Friday, April 26, 2024
Homeព័ត៌មានជាតិសំណុំ​រឿង​មេ​ឃុំ​ពាក់​ព័ន្ធ​ស្រីមុំ​-​លោក​កឹម សុខា  តុលា​ការ​ប្រកាស​សាល​ក្រម​ថ្ងៃ​០៥ ធ្នូ

សំណុំ​រឿង​មេ​ឃុំ​ពាក់​ព័ន្ធ​ស្រីមុំ​-​លោក​កឹម សុខា  តុលា​ការ​ប្រកាស​សាល​ក្រម​ថ្ងៃ​០៥ ធ្នូ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ វិច្ឆិកា ឆ្នាំ ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានបើក សវនាការលើសំណុំរឿងលោកស៊ាង ចែត មេឃុំ ស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៃគណ- បក្សសម រង្ស៊ី ពាក់ព័ន្ធជាមួយនឹងសំណុំរឿង ស្រីមុំ និងលោកកឹម សុខា។ ប៉ុន្តែក្រោយបញ្ចប់ សវនាការតុលាការ បានពន្យារពេលប្រកាស សាលក្រម ទៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦។

សវនាការខាងលើ ធ្វើឡើងក្រោមវត្តមាន លោកកោ វណ្ឌី អនុប្រធានសាលាដំបូងរាជ- ធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ជាតំណាងអយ្យការ។

គួរបញ្ជាក់ថា លោកស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីកូតា គណបក្សសម រង្ស៊ី ត្រូវបានអង្គភាពប្រឆាំង អំពើពុករលួយ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយដែល អះអាងនៅក្នុងលិខិតចំហរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។ នៅក្នុងលិខិតចំហនោះ កញ្ញាស្រីមុំ បានចោទលោកស៊ាង ចែត ថាបាន យកប្រាក់របស់លោកកឹម សុខា ចំនួន៥០០ ដុល្លារ ទៅប្រគល់ឱ្យម្តាយរបស់នាង ដើម្បីឱ្យ ម្តាយនាងជួយប្រាប់នាងកុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច ជុំវិញទំនាក់ទំនងរវាងនាងនិង លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលសមត្ថកិច្ចសង្ស័យថា ជារឿងសញ្ចារ- កម្ម។

ក្រោយបញ្ជូនសំណុំរឿងដល់សាលាដំបូងរាជធានីភ្នំពេញ លោកស៊ាង ចែត ត្រូវបាន តុលាការចោទប្រកាន់ពីបទ “សូកប៉ាន់សាក្សី” ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវផ្លូវភេទរវាង លោក កឹម សុខា និងកញ្ញាស្រីមុំ។ យោងតាមបទល្មើស “សូកប៉ាន់សាក្សី” លោកស៊ាង ចែត អាចប្រឈម នឹងការផ្តន្ទាទោសពី៥ ទៅ១០ឆ្នាំ៕

RELATED ARTICLES