Friday, March 29, 2024
Homeកីឡាអន្ដរជាតិE​di​n​ D​z​e​k​o​ ទទួល​បាន​កាត​ក្រហម​ពិសេស​ប្រចាំ​ឆ្នាំ​២​០១​៦​

E​di​n​ D​z​e​k​o​ ទទួល​បាន​កាត​ក្រហម​ពិសេស​ប្រចាំ​ឆ្នាំ​២​០១​៦​

នៅក្នុងអំឡុងពេលប្រកួតជម្រុះបាល់ទាត់ពិភពលោកកាលពីរាត្រីថ្ងៃអាទិត្យទី ១៣ វិច្ឆិកា ២០១៦ កន្លងទៅ កីឡាករ Edin Dzeko ប្រធានក្រុមជម្រើសជាតិបូស៊្នី និងកីឡាករក្រុមជម្រើសជាតិក្រិក Kyriakos Papadopoulos ត្រូវបានពិន័យកាតក្រហមម្នាក់មួយដោយលោកអាជ្ញាកណ្តាលជនជាតិស្វ៊ីសលោក Jonas Eriksson ជាបន្ទាប់ពីមានការប៉ះទង្គិចគ្នា ហើយកីឡាករ  Edin Dzeko បានយកដៃទាញសម្រាតខោកីឡាករក្រិក ។ ការប៉ះទទ្គិចគ្នា បានកើតឡើងក្នុងនាទី ៧៩ ធ្វើឲ្យក្រុមក្រិកតាមបានស្មើ ១-១ ចប់ម៉ោងប្រកួត៩០នាទី។

2

ការពិន័យនេះត្រូវបានគេចាត់ទុកថាជាកាតក្រហមដ៏ ចម្លែកសម្រាប់ឆ្នាំ ២០១៦ ដែលពីមុនមកមិនធ្លាប់មានការពិន័យដូចនេះទេ។ ក្រោយពីទទួលបានកាតក្រហមកីឡាករខ្សែប្រយុទ្ធ Edin Dzeko មកពីក្លឹបបាល់ទាត់ Roma បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងដោយនិយាយថា៖’’ខ្ញុំទទួលបានកាតក្រហមដោយគ្មានហេតុផល។ ខ្ញុំមិនដឹងថាហេតុអីបានជាលោកអាជ្ញាកណ្តាលសម្រេចិត្តធ្វើដូច្នេះ’’។

ដោយ៖ ហេង ដេត

RELATED ARTICLES