដំណើរផ្លងកាត់ គឺផ្លូវវេងស្រេង នោះ មានការរំលោភមិនត្រឹមតែចិញ្ចើមផ្លូវទេ  គឺដល់ទ្រូងផ្លូវតែម្តង នាំឱ្យមានការកកស្ទះចរាចរណ៍គ្រប់ពេលវេលា ទើបពួកគាត់ពេលធ្វើដំណើរឆ្លងកាត់ផ្លូវនេះម្តងៗ តែងរអ៊ូរទាំថា ផ្លូវ កាដូសម្តេចហ៊ុន សែន មហាសែនយ៉ាប់!

មជ្ឈដ្ឋានសង្គម ប្រជាពលរដ្ឋ និងអ្នកលេង បណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងរអ៊ូ តាំងពីការកកស្ទះចរាចរណ៍នៅលើដងផ្លូវសំខាន់ៗ  ក្នុងរាជធានីភ្នំពេញ ដោយសារតែមានការលក់ ដូរអនាធិបតេយ្យរំលោភចិញ្ចើមផ្លូវ និងទ្រូង ផ្លូវសាធារណៈ ខណៈដែលអាជ្ញាធរមិនមានការ ទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ មជ្ឈដ្ឋានទាំង នោះ បានលើកឡើងក្នុងន័យប្រហាក់ប្រហែល គ្នាថា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កម្ពុជាសម្រេចបានស្នាដៃជា ច្រើន។ ក្នុងនោះ មានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានល្អប្រសើរ ប៉ុន្តែរាជធានីភ្នំពេញ ទាំងមូលធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺនលើបញ្ហា នេះ ដូចជាគ្មានផ្លូវមនុស្សដើរ ផ្លូវខូចគ្មានការ ជួសជុល ផ្លូវគ្មានគុណភាពហុយធូលី បង្កឱ្យខូច  សុខភាពប្រជាជន និងខាតលុយទៅលើការ ជួសជុលយានយន្ត។ ជាពិសេស អាជ្ញាធរមូលដ្ឋាន មិនបានមើលពីផលប៉ះពាល់នៃការកកស្ទះចរាចរណ៍ ដែលបណ្តាលមកពីការរំលោភ ចំណីផ្លូវ។

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងអ្នក ដំណើរនានា បានលើកឡើងថា ការធ្វើដំណើរ តាមដងផ្លូវនានាទូទាំងរាជធានីភ្នំពេញ ពិបាក តឹងទ្រូងស្ទើរធ្លាយនិយាយមិនចេញ ដោយសារ ការកកស្ទះចរាចរណ៍ដោយសារតែការរំលោភ ចិញ្ចើមផ្លូវនិងទ្រូងផ្លូវសាធារណៈ។ និយាយដោយ ឡែកគ្រាន់តែតាមបណ្តោយផ្លូវមុនីរ៉េត ចាប់ពី គល់ស្ពានអាកាសស្ទឹងមានជ័យ ទៅដល់ច្រមុះជ្រូកស្ទឹងមានជ័យ មានការកកស្ទះចរាចរណ៍ ដោយសារការរំលោភយកចិញ្ចើមផ្លូវ និងទ្រូង ផ្លូវធ្វើអាជីវកម្មបែបអនាធិបតេយ្យ ដោយមិន ឃើញអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការអ្វី សោះ ដូចជាចំណុចវត្តស្ទឹងមានជ័យ មុខរោងចក្រលាយបេតុងហ្គ្រែនខនស្ត្រាក់សិន និងមុខ ហាងផឹកស៊ីនានាជាដើម។ ដោយឡែកនៅលើ ដងផ្លូវវេងស្រេង ជាផ្លូវមួយដែលសម្តេចហ៊ុន សែន បានដោះស្រាយផ្តល់ជាកាដូជូនប្រជាពលរដ្ឋ ឱ្យធ្វើដំណើរស្រួលដោយមិនបង់ថ្លៃឆ្លងកាត់ដូច មុននោះ មានការរំលោភយកទាំងចិញ្ចើមផ្លូវ និងទ្រូងផ្លូវធ្វើអាជីវកម្មលក់ដូរ និងចតរថយន្ត តូចធំយ៉ាងអនាធិបតេយ្យ បង្កការកកស្ទះចរាចរណ៍គ្រប់ពេលគ្រប់វេលា ពិសេស នៅចំណុច ចាប់ពីស្តុបលូ៥ រហូតដល់មុខផ្សារកាណាឌីយ៉ា (សួនឧស្សាហកម្មកាណាឌីយ៉ា) ទើបប្រជាពលរដ្ឋ អ្នកដំណើរត្អូញត្អែររអ៊ូរទាំគ្រប់គ្នាថា “ផ្លូវកាដូ សម្តេចហ៊ុន សែន មហាសែនយ៉ាប់”។

លោកខណ្ឌ ច័ន្ទសុផល នៅក្នុងគណនី ហ្វេសប៊ុក “Khan Chan Sophal” របស់ លោក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ថា “ទីក្រុងភ្នំពេញ ខុសពីសិង្ហបុរី ឆ្ងាយហៅ លែងឮហើយ ខណៈប្រទេសតូចតែមួយ គេរៀបចំ បានស្អាតល្អ ហើយទីក្រុងគេមានប្រជាជនដល់ ទៅជាង៦លាននាក់ឯណោះ។

ឱ្យយោបល់តាមការពិនិត្យជាក់ស្តែង ៖ រាជរដ្ឋាភិបាលគួរតែចេញសារាចរ ពិសេសៗ ដាក់ចេញមក ដើម្បីរៀបចំគ្រប់គ្រងស្ថានការណ៍ ក្នុងទីក្រុង កាន់តែមានសភាពអាក្រក់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ នៃការគ្រប់គ្រងរដ្ឋបាល សាធារណៈ។

សាលាក្រុងរាជធានីក៏ដូចជាខេត្ត គួរ មានពេលខ្លះៗ នាំគ្នាសិក្សាពីផលប៉ះពាល់នៃ ការលក់ដូររំលោភបំពានយកចំណីផ្លូវធ្វើអាជីវកម្ម ជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ និងការចតឡានពាស វាលពាសកាលជាដើម៘

រោងចក្រសហគ្រាសធំតូច គួរគប្បីរុញ ចេញទៅក្រៅទីប្រជុំជន ទៅទីជនបទឆ្ងាយៗ បង្កើតជាតំបន់ឧស្សាហ៏កម្មពិសេស គ្រប់គ្រង ដោយឯកជន ឬរដ្ឋ តែពុំត្រូវបានអនុញ្ញាតឱ្យ អ្នកវិនិយោគទុន មានសិទ្ធិទិញដី ធ្វើប្លង់កម្មសិទ្ធិ ដោយគេបានលួចធ្វើអត្តសញ្ញាណបណ្ណ័ចូល សញ្ជាតិខ្មែរ ដូចពេលមុនឡើយ។

ទីក្រុងភ្នំពេញ គប្បីយកខ្លួនទៅសិក្សាប្រៀបធៀបនឹងប្រទេសជិតខាង ម្តងវិញហើយ និង មិនត្រូវបណ្តោយខ្លួនឱ្យភាពតោកយ៉ាករុំពទ្ធ័ កាយបន្តទៀតដែរ។

ចង់ដឹកនាំជាតិខ្មែរ ឱ្យបានរុងរឿង គប្បី បញ្ញាជន បញ្ញវន្ត ថ្នាក់ដឹកនាំ តាមស្ថាបន័ត្រូវ ប្រឹងប្រែងរួបរួមគ្នា លះបង់ផលប្រយោជន៍បុគ្គល ជាធំ ហើយនាំគ្នាអភិវឌ្ឍខ្លួន សតិបញ្ញា ដុសខាត់ខួរក្បាលដែលស្ពឹកស្រពន់ ឱ្យទៅជាអ្នក ស្រលាញ់ស្នេហាជាតិពិតប្រាកដ ដូចអ្វីដែល សម្តេចតេជោ ហ៊ុនសែន លោកបានខិតខំលះ បង់ពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ”។

ក្រៅពីនេះ ក៏មានគណនីហ្វេសប៊ុកជាច្រើន ផ្សេងទៀត ក៏បានលើកឡើងពីការស្ទះចរាចរណ៍ ដោយសារការំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវ សាធារណៈ ពិសេសនៅផ្លូវវេងស្រេង ដែល សម្តេចហ៊ុន សែន ផ្តល់ជាកាដូធ្វើដំណើរមិន បង់ថ្លៃ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរ ស្រួល បែរជាមានការរំលោភយកធ្វើអាជីវកម្ម លើដងផ្លូវយ៉ាងអនាធិបតេយ្យពីក្រុមហ៊ុន និង បុគ្គលឯកជនពិសេសក្រុមហ៊ុនមួយចំនួន បាន ចតរថយន្តធំៗពេញដងផ្លូវ ដោយគ្មានអាជ្ញាធរ ណារៀបចំសណ្តាប់ធ្នាប់ ឬមានវិធានការអ្វីសោះ។

គួរបញ្ជាក់ថា ការរអ៊ូរទាំរបស់ប្រជាពលរដ្ឋ ពីបញ្ហាកកស្ទះចរារណ៍នៅរាជធានីភ្នំពេញ ដោយសារតែមានការរំលោភចិញ្ចើមផ្លូវនេះ មិនមែន ទើបតែកើតមានពេលនេះទេ គឺកើតមានជាយូរ មកហើយ ដែលអ្នកទាំងនោះបានទាំងសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចនាយករដ្ឋមន្ត្រី ចេញបញ្ជាផ្ទាល់ដើម្បីរំដោះចិញ្ចោមឹផ្លូវ សាធារណៈឱ្យរួចផុតពីការរំលោភបំពាន និង ជំរុញឱ្យអាជ្ញាធរអនុវត្តវិធានការឱ្យមានប្រសិទ្ធភាព កុំគ្រាន់តែធ្វើឱ្យល្អមើល។ យ៉ាងណាពលរដ្ឋ កត់សម្គាល់ថា មានខណ្ឌ២ គឺខណ្ឌសែនសុខ និង ខណ្ឌជ្រោយចង្វា បានចាប់ផ្តើមយកចិត្តទុកដាក់ ទប់ស្កាត់ចាត់វិធានការលើការលក់ដូររំលោភ ចិញ្ចើមផ្លូវនេះដែរ តែនៅមានកម្រិត មិនទាន់ អាចទទួលយកបានទាំងស្រុងនៅឡើយ ដោយសារតែសកម្មភាពអនុវត្តវិធានការទាំងនោះ ធ្វើ បានតែមួយជ្រុងតូចក៏ស្ងាត់ទៅវិញ មិនបាន អនុវត្តឱ្យមានប្រសិទ្ធភាពដូចភ្លៀងរលឹម គឺ បានត្រឹមវែកចក ខណៈអាជ្ញាធរខណ្ឌផ្សេងៗ ទៀត ហាក់ងាប់ត្រគាកស្តូក ទំនងជារង់ចាំ ទាល់តែសម្តេចនាយករដ្ឋមន្ត្រី ស្រែកបញ្ជាទើប ធ្វើសកម្មភាពក៏មិនដឹង។

ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នកដំណើរ នានាតាមដងផ្លូវ បានលើកពីមូលហេតុសំខាន់ មួយចំនួន ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ តាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ដូច ជាការចតយានជំនិះអនាធិបតេយ្យមិនគោរព ច្បាប់ ការរំលោភចិញ្ចើមផ្លូវសាធារណៈ  ប្រកប អាជីវកម្មដាក់តាំងលក់ទំនិញផ្សេងៗ ក៏ដូចជា លក់ដូរលើចិញ្ចើមផ្លូវ ពិេសេសនៅតាមផ្លូវធំៗ និងផ្លូវដែលមានការធ្វើអាជីវកម្មច្រើន ដូចជា នៅក្បែរផ្សារ ក្បែរសាលារៀន រោងចក្រ ផ្លូវ ដែលសម្បូរទៅដោយភោជីយដ្ឋាន ហាងផឹកស៊ី និងកន្លែងលក់គ្រឿងហូបចុកនៅតាមចិញ្ចើម ផ្លូវជាដើម។ 

ជាមួយនឹងការរិះគន់ ប្រជាពលរដ្ឋទាំងនោះ ក៏បានធ្វើការស្នើឡើងដែរថា ល្មមដល់ពេលដែល សាលារាជធានីភ្នុំពេញ វះកាត់ដោះស្រាយ កែលម្អហើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផង និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ។ ជាពិសេសអាជ្ញាធរត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព លើដងផ្លូវដែលហាមចត និងការចត២ជួរ និងអនុវត្តវិធានការស្តីពីការប្រើប្រាស់ចិញ្ចើមផ្លូវ សធារណៈឱ្យបានត្រឹមត្រូវ ដោយគ្រប់ចិញ្ចើម ផ្លូវ ត្រូវតែទុកយ៉ាងហោចណាស់១,៥ម៉ែត្រ សម្រាប់ថ្មើរជើង។ បើអាជ្ញាធរគ្មានវិធានការឱ្យ បានម៉ឺងម៉ាត់ទេ បញ្ហានេះ នឹងក្លាយជាជំងឺមហារីក រ៉ាំរ៉ៃ ពិបាកព្យាបាល ដោយសារតែមានមេរោគ សាច់រលួយ។ ទោះយ៉ាងណាប្រជាពលរដ្ឋសង្ឃឹម ថា បើរដ្ឋបាលរាជធានី និងអាជ្ញាធរពាក់ព័ន្ធ មានឆន្ទៈពិតប្រាកដ ពិតជាអាចលុបបំបាត់សាច់ ស្អុយនេះបាន។

ពាក់ព័ន្ធនឹងបញ្ហានេះ មុននេះលោកមាន ចាន់យ៉ាដា អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ “នគរធំ” ថា បញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ ក៏ដូចជាការរំដោះចិញ្ចើម ផ្លូវសាធារណៈ និងការរៀបចំសណ្តាប់ធ្នាប់តាម ដងផ្លូវនានាក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានី បានប្រើប្រាស់នូវវិធានការច្រើនយ៉ាង ដោយមិន បានព្រងើយកន្តើយនោះឡើយ គ្រាន់តែបាន សម្រេចយ៉ាងណានោះតាមស្ថានភាពជាក់ស្តែង៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES