Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក សន្យាឆ្លើយតប ​បើ​កូរ៉េខាងជើង ​បាញ់​អាវុធនុយក្លេអែរ

អាមេរិក សន្យាឆ្លើយតប ​បើ​កូរ៉េខាងជើង ​បាញ់​អាវុធនុយក្លេអែរ

អាមេរិក៖ រដ្ឋមន្ត្រីការពារ ជាតិសហរដ្ឋអាមេរិក លោក Ashton Carter បានថ្លែង កាលពីថ្ងៃ ព្រហស្បត្តិ៍ថា សហរដ្ឋអាមេរិក នឹងធ្វើការឆ្លើយតប ផ្នែកយោធា យ៉ាងលើស លុបប្រសិនជា រដ្ឋាភិបាល ក្រុងព្យុងយ៉ាង ប្រើអាវុធ នុយក្លេអែរដែល ខ្លួនធ្លាប់បាញ់បង្ហោះដោយជោគជ័យនោះ។

ប្រមុខមន្ទីរបង់តេហ្គូន រូបនេះបានឲ្យ ដឹងទៀតថា សហរដ្ឋអាមេរិក បានថ្កោលទោស  យ៉ាងខ្លាំងចំពោះការ ធ្វើតេស្តបាញ់ សាកល្បងមីស៊ីល ពីសំណាក់ កូរ៉េខាងជើងកាល ពីយប់មិញ ដែលវាជាការ បំពានលើ សេចក្តីសម្រេច របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។

លោកបាន ធ្វើការព្រមាន នៅក្នុងសន្និសិទ កាសែតរួមមួយ ជាមួយនិងសមភាគី កូរ៉េខាងត្បូងថា ការវាយប្រហារ មួយចំនួន លើអាមេរិកឬសម្ព័ន្ធមិត្តរបស់យើង នឹងមិនត្រឹមតែ បរាជ័យប៉ុណ្ណោះទេ ការប្រើ ប្រាស់អាវុធនុយ ក្លេអែរមួយចំនួន នឹងត្រូវបានឆ្លើយតប យ៉ាងចាស់ដៃប្រកបដោយប្រសិទ្ធភាព។

ចំណែករដ្ឋមន្ត្រីការពារ ជាតិកូរ៉េខាង ត្បូងបានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មានថា រដ្ឋាភិបាលក្រុង សេអ៊ូលនិងវ៉ាស៊ីនតោន នឹងពិចារណាអំពីការដាក់ពង្រាយ អាវុធយុទ្ធសាស្ត្ររបស់ សហរដ្ឋអាមេរិក លើមូលដ្ឋាន មួយជាអចិន្ត្រៃយ៍ ដើម្បីនឹងគាំទ្រ ដល់ប្រតិបត្តិការ របស់សហរដ្ឋអាមេរិកក្នុង ការកាពារកូរ៉េខាង ត្បូងពីការគំរាម កំហែងដោយមីស៊ីល និងនុយក្លេអែរ របស់កូរ៉េខាងជើង។ លោក Carter បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នឹងធ្វើឲ្យ ប្រសើរឡើងនូវកិច្ចសហ ប្រតិបត្តិការ ទាំងលើដែន សមុទ្រនិងសន្តិសុខអ៊ីនធើរណេត។

កាលពីព្រឹកថ្ងៃ ព្រហស្បត្តិ៍អ្នកនាំ ពាក្យទីភ្នាក់ងារ អភិវឌ្ឍអវកាស ជាតិរបស់កូរ៉េខាងជើង បានឲ្យដឹងនៅ ក្នុងសេចក្តី ថ្លែងការណ៍មួយថាកូរ៉េខាងជើងនឹងបន្តបញ្ជូនផ្កាយ រណបទៅដែន អាកាសបន្ថែមទៀត ដែលស្ថិតក្រោម ការបោះជំហាននៃ ជាតិរបស់ខ្លួន ចំពោះការអភិវឌ្ឍលើអាកាសដោយបាន បដិសេធចំពោះការ អះអាងពីសំណាក់ កូរ៉េខាងត្បូងថា ធាតុពិតនៃគោល បំណងនេះគឺ មិនមែនសម្រាប់កម្មវត្ថុនៃសន្តិភាព ឡើយ។

ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុង ប៉េកាំងនិងមូស្គូបាន សំដែងការ ប្រឆាំងយ៉ាងខ្លាំង ចំពោះការដាក់ ពង្រាយប្រព័ន្ធការ ពារមីស៊ីល THAAD របស់អាមេរិក ដែលអាវុធនេះគឺ ហួសព្រំដែននៃ គោលបំណងចាំបាច់ក្នុង កិច្ចការពារពិត ប្រាកដរបស់ កូរ៉េខាងត្បូងហើយការដំឡើងសព្វាវុធ នេះដែរនឹង គំរាមកំហែងដោយ ផ្ទាល់លើផ្នែកសន្តិសុខជា យុទ្ធសាស្ត្ររបស់ ប្រទេសទាំងពីរទៀតផង។

 

 

RELATED ARTICLES