លទ្ធផលកិច្ចប្រជុំលើកទី២ សកម្មភាពមីន គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈមណ្ឌលតំបន់អាស៊ាន

ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដោយបញ្ជាក់ថា នៅពេលចាប់ផ្ដើមពេញលេញ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន នឹងដើរតួនាទីជាមជ្ឈមណ្ឌលឧត្តមភាព សម្រាប់ជួយប្រទេសសមាជិកអាស៊ាន ដែលមានចំណាប់អារម្មណ៍ ក្នុងការស្រាវជ្រាវ ចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹងស្ដីពីផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្រ្គាម និងលើកទឹកចិត្តឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានេះ ៕