Thursday, April 25, 2024
Homeព័ត៌មានជាតិអាជ្ញាធរ​អប្ស​រា ពង្រីក​ផ្លូវ​ពី​អង្គរ​វត្ត ទៅ​ស្រះ​ស្រង់

អាជ្ញាធរ​អប្ស​រា ពង្រីក​ផ្លូវ​ពី​អង្គរ​វត្ត ទៅ​ស្រះ​ស្រង់

ខេត្តសៀមរាប ៖ អាជ្ញាធរអប្សរា បាន ចាប់ផ្តើមធ្វើការជួសជុលកែលម្អ និងពង្រីក កំណាត់ផ្លូវវង់តូច ចាប់ពីខាងកើតសិន្ធុ (គូទឹក) នៃប្រាសាទអង្គរវត្ត ទៅដល់ស្រះស្រង់ ដើម្បី ជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ។

យោងតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរ អប្សរា បានឱ្យដឹងថា កំណាត់ផ្លូវវង់តូច ចាប់ពី ខាងកើតសិន្ធុអង្គរវត្ត ដល់ខាងកើតស្រះស្រង់ ប្រវែង៣៧៥៨ម៉ែត្រ ដែលរងនូវការខូចខាត ដោយអន្លើ នឹងត្រូវចំណាយពេលប្រហែល៤ខែ ដើម្បីដំណើរការជួសជុលកែលម្អឡើងវិញ។ គម្រោងនេះ បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០១៧  ដែលទទួលបន្ទុកជួសជុលដោយនាយកដ្ឋានទ្រទ្រង់ បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរ អប្សរា។

angkor1

តាមការបញ្ជាក់របស់លោកហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោង អន្តរវិស័យ បានឱ្យដឹងថា គម្រោងកែលម្អផ្លូវ វង់តូច ពីខាងកើតសិន្ធុអង្គរ ទៅដល់ខាងកើត ស្រះស្រង់ គឺត្រូវបញ្ចប់ត្រឹមចំណុចខាងត្បូង ស្រះស្រង់សិន ដើម្បីទុកលទ្ធភាពរកផ្លូវវាង ប្រាសាទបន្ទាយក្តី និងស្រះស្រង់ នាពេលខាង មុខ។ បច្ចុប្បន្ន ផ្លូវនេះ មានទទឹងពី៥ម៉ែត្រ ទៅ៦ម៉ែត្រ តែអាជ្ញាធរអប្សរា នឹងត្រូវកែលម្អឱ្យបានទទឹងសរុប៩ម៉ែត្រ ដូចផ្លូវពីមុខ អង្គរវត្ត ទៅខ្លោងទ្វារទន្លេអុំដែរ។ ក្នុងការកែ- លម្អផ្លូវនេះ គឺត្រូវពង្រីកគ្រឹះរង ជាប្រភេទក្រួស- ក្រហមកម្រាស់ ២០សង់ទីម៉ែត្រសងខាង ឱ្យបាន ទទឹង៩ម៉ែត្រ បន្ទាប់មក ក្រាលគ្រឹះចម្បងពី ល្បាយថ្ម កម្រាស់១៥សង់ទីម៉ែត្រ លើផ្ទៃផ្លូវ ទាំងមូល ដែលមានទទឹង៩ម៉ែត្រនោះ។ ជំហាន បន្ត គឺក្រាលកម្រាល ប្រភេទឌព្សទ៦ម៉ែត្រ នៅ កណ្តាល និង១,៥ម៉ែត្រ អមសងខាង ជាប្រភេទ ព្សទ្ស។ បន្ថែមពីនោះ ក៏មានផ្លូវវាងដើមឈើ មួយចំនួន ដើម្បីរក្សាការពារដើមឈើទាំងនោះ ទៀតផង។

មន្ត្រីអាជ្ញាធរអប្សរា បានបញ្ជាក់ដែរថា ការរៀបចំផ្លូវចរាចរណ៍ គឺជាផ្នែកមួយដ៏សំខាន់  នៃផែនការគ្រប់គ្រងទេសចរណ៍អង្គរ។ ផ្លូវមិន ត្រឹមតែបម្រើឱ្យវិស័យទេសចរណ៍ទេ តែវាបាន ជួយសម្រួលដល់ការធ្វើចរាចរ និងការដឹកជញ្ជូន ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៀតផង។ កំណាត់ ផ្លូវដែលគ្រោងជួសជុលកែលម្អនេះ គឺធ្វើលើ ផ្លូវចាស់ដែលមានស្រាប់ មិនមែនធ្វើថ្មីនោះទេ គ្រាន់តែរៀបចំឱ្យមានផ្លូវម៉ូតូ-រថយន្ត ដោយ ឡែក ជិះកង់-ថ្មើរជើងដោយឡែក ដើម្បីសម្រួល ដល់វិស័យទេសចរណ៍ ឬការធ្វើដំណើរឆ្លងកាត់ ជាប្រចាំ ព្រមទាំងដាក់ពណ៌ផ្ទៃផ្លូវ ឱ្យស៊ីគ្នា នឹងទេសភាពវប្បធម៌នៃបេតិកភណ្ឌអង្គរ។ ការ ជួសជុលផ្លូវនេះដែរ គឺបានឆ្លងយោបល់ និង វាយតម្លៃពីអាយស៊ីស៊ីអង្គរ ដែលធានាបាននូវ ការមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃបុរាណវិទ្យា និង មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

តាមការកត់សម្គាល់ ការជួសជុលផ្លូវពី មុខអង្គរវត្ត ទៅបាយ័ន កន្លងមកឃើញថា ទទួល បានការពេញចិត្តនិងគាំទ្រយ៉ាងខ្លាំងពីសំណាក់ ភ្ញៀវទេសចរ ជាពិសេសភ្ញៀវដែលចូលចិត្ត ជិះកង់កម្សាន្ត។ ដូច្នេះការកែលម្អផ្លូវវង់តូចពី ប្រាសាទអង្គរវត្តទៅដល់ខាងកើតស្រះស្រង់ នេះ ក៏សង្ឃឹមថា នឹងទទួលបានការពេញចិត្តពី សំណាក់ទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់ផង ដែរ ហើយអាជ្ញាធរអប្សរានឹងរៀបចំគម្រោងធ្វើ ផ្លូវរបៀបនេះ ឱ្យបានគ្រប់ទីកន្លែងក្នុងរមណីយ- ដ្ឋានអង្គរ នាពេលអនាគត ដើម្បីសម្រួលការ ធ្វើដំណើរ និងលើកកម្ពស់គុណភាពទស្សនាចរ ជូនភ្ញៀវទេសចរ ព្រមទាំងចូលរួមចំណែកលើក តម្លៃរមណីយដ្ឋានអង្គរ ឱ្យស្របតាមគោលការណ៍ “អភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ ដើម្បី អភិរក្ស”៕

ដោយ ៖ ខៀវទុំ

RELATED ARTICLES