Saturday, April 20, 2024
Homeព័ត៌មានជាតិជូនសង្សារទៅផ្ទះ ចោរភ្ជង់ប្លន់យកម៉ូតូZOOMER X ទៅបាត់

ជូនសង្សារទៅផ្ទះ ចោរភ្ជង់ប្លន់យកម៉ូតូZOOMER X ទៅបាត់

ភ្នំពេញ៖ គូស្នេហ៍មួយគូរចេញពីញុំាអាហាររួច ក៏ត្រឡប់ទៅផ្ទះវិញត្រូវបានជនសង្ស័យ២នាក់ភ្ជង់និងវាយប្លន់យកម៉ូតូរបស់នារីជាសង្សារទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៤ ខែតុលា នៅទល់មុខផ្ទះអត់លេខ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ទោ ស្រីមុជ ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ម៉ាក ZOOMER X  ពណ៌ក្រហម បិទតែមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE 5415 ។ ចំណែកបុរសជាសង្សារមានឈ្មោះអឹង ស៊ីងួន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ មិនប្រាប់អាស័យដ្ឋាន ។

sddssd

តាមសម្ដីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ រូបគេមានគ្នាពីរនាក់សង្សារ បានចេញពីហូបអីនៅម្តុំទួលគោក ហើយគោលបំណងត្រលប់ទៅផ្ទះវិញនៅម្តុំភូមិព្រែកទាល់ ដោយបានជិះម្នាក់មួយគ្រឿង ក្នុងនោះជនរងគ្រោះជាម្ចាស់ម៉ូតូ ម៉ាកZOOMERX ចំណែកសង្សារប្រុសបានជិះម៉ូតូម៉ាក TODAY ពណ៌ក្រហម ដោយបានធ្វើដំនើរតាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតបានបត់ស្ដាំចូលទៅតាមផ្លូវបេតុង ឆ្ពោះទៅភូមិព្រែកទាល់ ក៍ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកPCX មួយគ្រឿង  មិនចាំស្លាកលេខ បានធ្វើដំនើរតាមផ្លូវមកពីក្រោយរួចបានកៀរម៉ូតូពួកគេឲ្យឈប់ហើយជនសង្ស័យដែលអង្គុយខាងក្រោយបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ភ្ជង់និងវាយបុរសជាសង្សារ បណ្តាលឲ្យបែកក្បាលហូរឈាម រួចបានភ្ជង់គំរាមនារីរងគ្រោះ យកម៉ូតូបានរួចក៍នាំគ្នីគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។

sdffsd

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ៕

ដោយ៖ ណន រ៉ាត់

RELATED ARTICLES