Thursday, May 9, 2024
Homeព័ត៌មានជាតិផ្សាម៉ាស៊ីនបោកខោអាវ ផ្ទុះកំប៉ុងហ្គាស រលាកបុរសម្នាក់ រងរបួសធ្ងន់

ផ្សាម៉ាស៊ីនបោកខោអាវ ផ្ទុះកំប៉ុងហ្គាស រលាកបុរសម្នាក់ រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ខណៈដែលគាត់កំពុងអង្គុយផ្សាម៉ាស៊ីនបោកខោរអាវ បណ្តាលឲ្យផ្ទុះកំប៉ុងហ្គាសឆាបឆេះមកលើខ្លួនគាត់បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅជុំវិញ ។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង៣និង២០នាទី ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៤៤៧E0 ស្ថិតនៅផ្លូវកម្ពុជាក្រោម ភូមិ៨ ក្រុម២៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បុរសដែលរងគ្រោះខាងលើមានឈ្មោះ ហៃ វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់និងជួសជុសម៉ាស៊ីនត្រជាក់ម៉ាស៊ីនបោកខោរអាវ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។

តាមប្រភពអ្នកម៉ីងលក់កាហ្វេតាមរទេះនៅក្បែរនោះឈ្មោះ ហួយ សាន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់កាហ្វេតាមរទេះ ស្នាក់នៅជាន់ខាងលើផ្ទះកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគាត់ឃើញជនរងគ្រោះបានអង្គុយផ្សាម៉ាស៊ីនបោកខោរអាវស្រាប់តែផ្ទុះឡើងលាន់ឮដូចគ្រាប់បែក និង មានអណ្តាតភ្លើងឆាបឆេះ មកលើជនរងគ្រោះ ភ្លាមៗនោះអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់និងរាយការណ៍ជូនសមត្ថកិច្ចខលហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ដើម្បីបាញពន្លត់ ។

ក្រោយពីរថយន្តពន្លត់អគ្គីភ័យមកដល់ត្រូវប្រជាពលរដ្ឋដែលរស់នៅជិតខាងបានបាញ់ពន្លត់អស់ជាច្រើនបំពង់ទើបរលត់ ហើយសមត្ថកិច្ចជំនាញខាងអគ្គិភ័យបានចូលទៅត្រួតពិនិត្យឃើញថា ពិតជារលត់ទាំងស្រុងមែន ។

នៅក្នុងហេតុការខាងលើនេះរថយន្តពន្លត់អគ្គិភ័យបានមកជួយអន្តរាគមន៍ចំនួន៦គ្រឿងតែមិនបានបាញ់ទេ ។ ចំណែកជនរងគ្រោះខាងលើដោយរងចាំរថយន្តសង្គ្រោះយូរពេក ត្រូវបានអ្នកជិតខាងដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕

img_0396 img_0346 dfdfdfdf img_0375 img_0379

ដោយ៖ ង៉ូវ ឌីណា

RELATED ARTICLES