គ.ជ.ប បើកឲ្យប្រើប្រាស់ប្រព័ន្ធផ្ដល់ព័ត៌មានជាសំឡេងតាមទូរស័ព្ទដោយស្វ័យប្រវត្តិ

ភ្នំពេញៈ ដើម្បីជំរុញប្រជាពលរដ្ឋទាំងអស់រួសរាន់ទៅចុះឈ្មោះបោះឆ្នោតបានទាន់ពេលវេលា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សហការជាមួយនឹងអង្គការ IFES នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបើកឲ្យប្រើប្រាស់ប្រព័ន្ធផ្ដល់ព័ត៌មានជាសំឡេងតាមទូរស័ព្ទដោយស្វ័យប្រវត្តិ ។
ប្រព័ន្ធផ្ដល់ព័ត៌មានជាសំឡេងតាមទូរស័ព្ទដោយស្វ័យប្រវត្តិនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការទទួលបានព័ត៌មានទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត ដើម្បីលើកកម្ពស់សិទ្ធិរបស់ពលរដ្ឋ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ៕