Saturday, April 27, 2024
Homeព័ត៌មានជាតិមន្ត្រី​​អប់រំ​​មាន​​​ស្នា​ដៃ​​ល្អ ទទួល​​គ្រឿង ឥស្ស​​រិយ​​យស​​​ការ​​​ងារ

មន្ត្រី​​អប់រំ​​មាន​​​ស្នា​ដៃ​​ល្អ ទទួល​​គ្រឿង ឥស្ស​​រិយ​​យស​​​ការ​​​ងារ

ខេត្តព្រះសីហនុ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបំពាក់គ្រឿងឥស្សរិយយស ការងារ ជូនមន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ដែលមានស្នាដៃ ការងារល្អ ចំនួន២០៨រូប ដែលនេះជាការផ្តល់ កិត្តិយស និងលើកទឹកចិត្តដល់មន្ត្រីទាំងនោះ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការលើកកម្ពស់វិស័យអប់រំជាតិ។

ពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ឬមេដាយការងារ ជូនមន្ត្រីរាជការ បុគ្គលិកអប់រំ ក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ព្រះសីហនុ នេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានវត្តមានចូលរួមពីលោកយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រម- ទាំងមន្ត្រីអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ជាច្រើនរូប។

hot-jonnaroun

គួរបញ្ជាក់ថា មន្ត្រីរាជការ ក្រោមឱវាទ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ដែលមានស្នាដៃល្អ ទទួលបានការបំពាក់គ្រឿង- ឥស្សរិយយសការងារ នាពេលនោះ មានចំនួន ២០៨រូប មកពីអង្គភាពចំនួន៤។ ក្នុងនោះ ក៏ មានលោកជ័យ ហេង នាយកសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព និងលោកសឹង ងួន អតីត- នាយកវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុង- ព្រះសីហនុ ខេត្តព្រះសីហនុ (សព្វថ្ងៃជាមន្ត្រី ចូលនិវត្តន៍) ផងដែរ ដែលសុទ្ធតែជាមន្ត្រីអប់រំ មានស្នាដៃល្អ ក្នុងការងារ សម្រេចបានលទ្ធផល ល្អប្រសើរជំរុញឱ្យវិស័យអប់រំជាតិ មានការ រីកចម្រើន ប្រកបដោយគុណភាព និងស័ក្តិសិទ្ធ ភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋា- ភិបាល ក្នុងការលើកតម្កើងវិស័យអប់រំជាតិ។

លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់មន្ត្រី អប់រំ សាស្ត្រចារ្យ គ្រូបង្រៀនគ្រប់កម្រិតសិក្សា ទាំងអស់ ដែលបានខិតខំបំពេញការងារប្រកប ដោយមនសិការជាតិ និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍវិស័យអប់រំកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏សូមឱ្យមន្ត្រីអប់រំទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទី ភារ- កិច្ច ក្នុងការដឹកនាំ គ្រប់គ្រង ពិសេសជួយដល់ សាលារៀន ដើម្បីឱ្យការសិក្សារបស់សិស្សប្រកប ដោយគុណភាពនិងប្រសិទ្ធភាព ហើយលោក សង្ឃឹមថា តាមរយៈសមិទ្ធផល បទពិសោធន៍ និងការខិតខំប្រឹងប្រែងរបស់មន្ត្រីអប់រំទាំងអស់ នាពេលកន្លងមក និងទៅអនាគត គឺជាធាតុ- ចូលដ៏សំខាន់ សម្រាប់ជួយជំរុញនិងលើកទឹក ចិត្តដល់សិស្ស ក្នុងការសិក្សារៀនសូត្រឱ្យសម្រេច គោលបំណងនៃការសិក្សា ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យរីកចម្រើនប្រកបដោយគុណភាព និងបន្តជួយឧបត្ថម្ភគាំទ្រដល់ ការកសាងធនធានមនុស្ស សម្រាប់បំពេញ តម្រូវការ និងភាពឆ្លើយតបទាំងពេលបច្ចុប្បន្ន  ទៅអនាគត៕

ដោយ ៖ ខៀវ ទុំ

RELATED ARTICLES