អាមេរិកចោទ អុីរ៉ង់​ ផ្គត់ផ្គង់​អាវុធឲ្យ ពួកឧទ្ទាម Houthi នៅយេម៉ែន

ព័ត៌មានទាន់ហេតុការណ៍បំផុត

យេម៉ែន៖ មន្ត្រីសហរដ្ឋអា មេរិកបានថ្លែង ប្រាប់ NBC News ថាពួកគេជឿ  ជាក់ថាអ៊ីរ៉ង់បា នផ្គត់ផ្គង់ អាវុធជាច្រើន ដល់ក្រុម ឧទ្ទាម Houthi ក្នុងប្រទេស យេម៉ែនរួមមាន មីស៊ីលការពារ ឆ្នេរសមុទ្រ ដូចមួយគ្រាប់ ដែលត្រូវបាន បាញ់ផ្លោងនៅក្បែរ នាវាចម្បាំងសហរដ្ឋអាមេរិកកាល ពីដើមខែនេះដែរ។

មេបញ្ជាការរង កងទ័ពជើង ទឹកលោក Kevin Donegan បានថ្លែងថា យើងជឿជាក់ថាអ៊ីរ៉ង់ មានជាប់ពាក់ ព័ន្ធនិងករណីនេះ។

មេបញ្ជាការនៃទី បញ្ជាការកណ្តាល កងទ័ពជើង ទឹកសហរដ្ឋអាមេរិក ដែលទទួល បន្ទុកលើ កិច្ចការសន្តិ សុខផ្លូវទឹកនៃប្រទេសយេម៉ែនបានឲ្យ ដឹងនៅថ្ងៃ នេះថាសហរដ្ឋអាមេរិក និងប្រជាជាតិ ដៃគូរបស់ខ្លួន ស្ទាក់ចាប់បាន នាវាដឹកជញ្ជូន អាវុធ៥គ្រឿងពី ប្រទេសអ៊ីរ៉ង់ដែលឆ្ពោះទៅ ផ្គត់ផ្គង់ដល់ ពួកឧទ្ទាម Houthi ក្នុងប្រទេស យេម៉ែន។

លោក Donegan បានថ្លែងថាការ ស្ទាក់ចាប់បានជា លើកទី២បានកើត ឡើងកាលពីខែ មេសាឆ្នាំ២០១៥ នៅពេល ដែលនាវា ៧គ្រឿងដែលការពារ ដោយកង ទ័ពជើងទឹកអ៊ីរ៉ង់ បានព្យាយា មចល័តឬ នាំសព្វាវុធ ទាំងនោះចូល ប្រទេសយេម៉ែន។

លោកបានឲ្យ ដឹង ទៀតថានាវា ទាំងនោះត្រូវ បាន គេផ្ទុកនូវម៉ីស៊ីល ការពារឆ្នេរសមុទ្រ យ៉ាងពេញប្រៀប បូករួមទាំងទូកជាច្រើនដែលមានបង្កប់នាំចូល គ្រឿងផ្ទុះ និងអាវុធដទៃ ទៀតដែលគេ បានមើលឃើញ យ៉ាងច្បាស់នៅ លើជាន់នីមួយៗ របស់នាវាតែម្តង។ ក្រោយពីនោះ មកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់ខ្លួនបានស្កាត់ ចាប់បាននាវា ៤គ្រឿងផ្សេង ទៀតដែល មានផ្ទុកដោយសព្វាវុធ ផ្សេងៗ។

លោកបានបញ្ជាក់ ថាយើងដឹងថា អាវុធទាំងនោះមាន ប្រភពមកពីអ៊ីរ៉ង់ ហើយយើង បានដឹងពីទិស ដៅរបស់នាវា ទាំងនោះ ទៀតផង។ អាវុធទាំងអស់នោះគឺមានកាំភ្លើង AK-47s រាប់ពាន់ដើម ម៉ីស៊ីលប្រឆាំង រថក្រោះ TOW កាំភ្លើងស៊ីប និង សម្ភារៈផ្សេងៗជា ច្រើនទៀតក្នុងជួរប្រព័ន្ធអាវុធគុណភាពខ្ពស់។ លោកថែម ទាំងបាននិយាយ បញ្ឆិតបញ្ឆៀងថា តាមពិតទៅអ៊ីរ៉ង់ ក៏កំពុងបង្វឹក ដល់យុទ្ធជនឧទ្ទាមពីរបៀបប្រតិបត្តិការ នូវអាវុធ ទំនើបៗក៏ដូច ជាប្រព័ន្ធរ៉ាដា ផងដែរ។

1

ក្រុមឧទ្ទាម Houthi នាពេលកន្លងមក

ទោះជាយ៉ាងណាមេ បញ្ជាការរងទ័ព ជើងទឹករូបនេះ មានក្តីរំពឹងថា ការដឹកជញ្ជូន ដទៃទៀត ពីអ៊ីរ៉ង់ មិនធ្លាក់ចូលក្នុង កណ្តាប់ដៃពួក ឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែនឡើយ។