Thursday, April 18, 2024
Homeព័ត៌មានជាតិបុរសស្រវឹង បិទទ្វារផ្ទះកាប់បងថ្លៃស្លាប់ ប្រពន្ធរបួសធ្ងន់

បុរសស្រវឹង បិទទ្វារផ្ទះកាប់បងថ្លៃស្លាប់ ប្រពន្ធរបួសធ្ងន់

ខេត្តតាកែវ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងជោកចូលដល់ផ្ទះវិញ ក៏កើតមានជម្លោះ ពាក្យសម្តីជាមួយប្រពន្ធ ហើយក៏រាលដាលដល់ ស្ត្រីជាបងថ្លៃទៀត បន្ទាប់មកដោយទប់កំហឹងមិនជាប់ បុរសកំណាចរូបនេះ បានដេញកូនចៅ ឱ្យចេញពីផ្ទះអស់ រួចក៏ស្ទុះទៅបិទទ្វារ និងទាញកាំបិតផ្គាក់កាប់ប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់  ហើយក៏ស្ទុះទៅកាប់ស្ត្រីជាបងថ្លៃ ចំកញ្ចឹងក បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមគួរឱ្យរន្ធត់ ។

ករណីបុរសស្រវឹងស្រាកាប់បងថ្លៃស្លាប់ និងកាប់ប្រពន្ធឱ្យរងរបួសធ្ងន់នោះ បានកើត មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង១៧នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ។

dssdsd
ជនដៃដល់ សមត្ថកិច្ចឃាត់ខ្លួន

ជនជាឃាតករដៃឆៅ មានឈ្មោះមឿន កាន់ អាយុ៤៧ឆ្នាំ មានលំនៅក្នុងភូមិ-សង្កាត់ កើតហេតុខាងលើ ។ ចំណែកស្ត្រីរងគ្រោះជា ប្រពន្ធ ដែលទទួលរងរបួសធ្ងន់នោះ មានឈ្មោះ ស្ងួន និវួច អាយុ៤០ឆ្នាំ។ ដោយឡែកស្ត្រីរងគ្រោះជាបងថ្លៃដែលបាត់បង់ជីវិត មានឈ្មោះ ស្ងួន សុគន្ធ អាយុ៦៣ឆ្នាំ ជាស្ត្រីមេម៉ាយកូន ៥នាក់ សព្វថ្ងៃរស់នៅជុំគ្នាក្នុងផ្ទះកើតហេតុខាងលើ ។

តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យ ជាឃាតករបានចេញទៅផឹកស្រា រហូតដល់ ស្រវឹងធ្លាក់ភ្នែក ទើបត្រឡប់ចូលមកផ្ទះវិញ រួចក៏កើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ។ បន្ទាប់មក ស្រាប់តែរាលដាលដល់បងថ្លៃស្រី ទៀត។ លុះមួយសន្ទុះក្រោយមក ជនសង្ស័យ បានដេញកូនចៅឱ្យចេញពីផ្ទះអស់ ក៏ធ្វើសកម្ម- ភាពបិទទ្វារផ្ទះ ចាក់សោពីក្នុងជាប់ រួចក៏ស្ទុះ ទៅទាញកាំបិតផ្គាក់កាប់ប្រហារប្រពន្ធរបស់ខ្លួន ចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ រួចហើយជន- សង្ស័យក៏ស្ទុះទៅកាប់ស្ត្រីរងគ្រោះជាបងថ្លៃ ចំកញ្ចឹងក បណ្តាលឱ្យដាច់ខ្យល់ស្លាប់ នៅក្នុង ថ្លុកឈាមយ៉ាងអាណោចអាធ័ម ។

sdfdfsdsf

លោកវរសេនីយ៍ត្រីឆាយ សាវុធ អធិការ នគរបាលក្រុងដូនកែវ បានបញ្ជាក់ប្រាប់ថា ក្រោយ កើតហេតុ អ្នកភូមិបានប្រញាប់រាយការណ៍សុំ អន្តរាគមន៍ពីសមត្ថកិច្ច ហើយភ្លាមនេះសមត្ថ- កិច្ច បានចុះដល់ទីតាំងកើតហេតុភ្លាមៗ តែជនដៃដល់បានចុះរត់គេចខ្លួនបាត់ទៅហើយ។ នៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះជាបង ថ្លៃរបស់ជនដៃដល់ បានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ នៅសល់តែស្ត្រីជាប្រពន្ធជនដៃដល់ ដែលរងរបួសធ្ងន់ ទើបសមត្ថកិច្ចប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងដូនកែវ ដើម្បីសង្គ្រោះ ប៉ុន្តែដោយស្ថានភាពរបួសមាន សភាពធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យសម្រេច បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះជីវិត។

លោកអធិការបញ្ជាក់ថា នៅលើខ្លួនសព ស្ត្រីរងគ្រោះជាបងថ្លៃជនដៃដល់ សមត្ថកិច្ចពិនិត្យិ ឃើញស្នាមមុខកាំបិត នៅលើកញ្ចឹងក ក្រោម ត្រចៀកខាងឆ្វេង ប្រវែង១០សង់ទីម៉ែត្រ និង មានជំរៅប្រមាណ៣សង់ទីម៉ែត្រ ។

fdssdfsdf

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមក ផ្តន្ទាទោសតាមច្បាប់ ៕

 

RELATED ARTICLES